២០១៨
អ្នក​អាច​សក្តិសម​ចំពោះ​ព្រះវិហារ​បរិសុទ្ធ
ខែ កក្កដា ឆ្នាំ ២០១៨


ពាក្យ​ចុង​ក្រោយ

អ្នក​អាច​សក្តិសម​ចំពោះ​ព្រះវិហារ​បរិសុទ្ធ

ដកស្រង់​ចេញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៦ ។

You Can Be Temple Worthy

វា​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​យើង​ថា សមាជិក​សាសនាចក្រ​នឹង​រស់នៅ​ដោយ​សក្តិសម​តាម​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សូម​កុំ​យល់​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​គោលដៅ​មួយ​ដែល​នៅ​ដាច់​ឆ្ងាយ និង​មិន​អាច​សម្រេច​បាន​ឡើយ ។ សូម​ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​អ្នក សមាជិក​ភាគ​ច្រើន​អាច​សម្រេច​បាន​តាមកិច្ច​តម្រូវ​សុចរិត​ទាំងអស់​នៅក្នុង​រយៈពេល​មួយ​ដ៏​ខ្លី ប្រសិនបើ​ពួកគេ​ប្តេជ្ញា​ចិត្ត​ឲ្យ​មាន​គុណសម្បត្តិ និង​ប្រែចិត្ត​ទាំងស្រុង​ពី​អំពើ​រំលង​នានា ។ ការណ៍​នេះ​រួមមាន​ការមាន​ឆន្ទៈ​អភ័យទោស​ដល់​ខ្លួន​ឯង ហើយ​ពុំ​ផ្តោត​លើ​ភាពឥត​គ្រប់​លក្ខណ៍ ឬ​អំពើ​បាប​របស់​ខ្លួន ថា​ជា​គុណវិបត្តិ​រារាំង​យើង​ពី​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នោះ​ឡើយ ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឡើង​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ។ ពលិកម្ម​ដ៏​ប្រោសលោះ​របស់​ទ្រង់​បំពេញ​នូវ​តម្រូវ​ការនៃ​សេចក្តីយុត្តិធម៌​សម្រាប់​អស់​អ្នក​ដែល​ប្រែចិត្ត​ពិត​ប្រាកដ ។ ព្រះគម្ពីរ​ពិពណ៌នា​ការណ៍​នេះ​ក្នុង​របៀប​មួយ​ដ៏​អស្ចារ្យ​បំផុត ៖

« ទោះបើ​អំពើបាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់​យ៉ាង​ណា​ក្តី​ក៏​វា​ប្រែ​ស​ដូច​សំឡី​វិញ​ដែរ » ( អេសាយ ១:១៨ ) ។

ហើយ​យើង​ជា​ព្រះ​អម្ចាស់​មិន​ចាំ​ពី [ អំពើ​បាប​ទាំង​នោះ ] ទៀត​ទេ » ( យេរេមា ៣១:៣៤ ) ។

យើង​សូម​បញ្ជាក់​ដល់​បងប្អូន​ថា ការរស់នៅ​តាម​គោលការណ៍​សុចរិត​នឹង​នាំ​មក​នូវ​សុភមង្គល ការបំពេញ​ការសន្យា និង​ភាពសុខសាន្ត​ដល់​បងប្អូន និង គ្រួសារ​បងប្អូន ។ សមាជិក​ទាំងចាស់​ទាំងក្មេង​ធ្វើការ​បញ្ជាក់​នូវ​ភាពសក្តិសម​របស់​ខ្លួន​ឯង នៅពេល​ពួកគេ​ឆ្លើយ​សំណួរ​សម្ភាស​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ កិច្ច​តម្រូវ​ចាំបាច់​នេះ​គឺ ដើម្បី​បង្កើន​ទីបន្ទាល់​របស់​យើង​អំពី​ព្រះ​ជា​ព្រះវរបិតា ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង​បទ​ពិសោធន៍​នៃ​ការបម្រើ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​ដឹង​ថា ពួក​យើង​មាន​បំណង​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​អាច​ធ្វើ​ការផ្លាស់ប្តូរ​ដ៏​ចាំបាច់​ដើម្បី​មាន​គុណសម្បត្តិ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ សូម​គិត​ដោយ​ស្មោះ​ពី​ចិត្ត​ថា តើ​បងប្អូន​កំពុង​ឈាន​ដល់​ចំណុច​ណា​ហើយ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ហើយ​ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​បងប្អូន​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​មាន​ប្រសាសន៍​ថា « គ្មាន​គោល​ដៅ​ណា​មួយ​របស់​អ្នក​សំខាន់​ជាង​ការខិតខំ​ឲ្យ​មាន​ភាពសក្តិសម ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ » ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ម្នាក់ៗ​នឹង​គោរព​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​ការផ្លាស់ប្តូរ​ចាំបាច់​នានា​ដើម្បី​ឃើញ​ថា បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។ នៅពេល​ធ្វើ​ដូច្នោះ យើង​អាច​សម្រេច​បាន​នូវ​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​រៀបចំ​ខ្លួន និង គ្រួសារ​របស់​យើង​សម្រាប់​ពរជ័យ​ទាំងអស់​ដែល​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​អាច​ផ្តល់​ឲ្យ​នៅក្នុង​ជីវិត​នេះ និង​ភាពអស់​កល្ប​ជានិច្ច ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « The Holy Temple — a Beacon to the World » សន្និសីទ​ទូទៅ​ ខែ មេសា ឆ្នាំ ២០១១ ។