២០១៨
បរាជ័យ​គឺ​ជា​ផ្នែក​នៃ​ផែនការ
ខែ កក្កដា ឆ្នាំ ២០១៨


សម្រាប់​ឌីជីថល​ប៉ុណ្ណោះ

បរាជ័យ​គឺ​ជា​ផ្នែក​នៃ​ផែនការ

មេរៀន​ទាំង​បួន​ដែល​យើង​អាច​រៀន​ពី « បរាជ័យ » ជា​ទី​ពេញចិត្ត​នៅក្នុង​ព្រះគម្ពីរ ។

រូបភាព
young adult woman

ផ្នែក​មួយ​ដ៏​ល្អ​របស់​អ៊ិនធើរណែត​ដែល​ហាក់​ដូច​ជាត្រូវ​ផ្តល់​ឲ្យ​ដើម្បី​ប្រារព្ធ​នូវ « ការបរាជ័យ​ដ៏​អៀនខ្មាស »—ពី​ការបរាជ័យ​ទៅ​លើ​ការលេង​ Pinterest រហូត​ដល់​វីដេអូ​នៃ​ការបរាជ័យ​ក្នុង​ការ​រលាត​ត្រឡប់​ក្រោយ ។ យើង​ទំនង​ជា​ចង់​ដឹង​ថា យើង​ពុំមែន​មាន​តែ​ឯង​នោះ​ទេ នៅពេល​ការខំ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​យើង​ហាក់ដូច​ជា​មិន​ល្អ​គ្រប់គ្រាន់​នោះ ។ ប្រាកដ​ណាស់ មាន​របៀប​មួយ​ផ្សេង​ទៀត​ដើម្បី​ដឹង ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា ថ្ងៃ​របស់​អ្នក​ពោរពេញ​ដោយ​បរាជ័យ សូម​រកមើល​ការលើក​ទឹកចិត្ត​ពី​ក្នុង​ព្រះគម្ពីរ ។ ព្រះគម្ពីរ​ពោរពេញ​ដោយ​ការខិតខំ​ដែល​ស្ទើរតែ​ឥតខ្ចោះ​មក​ពី​មនុស្ស​ដ៏​អស្ចារ្យ​មួយ​ចំនួន ។ នេះ​គ្រាន់​តែ​ជា​មេរៀន​ពីរ​បី​របស់​ពួកគេ ដែល​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​ប្រហែល​ជា​កំពុង​ធ្វើ​កិច្ចការ​បាន​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​គិត ។

១. សេចក្តីជំនឿ​ពុំ​រារាំង​បរាជ័យ​ឡើយ តែវា​ធ្វើ​ឲ្យ​បរាជ័យ​នោះ​មាន​អត្ថន័យ​ទៅ​វិញ ។

នីហ្វៃ​ពោរពេញ​ដោយ​សេចក្តីជំនឿ នៅពេល​លោក និង​បងៗ​របស់​លោក​បាន​ត្រឡប់​ទៅ​យក​ផ្ទាំង​លង្ហិន​វិញ ប៉ុន្តែ​រឿង​នោះ​ពុំ​ការពារ​ពួកគេ​ពី​បរាជ័យ​ដ៏​សោកសៅ​ឡើយ—គឺ​បរាជ័យ​ពីរដង ( សូមមើល នីហ្វៃ​ទី ១ ៣) ។ ប៉ុន្តែ​សេចក្តីជំនឿ​របស់​លោក​នៅក្នុង​ការប្រឈមមុខនឹង​បរាជ័យ​បាន​ជួយ​បង្វែរ​បរាជ័យ​របស់​លោក​ឲ្យ​ទៅក្នុង​ការរៀបចំ​សម្រាប់​ជ័យជម្មះ​ទៅ​វិញ ។ តើ​ប្រឈមមុខ​ដោយ​បរាជ័យ​កាល​លើក​ដំបូង​ជាមួយ​ឡាបាន់​បាន​ជួយ​រៀបចំ​នីហ្វៃ​ឲ្យ​ស្គាល់​គាត់ ក្លែង​ធ្វើ​ជា​គាត់ រក​ផ្ទះ​របស់​គាត់​ឃើញ ហើយ​អាច​យក​បាន​បញ្ជី​ពិសិដ្ឋ​ដោយ​របៀប​ណា ? យើង​ពុំ​ដឹង​ពិតប្រាកដ​ទេ ។ ប៉ុន្តែ​យើង​ពិតជា​ដឹង​ថា ជ័យជម្នះ​នា​ពេល​អនាគត​របស់​យើង​ជារឿយៗ​កើត​ឡើង​មកពី​បរាជ័យ​កាល​ពី​អតីតកាល ។

២. ព្រះ​បាន​រំពឹង​ទុក​នូវ​បរាជ័យ​របស់​យើង ហើយ​បាន​គ្រោង​ផែនការ​ទុក​ជាមុន ។

បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ​បាន​ដឹង​ថា ច្បាប់​សរសេរ​ដៃ​ដែល​បកប្រែ​ហើយ​ទាំង ១១៦ ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​បាន​បាត់​ទៅ លោក​បានស្រែក​យំ​ថា « បាត់អស់​ហើយ ! » លោក​បាន​ដឹង​ថា លោក​បាន​បរាជ័យ ។ លោក​បាន​ដឹង​ថា លោក​នឹង​ត្រូវ​ព្រះ​ស្តីបន្ទោស ហើយ​អាច​ត្រូវ​បាន​កាត់​ចេញ​ផងដែរ ។ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​វា​មិន​បាត់បង់​នោះ​ទេ ។ ព្រះ​បាន​រំពឹង​រង់ចាំ​ការបរាជ័យ​របស់​យ៉ូសែប​ទុក​ជា​មុន​ជិត ២០០០ ឆ្នាំ​មុន ហើយ​បាន​រៀបចំ​សម្រាប់​រឿង​នោះ ។

ស្រដៀង​គ្នា​ផងដែរ ព្រះ​បាន​រៀបចំ​ការបរាជ័យ​របស់​យើង​ជាយូរ​មក​ហើយ ពីមុន​ពិភពលោក​នេះ​បង្កបង្កើត​ទៅទៀត ។ ទ្រង់​អាច​បង្វែរ​កំហុស​របស់​យើង​ឲ្យ​ទៅ​ជា​ពរជ័យ​ផងដែរ ( សូមមើល រ៉ូម ៨:២៨) ។ ហើយ​ទ្រង់​បាន​ប្រទាន​ព្រះអង្គសង្គ្រោះ ប្រយោជន៍​ឲ្យ​នៅពេល​បរាជ័យ​របស់​យើង​ទាក់ទងនឹង​អំពើ​បាប នោះយើង​អាច​ប្រែចិត្ត ហើយ​អនុញ្ញាត​ឲ្យ​យើង​ « រៀន​ពី​បទពិសោធន៍ [ របស់​យើង ] ដោយ​គ្មាន​ការកាត់​ទោស​ពី​វា » ។

៣. ចូរ​កុំ​ចុះចាញ់ ព្រោះ​យើង​ពុំមើល​ឃើញ​ជ័យជម្នះ​របស់​យើង​ជានិច្ច​នោះ​ទេ ។

អ័ប៊ីណាដៃ​ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​អំពី​ការប្រែចិត្ត​ដល់​ប្រជាជន ។ ប្រសិនបើ អ័ប៊ីណាដៃ​វាស់វែង​ពី​ជ័យជម្នះ​របស់​លោក​ដោយ​ផ្អែក​ទៅលើ​ចំនួន​មនុស្ស​ដែល​បាន​ប្រែចិត្ត នោះ​លោក​អាច​ស្លាប់​ដោយ​ជឿ​ថា លោក​គឺ​ជា​មនុស្ស​ដែល​បរាជ័យ​ខ្លាំង​បំផុត ។ នៅ​គ្រា​ដំបូង​ដែល​លោក​បាន​ព្រមាន​ប្រជាជន​ស្តេច​ណូអេ​ឲ្យ​ប្រែចិត្ត នោះ​លោក​ត្រូវបាន​បដិសេធ ហើយ​បាន​រត់គេច​ខ្លួន​ឲ្យ​រួច​ជីវិត​យ៉ាង​លំបាក ។ ( សូម​មើល ម៉ូសាយ ១១:២០–២៩ ) ។ ជំនួសឲ្យ​ការចុះចាញ់ លោក​បាន​ព្យាយាម​ធ្វើ​ម្តង​ទៀត ដោយ​ដឹង​ថា លោក​អាច​នឹង​ស្លាប់—ហើយ​លោក​ពិតជា​ស្លាប់​មែន ។

