២០១៨
ព្រះគម្ពីរ​មរមន​នាំ​មក​នូវ​ភាពរីកចម្រើន​យ៉ាង​មហិមា
ខែ កក្កដា ឆ្នាំ ២០១៨


លុះត្រា​ជួប​ទៀត

ព្រះគម្ពីរ​មរមន​នាំ​មក​នូវ​ភាពរីកចម្រើន​យ៉ាង​មហិមា

ដកស្រង់​មក​ពី « The Book of Mormon — Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤–៧ ។

មាន​អំណាច​មួយ​នៅក្នុង​ព្រះគម្ពីរ​ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​ចាប់ផ្ដើម​សិក្សា​ដោយ​ហ្មត់ចត់ ។

marking scriptures

រចនា​រូបភាព​ដោយ ប៊ីជន ធ័រគេលសិន

តើ​ពុំ​មាន​អ្វី​ដែល​នៅក្នុងដក់​ដួងចិត្ត​របស់​យើង​ដើម្បី​ទាញ​យើង​ឲ្យ​ខិត​ជិត​ព្រះ ដើម្បី​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ទទួល​បាន​នូវ​អារម្មណ៍​ថា មាន​វត្តមាន​របស់​ទ្រង់​នៅមួយ​នឹង​យើង​ជាប់​ជានិច្ច​ទេ​ឬ ? បើ​សិន​ជា​គ្មាន​ទេ នោះ​ព្រះគម្ពីរ​មរមន​នឹង​ជួយ​យើង​ឲ្យ​ចូលកាន់​តែជិត​ព្រះ​បាន​ច្រើន​ជាង​គម្ពីរ​ដទៃ​ផ្សេង​ទៀត​ទាំងអស់ ។

​ព្រះគម្ពីរ​មរមនពុំ​គ្រាន់​តែ​បង្រៀន​យើង​អំពី​សេចក្ដី​ពិត​នោះ​ទេ តែ​វា​ជា​សេចក្ដីពិតនោះហើយ ។ ​ព្រះគម្ពីរ​មរមនពុំ​គ្រាន់​តែ​​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​ជាទីបន្ទាល់ផងដែរ ។ ប៉ុន្តែ​វា​មាន​អ្វីៗ​ជា​ច្រើន​ទៀត ។ មាន​អំណាច​មួយ​នៅក្នុង​ព្រះគម្ពីរ​ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូលមក​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​ចាប់ផ្ដើម​សិក្សា​ដោយ​ហ្មត់ចត់​អំពី​ព្រះគម្ពីរ​នេះ ។ អ្នក​នឹង​រកឃើញ​អំណាច​កាន់តែ​មហិមា ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ អ្នក​នឹង​រក​ឃើញ​អំណាច ដើម្បី​ចៀស​ផុត​ពី​ការបោក​បញ្ឆោត ។ អ្នក​នឹង​រកឃើញ​អំណាច​ដើម្បី​ឈរ​នៅ​លើ​ផ្លូវ​តូច និង​ចង្អៀត ។ ខគម្ពីរ​ហៅ​ថា « ព្រះ​បន្ទូល​ទាំង​ឡាយ​ខាង​ជីវិត » ( គ. និង ស. ៨៤:៨៥ ) ហើយ​គ្មានព្រះគម្ពីរ​ណា​ទៀត​ដែល​ពិតជា​ងព្រះគម្ពីរ​មរមន​ឡើយ ។ នៅពេល​អ្នក​ចាប់ផ្តើម​ស្រេក​ឃ្លាន​នូវ​ព្រះបន្ទូល​ទាំង​នោះ អ្នក​នឹង​ឃើញ​ថា ជីវិត​នឹង​កាន់​តែ​មាន​ភាពរីកចម្រើន​យ៉ាង​មហិមា ។ …

ការសន្យា​ទាំង​នេះ — បាន​បង្កើន​សេចក្តីស្រឡាញ់ និង​ភាពចុះ​សម្រុង​គ្នា​នៅក្នុង​ផ្ទះ ការគោរព​គ្នា​ដ៏​អស្ចារ្យ​រវាង​ឪពុក​ម្តាយ និង​កូនៗ​ ជួយ​បង្កើន​ជីវភាព​​ខាង​វិញ្ញាណ និង​សេចក្តី​សុចរិត — គឺ​មិនមែន​ជា​ការសន្យា​ដែល​គ្មាន​ប្រយោជន៍​ឡើយ ប៉ុន្តែ​ពិត​ដូច​អ្វី​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បញ្ជាក់​នៅពេល​លោក​មាន​ប្រសាសន៍​ថា ព្រះគម្ពីរ​មរមន​នឹង​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ។ …

ដប់​ឆ្នាំ​ជាង​បាន​កន្លង​ផុត​ទៅ​ហើយ ខ្ញុំ​បាន​ថ្លែង​ដូច​ខាង​ក្រោម​អំពី​ព្រះ​គម្ពីរ​មរមន ៖

« តើ​លទ្ធផល​ដ៏​អស់​កល្ប​ជានិច្ច​ស្ថិតនៅ​លើ​ការអនុវត្ត​របស់​អ្នក​តាម​ព្រះគម្ពីរ​នេះ​ដែរ​ឬ​ទេ ? ពិត​មែន​ហើយ មិន​ថា​ចំពោះ​ពរជ័យ​របស់​យើង ឬ​ការដាក់​ទោស​របស់​យើង​នោះ​ទេ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់​រូប​គួរ​តែ​ខិតខំ​ធ្វើ​ការ​សិក្សា​ព្រះគម្ពីរ​មរមន​ពេញ​មួយ​ជីវិត ។ បើ​ពុំ​ដូច្នោះ​ទេ គាត់​នឹង​ដាក់​ព្រលឹង​គាត់​ទៅក្នុង​គ្រោះថ្នាក់ ហើយ​ធ្វេស​ប្រហែស​នឹង​ការណ៍​ដែល​អាច​ផ្តល់​ឲ្យ​មាន​ភាពត្រូវគ្នា​ខាង​វិញ្ញាណ និង​បញ្ញា​រួមគ្នា​មក​ក្នុង​ជីវិត​គាត់ទាំង​មូល​ ។ មាន​ភាព​ខុស​គ្នា​មួយ​រវាង​អ្នក​ប្រែចិត្តជឿ​ដែល​សាង​សង់​លើ​ថ្ម​នៃ​ព្រះ​គ្រីស្ទ​តាម​រយៈ​ព្រះ​គម្ពីរ​មរមន ហើយ​កាន់​ខ្ជាប់​ដំបង​ដែក​នោះ និង​អ្នក​ដែល​មិន​ធ្វើ​តាម​នេះ » ។

… សូម​យើង​កុំ​នៅ​ក្រោម​ការដាក់​ទោស … ដោយ​ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អំណោយទាន​ដ៏​អស្ចារ្យ និង​មហិមា​នេះ​ទុក​ជា​គ្មាន​ផល​ប្រយោជន៍​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​យក​ឈ្នះ​លើ​ការសន្យា​ទាំងឡាយ ដែល​ភ្ជាប់​ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត​របស់​យើង ។