២០១៨
នាង​រស់​គឺ​ជា​មិត្ត​ដ៏​មាន​ភក្តីភាព
ខែ កក្កដា ឆ្នាំ ២០១៨


ប័ណ្ណ​វីរៈបុរស​មក​ពី​ព្រះគម្ពីរសញ្ញា​ចាស់

នាង​រស់​គឺ​ជា​មិត្ត​ដ៏​មាន​ភក្តីភាព

Ruth Was a Loyal Friend

ស្ត្រី​ម្នាក់​ឈ្មោះ ន៉ាអូមី​បាន​រស់នៅ​ជាមួយ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់ និង​ភរិយា​របស់​ពួកគេ ។ នៅពេល​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់​បាន​ស្លាប់ទៅ ន៉ាអូមី​បាន​ប្រាប់​ភរិយា​របស់​កូនៗ​គាត់​ថា ពួកគេ​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ផ្ទាល់​របស់​ពួកគេ​វិញ​បាន ។ ប៉ុន្តែ​មាន​ភរិយា​ម្នាក់​របស់​កូនប្រុស​គាត់​ឈ្មោះ​នាង​រស់​ពិតជា​មាន​ភក្ដីភាព​ណាស់ ។ គាត់​បាន​ជ្រើសរើស​ដើម្បី​បន្ដ​នៅ ហើយ​ជួយ​មើលថែ​ន៉ាអូមី ។ នាងរស់​បាន​ទៅ​ប្រមូល​គ្រាប់​ស្រូវ​ពី​វាលស្រែ​នៅ​ក្បែរនោះ ។ ម្ចាស់​ស្រែ​បាន​ឮ​ពី​ចរិត​ល្អ​របស់​នាង​រស់ ។ គាត់​បាន​មាន​សន្តាន​ចិត្ត​ល្អ​នឹង​នាង ។ នាងរស់​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គាត់ ។ នាងរស់ និង​ន៉ាអូមី​បន្ត​ធ្វើ​ជា​មិត្តភក្តិ​ល្អ​នឹង​គ្នា ហើយ​ន៉ាអូមី​បាន​ជួយ​មើលថែ​កូនប្រុស​របស់​នាង​រស់ ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ព្រះយេស៊ូវ​បាន​ប្រសូត្រ​នៅក្នុង​ខ្សែស្រឡាយ​នៃ​គ្រួសារ​នេះ ។ នោះ​មាន​ន័យ​ថា នាងរស់​គឺ​ជា​ជីដូនជីតា​ម្នាក់​របស់​ព្រះយេស៊ូវ !

នាងរស់

នាង​រស់​បាន​ជ្រើស​ធ្វើ​ជា​មិត្តភក្តិ​ដែល​មាន​ភក្តីភាព ហើយ​ខ្ញុំ​ក៏​អាច​ធ្វើ​ដូច្នោះ​បាន​ផងដែរ !

  • សូម​ទន្ទេញ នាងរស់ ១:១៦ ។

  • ការ​មាន​ភក្តីភាព​មាន​ន័យ​ថា ការជួយ​ជ្រោមជ្រែង​ដល់​នរណា​ម្នាក់​សូម្បីតែ​នៅពេល​វា​មាន​ការលំបាក​ក្ដី ។ សូម​សរសេរ​នៅ​ក្នុង​ទិនានុប្បវត្តិ​របស់​អ្នក​អំពី​គ្រាមួយ​ដែល​មនុស្ស​ម្នាក់​មាន​ភក្តីភាព​ចំពោះ​អ្នក ។

  • សូម​រាប់អាន​មិត្តភក្តិ​ថ្មី​ម្នាក់​នា​សប្តាហ៍​នេះ ។ សូម​រៀន​រឿង​រីករាយ​បី​យ៉ាង​អំពី​ពួកគេ !

  • ខ្ញុំ​អាច​ក្លាយ​ជា​កល្យាណ​មិត្ត​ម្នាក់​តាម​រយៈ …