រឿងក្នុងព្រះគម្ពីរ
ហាណា និង សាំយូអែល
ដកស្រង់មកពី សាំយូអែល ទី១ ១–៣ ។
ហាណាមានអារម្មណ៍សោកស្តាយដែលគាត់គ្មានកូន ។ គាត់បានអធិស្ឋាននៅក្នុងព្រះវិហារបរិសុទ្ធ ។ គាត់បានសន្យាថា ប្រសិនបើគាត់មានកូនប្រុសម្នាក់ នោះគាត់នឹងចិញ្ចឹមកូនប្រុសនោះឲ្យបម្រើព្រះ ។
ហាណា និងស្វាមីរបស់គាត់ពិតជាបានកូនមែន ! ហាណាបានដាក់ឈ្មោះគាត់ថាសាំយូអែល ។ គាត់បានដឹងថា ព្រះបានឆ្លើយតបការអធិស្ឋានរបស់គាត់ ។
នៅពេលសាំយូអែលធំឡើង ហាណាបានរក្សាការសន្យារបស់គាត់ ។ គាត់បានសូមអេលី ជាសង្ឃនៅព្រះវិហារបរិសុទ្ធឲ្យបង្រៀនសាំយូអែលអំពីរបៀបបម្រើព្រះ ។ អេលីបានជួយមើលថែសាំយូអែល ។
នាយប់មួយ ពេលសាំយូអែលកំពុងតែដេក គាត់បានឮសំឡេងមួយ ។ គាត់បានសួរថាជាអេលីឬដែលបានហៅគាត់ ។ អេលីបាននិយាយថា ព្រះកំពុងព្យាយាមមានបន្ទូលមកកាន់សាំយូអែល ។ នៅពេលសាំយូអែលបានឮសំឡេងនោះលើកក្រោយមកទៀត គាត់បានស្តាប់ ។ បន្ទាប់មក ព្រះបានមានបន្ទូលទៅកាន់សាំយូអែល ។ សាំយូអែលបានស្ដាប់ព្រះ ហើយបានធ្វើតាមទ្រង់ ។
ខ្ញុំអាចរៀនអំពីព្រះ ហើយធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ !