លីអាហូណា
សាសនាចក្រ​ទិញ​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត
ខែ ឧសភា ឆ្នាំ ២០២៤


« សាសនាចក្រ​ទិញ​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។

ព័ត៌មាន​សាសនាចក្រ

សាសនាចក្រ​ទិញ​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត

នៅ​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៤ ការទទួល​ខុសត្រូវ និង​កម្មសិទ្ធិ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នៅ​រដ្ឋ​អូហៃអូ អគារ​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​ណៅវូ រដ្ឋ​អិលលីណោយ និង​ឯកសារ និង​វត្ថុ​បុរាណ​ផ្សេងៗ​ត្រូវ​បាន​ផ្ទេរ​ជា​ផ្លូវការ​ពី​សហគមន៍​នៃ​ព្រះគ្រីស្ទ​ទៅឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តាម​ចំនួន​ដែល​បាន​ព្រមព្រៀង​គ្នា ។

ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ត្រូវបាន​ឧទ្ទិសឆ្លង​នៅ ឆ្នាំ ១៨៣៦ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០ ) ប៉ុន្តែ ពួកបរិសុទ្ធ​ត្រូវ​បោះបង់​ព្រះវិហារ​បរិសុទ្ធ​នេះ​ចោល​ភ្លាមៗ ដោយសារតែ​ការបៀតបៀន ។ បន្ទាប់ពី​ការផ្ទេរ​កម្មសិទ្ធិ​នា​ពេល​ថ្មីៗ​នេះ ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវ​បាន​បិទ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​បន្ទាប់មក​បានបើក​ឡើងវិញ​នៅ​ថ្ងៃ​ទី ២៥ ខែ មីនា សម្រាប់​ការទស្សនា​ជា​សាធារណៈ​ដោយ​ឥតគិត​ថ្លៃ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​នៅតែ​ជា​អគារ​ប្រវត្តិសាស្ត្រ​មួយ​ដដែល ។

ដូច​គ្នា​នេះ​ដែរ នៅ​ទីក្រុង ណៅវូ ផ្ទះ​ដី​ស្រែ​ចម្ការ ភូមិគ្រឹះ របស់​គ្រួសារ ស្ម៊ីធ ( ផ្ទះ​របស់​យ៉ូសែប និង អិមម៉ា ចាប់​ពី​ឆ្នាំ ១៨៤៣ រហូតដល់​ការស្លាប់​របស់​លោក​នៅឆ្នាំ ១៨៤៤ ) និង ហាង​ឥដ្ឋ​ពណ៌​ក្រហម ( ជា​កន្លែង​ដែល​សមាគម​សង្រ្គោះ​បាន​បង្កើត​ឡើង ) ក៏​នឹង​បើក​ឡើងវិញ​សម្រាប់​ដំណើរ​ទស្សនា​ជា​សាធារណៈ​ពេញ​មួយ​ឆ្នាំ​ដោយ​មិន​គិត​ថ្លៃ​ផងដែរ ។