២០១៨
គុណធម៌ ៥ យ៉ាង​នៃ​អ្នកត្រួសត្រាយ​ដែល​អាច​សង្គ្រោះ​គេហដ្ឋាន​របស់​យើង
ខែ កក្កដា ឆ្នាំ ២០១៨


សម្រាប់​ឌីជីថល​ប៉ុណ្ណោះ

គុណធម៌ ៥ យ៉ាង​នៃ​អ្នកត្រួសត្រាយ​ដែល​អាច​សង្គ្រោះ​គេហដ្ឋាន​របស់​យើង

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

ឧបសគ្គ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​អាច​ផ្សេង​ពី​មុន ប៉ុន្តែ​យើង​ត្រូវការ​កម្លាំង​ដូច​គ្នា​នឹង​ពួក​អ្នក​ត្រួសត្រាយ​ពី​ជំនាន់​ដើម​ផងដែរ ។

pioneers

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា ប្រសិនបើ​សេចក្តីជំនឿ​របស់​អ្នក​មាន​ទំហំ​ធំធេង​ដូច​ជា​សេចក្តីជំនឿ​របស់​ពួក​អ្នក​ត្រួសត្រាយ​នោះ ? ពួកបរិសុទ្ធ​បច្ចុប្បន្ន​នេះ​ពុំ​ត្រូវ​បានហៅ​ដើម្បី​ដើរ​ផ្លូវ​ចម្លាយ ៣២ គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ អស់រយៈ​ពេល​រាប់​ខែ ទុកចោល​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​មាន ឬ​ដោះស្រាយ​នឹង​ការបៀតបៀន​ដ៏​ធ្ងន់ធ្ងរ​អ្វី​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើការសម្រេច​ចិត្ត​ដែល​គ្មាន​ប្រជាប្រិយ ការពារ​ខ្លួន​យើង​ទាស់​នឹង​ស្ថានភាព​ស្លាប់​ខាង​វិញ្ញាណ និង​បដិសេធ​នូវ​ប្រព័ន្ធ​កម្សាន្ត​មិនសមរម្យ​ដែល​អាច​បង្វែរ​អារម្មណ៍​យើង​ឲ្យ​ចេញ​ពី​អ្វី​ដែល​សំខាន់​បំផុត ។

នៅពេល​យើង​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះគ្រីស្ទ នោះ​យើង​ត្រូវតែ​អំពាវនាវ​សុំ​នូវ​គុណធម៌​ដូចគ្នា​នេះ ដែល​បាន​ផ្តល់​ឲ្យ​ដោយ​បុព្វការីជន​ដែល​ជា​អ្នក​ត្រួសត្រាយ​របស់​យើង​នូវ​កម្លាំង​ដ៏​អស្ចារ្យ​របស់​ពួកគេ ។

នេះ​គឺ​ជា​គុណធម៌​ប្រាំ​យ៉ាង​ដែល​អាច​ពង្រឹង​យើង​រៀងរាល់​ថ្ងៃ ៖

  1. សេចក្តីជំនឿ កម្លាំង​នៃ​ពួក​អ្នក​ត្រួសត្រាយ​មាន​នៅក្នុង​បុគ្គល​ម្នាក់ៗ ។ ពួកគេ​គ្រប់​គ្នា​បាន​ដឹង​ដោយ​ខ្លួន​គេ​ផ្ទាល់​ថា ពួកគេ​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ ។ អ្នក​ក៏​អាច​ស្ថាបនា​សេចក្តីជំនឿ​ផ្ទាល់​របស់​អ្នក​លើ​ព្រះគ្រីស្ទ​បាន​ផងដែរ ដើម្បី​ឲ្យ​ទីបន្ទាល់​របស់​អ្នក​នឹង​ឈរ​យ៉ាង​រឹងមាំ​ទោះបី​ជា​មាន​ខ្យល់​ព្យុះ​បោកបក់​ក្តី ។

  2. ភាពក្លាហាន ។ វា​ទំនង​ជា​រឿង​ល្ងង់ខ្លៅ​ដែល​ប្រៀបធៀប​ភាពក្លាហាន​របស់​អ្នក​ទៅនឹង​ភាពក្លាហាន​របស់​ពួកគេ ។ ពួក​អ្នក​ត្រួសត្រាយ​បាន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជាក់ស្តែង​ខាង​រាងកាយ​រៀងរាល់​ថ្ងៃ ប៉ុន្តែ​យើង​ត្រូវតែ​ប្រើ​ភាពក្លាហាន​ដូចគ្នា​នោះ​នៅក្នុង​ខ្លួន​យើង ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ហើយ​រស់នៅ​ផ្សេង​ពី​អ្វី​ដែល​ពិភពលោ​ក​នេះ​រស់នៅ ។ ការចងចាំ​អំពី​ភាពក្លាហាន​របស់​ពួកអ្នកត្រួសត្រាយ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​យើង ។

  3. ការប្តេជ្ញា​ចិត្ត ។ នៅពេល​សោកនាដ្ឋកម្ម​បាន​កើត​ឡើង ពួក​អ្នកត្រួសត្រាយ​អាច​មាន​សំណួរ​យ៉ាង​ងាយ​អំពី​ភាពយុត្តិធម៌​នៃ​ស្ថានភាព​របស់​ពួកគេ ប៉ុន្តែ​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​បាន​ជួយ​នាំ​ពួកគេ ដោយ​ទុកចិត្ត​ថា អ្វីៗ​នឹង​ស្រួល​ទាំងអស់ ។ បច្ចុប្បន្ន​នេះ យើង​អាច​មាន​ការជឿជាក់​បែប​នោះ ហើយ​ដឹងថា ទោះបី​ជាពិភពលោក​ប្រាប់​យើង​នូវ​អ្វី​ក៏ដោយ « អ្វីៗ​សព្វ​សារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ » (នីហ្វៃទី ២ ២:២៤) ។

  4. ពលិកម្ម ។ ទស្សនវិស័យ​ដ៏​រឹងមាំ​របស់​ពួកអ្នកត្រួសត្រាយ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ បាន​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ពលិកម្ម​ចាំបាច់​នានា​ដើម្បី​បន្ត​ឆ្ពោះ​ទៅមុខ ។ យើង​អាច​ពឹង​ផ្អែក​លើ​ទស្សនវិស័យ​ដូចគ្នា​នេះ ដែល​បាន​នាំ​ពួកអ្នក​ត្រួសត្រាយ​ឲ្យ​បន្ត​បោះ​ជំហាន​ទៅ​មុខ—ក្នុង​ការស្ថាបនា​សាសនាចក្រ​នៃ​ព្រះ—នៅពេល​យើង​ត្រូវ​លះបង់​នូវ​អ្វីៗ​នា​បច្ចុប្បន្ន​នេះ ។

  5. សាមគ្គីភាព ។ ការធ្វើដំណើរ​នៅក្នុង​រទេះ​មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មើល​ថែ​គ្នា​ទៅវិញ​ទៅមក​អំឡុង​ពេល​ធ្វើ​ដំណើរ​របស់​ពួកគេ​ទៅ​ទីក្រុងស៊ីយ៉ូន ។ នៅពេល​យើង​ធ្វើ​ការ​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នា​ពេលបច្ចុប្បន្ន​នេះ​នៅក្នុង​វួដ ស្តេក សាខា គេហដ្ឋាន និង​សហគមន៍​របស់​យើង នោះ​យើង​ក៏​ត្រូវ​ព្យាយាម​លើក​ស្ទួយ និង​រាប់​បញ្ចូល​មនុស្ស​ដទៃ​នៅ​ជុំវិញ​យើង​ផងដែរ ។