២០១៨
ក្លឹប​អាន​ព្រះគម្ពីរ​មរមន
ខែ កក្កដា ឆ្នាំ ២០១៨


ក្លឹប​អាន ព្រះគម្ពីរ​មរមន

សូម​ចូលរួម​ តាមរយៈ​ការអាន​ព្រះគម្ពីរ​មរមន ! អ្នក​អាច​អាន​ដោយ​ខ្លួន​ឯង ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក ឬ​ជាមួយ​មិត្តភក្តិ ។ បន្ទាប់​មក សូម​ផ្ញើ​រូបថត​មួយ​ដែល​អ្នក​កំពុង​អាន​ព្រះគម្ពីរ​មរមន ហើយ​ប្រាប់​យើង​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត​មក​ពី​ព្រះគម្ពីរ​មរមន ។ សូម​ផ្ញើ​វា​តាមរយៈ​គេហទំព័រ liahona.lds.org ( សូម​ចុច​លើ « Submit an Article » ) ។

Book of Mormon Reading Club

បទគម្ពីរ​សម្រាប់​ខែ​នេះ ៖ ហេលេមិន ៥:១២

« ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។

ក្រុមគ្រួសារ​របស់​ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរ​មរមន ។ ជួនកាល​យើង​ដើរ​តួសម្តែង​រឿង​ទាំងនោះ ។ ការធ្វើ​បែប​នេះ​ពិត​ជា​សប្បាយ​ណាស់ ។ ខ្ញុំ​រៀន​ពាក្យ និង​អ្វី​ថ្មីៗ​ជា​ប្រចាំ​ថ្ងៃ ។ ការធ្វើ​កិច្ចការ​ទាំង​នេះជួយ​ខ្ញុំ​ឲ្យ​បន្ត​ផ្តោត​លើ​ការប្រជុំ​សាក្រាម៉ង់ និង​ថ្នាក់​អង្គការបឋម​សិក្សា ។ វា​ក៏ជួយ​ខ្ញុំ​ឲ្យ​បន្ត​មាន​ភាពស្និទ្ធស្នាល​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ផងដែរ ។

អ៊ិន អាំម៉ារ៉ុន អាយុ ៧ ឆ្នាំ ទីក្រុង ភ្នំពេញ ប្រទេស កម្ពុជា

ខ្ញុំ​ចូលចិត្ត​អាន​ព្រះគម្ពីរ​មរមន​ចាប់តាំង​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ណែនាំ​ឲ្យ​យើង​ស្គាល់​គម្ពីរ​នេះ ។ រឿង​ព្រះគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​នៅក្នុង​គម្ពីរ​ម៉ូសាយ ពេល​ស្តេច​បេនយ៉ាមីន​បាន​ដឹកនាំ​ប្រជាជន​របស់​ទ្រង់​ដោយ​សេចក្តីជំនឿ​របស់​ទ្រង់ ។ ខ្ញុំ​ចង់​មាន​ចិត្ត​ស្មោះត្រង់ និង​គោរព​ប្រតិបត្តិ​តាម​អ្វី​ដែល​ឪពុក​ម្តាយ​របស់​ខ្ញុំ​ស្នើ​ឲ្យ​ខ្ញុំ​ធ្វើ ។

ចានីស អេស អាយុ ១០ ឆ្នាំ ទីក្រុង អ៊ីឡយឡូ ប្រទេស ហ្វីលីពីន