« អែលឌើរ ដេវីឌ អិល ប៊ឹកណឺ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៤ ។
អែលឌើរ ដេវីឌ អិល ប៊ឹកណឺ
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
អែលឌើរ ដេវីឌ អិល ប៊ឹកណឺ កើតនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ១៩៦៣ នៅទីក្រុង អុកដិន រដ្ឋយូថាហ៍ ស.រ.អា ប៉ុន្តែ « បានធំដឹងក្ដី » ខណៈដែលលោករស់នៅបីឆ្នាំនៅទីក្រុង សាក្រាមេនតូ រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា ។
ជាកូនពៅ ក្នុងចំណោមកូនទាំងប្រាំនាក់របស់លោក មេលបា និងលោកស្រី អ៊ី ឡាម៉ា ប៊ឹកណឺ ដេវីឌ ដែលមានអាយុ ១១ ឆ្នាំបានផ្លាស់ទៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយគ្រួសាររបស់លោក នៅពេលដែលឪពុករបស់លោកត្រូវបានហៅឲ្យធ្វើជាអធិបតីក្នុងបេសកកម្មរបស់សាសនាចក្រនៅ សាក្រាមេនតូ ។ ដោយនៅឆ្ងាយពីមិត្តភក្តិដែលស្គាល់គ្នាយូរនៅរដ្ឋយូថាហ៍ លោកបានរៀនពីរបៀបបង្កើតមិត្តថ្មី ហើយបានរកឃើញ « បងប្រុស បងស្រី ៣០០ នាក់ » នៅក្នុងចំណោមអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
សំខាន់បំផុត គឺទីបន្ទាល់របស់លោកអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានចាក់ឫស ។ លោកបាននិយាយថា « បទពិសោធន៍បេសកកម្មនោះបានផ្លាស់ប្តូរអ្វីៗទាំងអស់សម្រាប់ខ្ញុំ » ។
ក្រោយមក លោកបានបម្រើក្នុងបេសកកម្ម ហ្គូយ៉ាហ្គីល អេក្វាឌ័រ ។ ទើបតែបម្រើបានបីខែនៅក្នុងបេសកកម្មរបស់លោក ខណៈពេលកំពុងបម្រើជាប្រធានសាខានៅក្នុងទីក្រុង ជីពីចាប៉ា លោកបានកាន់ទុក្ខជាមួយសមាជិកសាខា និងអ្នកដទៃ បន្ទាប់ពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានលង់ទឹកស្លាប់ ពេលចូលរួមក្នុងសកម្មភាពសាសនាចក្រ ។
ពេលលោកបានអង្វរព្រះវរបិតាសួគ៌ក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែបន្ទាប់មក លោកបានទទួលទីបន្ទាល់ដ៏រឹងមាំអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ លោកក៏បានឃើញពីសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ផងដែរ នៅពេលអ្នកដទៃទៀតក្នុងសហគមន៍បានទទួលយកដំណឹងល្អ ។ ពួកគេបានមករួមគ្នាដើម្បីយល់ពីធម្មជាតិដ៏ពិសិដ្ឋនៃជីវិត និងអំណាចនៃព្រះគុណរបស់ព្រះអម្ចាស់ ។
បន្ទាប់ពីបេសកកម្មរបស់លោក អែលឌើរ ប៊ឹកណឺ បានចូលរៀននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ជាកន្លែងដែលលោកបានជួប ជេនីហ្វឺ រ៉ូមនី ជេកសុន ។ ពួកលោកបានរៀបការនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ១៩៩០ ក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។ បងស្រី ប៊ឹកណឺ បានធំដឹងក្ដីនៅទីក្រុង ញូវយ៉ក ស.រ.អា ជាកន្លែងដែលស្វាមីភរិយាគូនេះបានផ្លាស់ទៅ បន្ទាប់ពីការរៀបការរបស់ពួកលោក ។ ពួកលោកបានចិញ្ចឹមកូនប្រាំនាក់នៅទីក្រុង ម៉ាន់ហាតាន់ ជាកន្លែងដែលអែលឌើរ ប៊ឹកណឺ ធ្វើជាតំណាងឲ្យសាសនាចក្រនៅក្នុងគណៈកម្មាការដ៏សំខាន់នៃថ្នាក់ដឹកនាំសាសនា ។
អែលឌើរ ប៊ឹកណឺ បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកហិរញ្ញវត្ថុមកពី ប៊ីវ៉ាយយូ នៅក្នុង ឆ្នាំ ១៩៨៨ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មមកពីសាកលវិទ្យាល័យ ដាហាំ នៅក្នុង ឆ្នាំ១៩៩១ ។ អែលឌើរ ប៊ឹកណឺ ក៏បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិមកពី ប៊ីវ៉ាយយូ នៅក្នុង ឆ្នាំ១៩៩៥ និង ថ្នាក់បណ្ឌិតមកពី ប៊ីវ៉ាយយូវ នៅក្នង ឆ្នាំ ១៩៩៦ ផងដែរ ។ លោកជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ ហើយតាំងពី ឆ្នាំ ១៩៩៩ ជាប្រធានក្រុមហ៊ុនបំពាក់បំប៉ន និងប្រឹក្សាយោបល់ ប៊ុតធុមឡាញ ។ អែលឌើរ ប៊ឹកណឺ បានបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ប្រធានស្តេក ទីប្រឹក្សាជាន់ខ្ពស់ និងប៊ីស្សព ។