ប៉ុន្តែ​ដោយសារ​លោក​ពុំ​ព្រម​ចុះចាញ់ នៅទី​បំផុត​ប្រជាជន​បាន​ប្រែចិត្ត ( សូមមើល ម៉ូសាយ ២១:៣៣) ។ លើស​ពីនោះ​ទៀត អាលម៉ា​បាន​ប្រែចិត្ត​ជឿ បាន​បង្រៀន ហើយ​បាន​ជ្រមុជទឹក​ឲ្យ​មនុស្ស​ជាច្រើន ហើយ​បាន​រៀបចំ​សាសនាចក្រ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ ពូជពង្ស​របស់​អាលម៉ា​បាន​ដឹកនាំ​សាសនាចក្រ ហើយ​ជួនកាល​ប្រជាជាតិ​មួយ​ផងដែរ រហូត​ដល់​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​នាំ​ឲ្យ​មាន​អ្នកប្រែចិត្ត​ជឿ​របស់​រាប់ពាន់​នាក់ រួមទាំង​ពួកសាសន៍​លេមិន​ភាគច្រើន ( សូមមើល ហេលេមិន ៥:៥០) ។ បុគ្គល​ម្នាក់​ដែល​ពុំ​ព្រម​ចុះចាញ់​នៅក្នុងពេល​ជួប​បរាជ័យ អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ ។

៤. ជួនកាល​ការដោះស្រាយ​បញ្ហា​គឺ​មិនសូវ​សំខាន់​ដូច​ការរៀន​ពី​បញ្ហា​នោះ​ទេ ។

អូលីវើរ គ្រែនជើរ បាន​បន្សាំ​ខ្លួន​នឹង​ការមាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​នានា​ឲ្យ​បាន​សម្រេច ។ ពីមុន​ចូលរួម​សាសនាចក្រ​ក្នុង​ទសវត្សរ៍​ឆ្នាំ ៣០ លោក​គឺ​ជា​ប៉ូលីស​ឃុំ វរសេនីយឯក​នៅក្នុង​ជួរ​កងទ័ព ព្រមទាំង​ជា​គ្រូ​គង្វាល​ដែល​មាន​អាជ្ញាប័ណ្ណ​នៅក្នុង​ព្រះវិហារ​របស់​លោក ។ បន្ទាប់​ពី​ការចូលរួម​មក គាត់​បាន​បម្រើ​បេសកកម្ម​ចំនួន​ពីរ ហើយ​គឺ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ខឺតឡង់ ។ ប៉ុន្តែ​ក្រោយ​មក យ៉ូសែប ស៊្មីធ បាន​ផ្តល់​កិច្ចការ​មួយ​ដែល​ស្ទើរតែ​ពុំ​អាច​សម្រេច​ទៅ​បាន​ឲ្យ​ដល់ អូលីវើរ ធ្វើ​ក្នុង​ការផ្សះផ្សា​កិច្ចការ​ជំនួញ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ត្រូវបានគេ​បណ្តេញ​ពី​ខឺតឡង់​នោះ ។

ដោយ​មាន​អារម្មណ៍​ហាក់​ដូចជា​បរាជ័យ អូលីវើរ​បាន​ទៅ​រក​យ៉ូសែប ហើយ​បាន​ឮ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « យើង​នឹក​ចាំ​ដល់ អូលីវើរ គ្រែនជើរ ជា​អ្នក​បម្រើ​របស់​យើង … ហើយ​កាលណា​គាត់​ដួល នោះ​គាត់​នឹង​ក្រោក​ឡើង​វិញ ដ្បិត​ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត » (គ. និង ស. ១១៧:១២–១៣) ។ មក​ពី​អូលីវើរ យើង​រៀន​ថា លទ្ធផល​ដែល​ព្រះ​កំពុង​ទន្ទឹង​រង់ចាំ​នោះ​ពុំមែន​ឲ្យ​យើង​មាន​នូវ​ដំណោះស្រាយ​ត្រឹមត្រូវ​ចំពោះ​ឧបសគ្គ​របស់​យើង​ជានិច្ច​នោះ​ទេ ប៉ុន្តែ​សម្រាប់​ឲ្យ​យើង​រីកចម្រើន​ដោយសារ​តែ​ការប្រឈម​មុខ​នឹង​វា ។

ការរីកចម្រើន​អាច​មាន​ភាពស្មុគស្មាញ

យើង​មក​លើ​ផែនដី​នេះ​ដើម្បី​រៀន និង​រីកចម្រើន ប៉ុន្តែ​ការរីកចម្រើ​ពុំកើត​ឡើង​ដោយ​គ្មាន​ការផ្ទុយ​ឡើយ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​ធ្វើ​ខុស ប៉ុន្តែ​ជោគវាសនា​យើង​មិន​កំណត់​ដោយសារ​យើង​បាន​ដួល​ប៉ុន្មាន​ដង​ឡើយ តែ​ជា​ការដែល​យើង​ក្រោក​ឈរ​ឡើង បោស​ធូលី​ដី​ចេញ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ប៉ុន្មាន​ដង​វិញ​ទេ​តើ » ។

កំណត់​ចំណាំ

  1. សូមមើល « Lucy Mack Smith, History, 1844–1845 » សៀវភៅ​ទី ៧ ទំព័រ ៥–៦ ។ សម្រាប់​មេរៀន​បន្ថែម​ទៀត​មក​ពី​បទពិសោធន៍​នេះ សូមមើល ខេត ដុប័លយូ ភើគីន «Thou Art Still Chosen » Ensign ខែ មករា ឆ្នាំ ១៩៩៣ ទំព័រ ១៤–១៩ ។

  2. ក្រោយ​មក​យ៉ូសែប​បាន​បង្រៀន​ថា ៖ « ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​បាន​ចម្រើន​ភាវនា​អំពី​ព្រឹត្តិការណ៍​ទាំង​មូល​ទាក់ទង​នឹង​ផែនដី ទាក់ទង​នឹង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ពីមុន​វា​បាន​កើត​មាន​ឡើង ។… ទ្រង់​ជ្រាប​អំពី​ស្ថានភាព​ទាំង​អ្នក​នៅរស់ និង​អ្នក​ស្លាប់ ហើយ​បាន​ផលិត​ស្បៀង​គ្រប់គ្រាន់​សម្រាប់​សេចក្តីប្រោសលោះ​របស់​ពួកគេ » ( នៅក្នុង ការ​បង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០៦–៤០៧ ) ។

  3. ប្រូស ស៊ី ហាហ្វិន « The Atonement: All for All » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ ។

  4. សូមមើល ប៊យដ៍ ខេ ផាកកឺ «The Least of These» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦–៨៨, សូមមើល​ផងដែរ The Joseph Smith Papers History ឆ្នាំ ១៨៣៨–១៨៥៦ ភាគ B–1 [ ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ១៨៣៤–ថ្ងៃ​ទី ២ ខែ វិច្ឆិកា ឆ្នាំ ១៨៣៨ ]ទំព័រ ៨៣៧ ។

  5. ឌៀថើរ អេហ្វ អុជដូហ្វ « អ្នក​អាច​ធ្វើ​វា​ឥឡូវ​នេះ​បាន ! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៥ ។

បោះពុម្ព