កណ្ឌទី ២០
វិវរណៈអំពីការរៀបចំ និងការគ្រប់គ្រងសាសនាចក្រ ដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី នៅខែមេសា ឆ្នាំ១៨៣០ (History of the Church, ១:៦៤–៧០)។ បញ្ជីដើមរបស់លោកអំពីវិវរណៈនេះ ព្យាការីបានកត់ថា ៖ « យើងបានទទួលពីទ្រង់ [ព្រះយេស៊ូវគ្រីស្ទ] ដែលមានដូចតទៅនេះ ដោយវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ ដែលមិនគ្រាន់តែឲ្យព័ត៌មានដ៏ច្រើនទេ ប៉ុន្តែបានចង្អុលប្រាប់ដល់យើងនូវចំថ្ងៃដ៏ជាក់ ស្របតាមព្រះហឫទ័យរបស់ទ្រង់ ដែលយើងគប្បីចាប់កសាងសាសនាចក្ររបស់ទ្រង់នៅលើផែនដីម្ដងទៀត » (History of the Church, ១:៦៤)។
១–១៦, ព្រះគម្ពីរមរមនបញ្ជាក់នូវទេវភាពនៃកិច្ចការថ្ងៃចុងក្រោយ; ១៧–២៨, គោលលទ្ធិទាំងឡាយអំពីការបង្កបង្កើត ការធ្លាក់ ដង្វាយធួន និងបុណ្យជ្រមុជទឹកត្រូវបានបញ្ជាក់; ២៩–៣៧, ក្រឹត្យវិន័យគ្រប់គ្រងទាំងឡាយអំពីការប្រែចិត្ត ការរាប់ជាសុចរិត ការញែកចេញជាបរិសុទ្ធ និងបុណ្យជ្រមុជទឹក ត្រូវបានចែងប្រាប់; ៣៨–៦៧, កាតព្វកិច្ចទាំងឡាយនៃពួកអែលឌើរ ពួកសង្ឃ ពួកគ្រូ និងពួកឌីកុន ត្រូវបានសង្ខេបប្រាប់; ៦៨–៧៤, កាតព្វកិច្ចទាំងឡាយនៃសមាជិក ការប្រសិទ្ធិពរដល់កូនក្មេង និងរបៀបធ្វើបុណ្យជ្រមុជទឹកត្រូវបានបើកសម្ដែងប្រាប់; ៧៥–៨៤, ការអធិស្ឋានសាក្រាម៉ង់ និងច្បាប់គ្រប់គ្រងសមាជិកភាពនៃសាសនាចក្រ ត្រូវបានចែងប្រាប់។
១ការកតាំងឡើងនៃខសាសនាចក្រនៃព្រះគ្រីស្ទនៅថ្ងៃចុងក្រោយទាំងនេះ នៅឆ្នាំមួយពាន់ប្រាំបីរយសាមសិប ចាប់តាំងពីការយាងមកនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះដ៏ជាព្រះយេស៊ូវគ្រីស្ទរបស់យើង នៅក្នុងសាច់ឈាម ដែលបានគរៀបចំ និងតាំងឡើងយ៉ាងត្រឹមត្រូវ ស្របតាមច្បាប់ទាំងឡាយនៃប្រទេសយើង តាមព្រះហឫទ័យ និងព្រះបញ្ញត្តិទាំងឡាយនៃព្រះ នៅខែបួន និងនៅថ្ងៃទីប្រាំមួយក្នុងខែដែលហៅថា មេសា —
២ជាព្រះបញ្ញត្តិទាំងឡាយដែលបានប្រទានដល់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកដែលកបានហៅដោយព្រះ ហើយបានតែងតាំងជាខសាវកនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យធ្វើជាគអែលឌើរទី១នៃសាសនាចក្រនេះ
៣ហើយដល់អូលីវើរ ខៅឌើរី ជាអ្នកដែលបានហៅដោយព្រះ ឲ្យធ្វើជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យធ្វើជាអែលឌើរទី២ នៃសាសនាចក្រនេះ ហើយបានតែងតាំងនៅក្រោមដៃលោក
៤ហើយនេះគឺស្របតាមព្រះគុណនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះដ៏ជាព្រះយេស៊ូវគ្រីស្ទរបស់យើង សូមឲ្យបានប្រកបដោយអស់ទាំងសិរីល្អ ព្រមទាំងនៅពេលឥឡូវនេះ និងរៀងដរាបតទៅ។ អាម៉ែន។
៥បន្ទាប់ពីបានសម្ដែងដ៏ជាក់ស្ដែងដល់អែលឌើរទី១នេះថា លោកបានទទួលការផ្ដាច់បាបនៃលោកហើយ នោះលោកត្រូវកបានជំពាក់ក្នុងអំពើអសារឥតការនៃពិភពលោកម្ដងទៀត
៦ប៉ុន្តែបន្ទាប់ពីបានប្រែចិត្ត និងបន្ទាបខ្លួនដោយស្មោះពីចិត្ត គឺតាមរយៈសេចក្ដីជំនឿ នោះព្រះទ្រង់បានឧបត្ថម្ភដល់លោកដោយកទេវតាដ៏បរិសុទ្ធមួយ ដែលមានខភក្ត្រាដូចផ្លេកបន្ទោរ ហើយដែលមានសំលៀកបំពាក់ល្អសុទ្ធសាធ និងសជាងគ្រប់អ្វីៗទាំងអស់ដែលស
៧ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក ដែលបានបំភ្លឺគំនិតលោក
៨ហើយបានប្រទានអំណាចដល់លោកមកពីស្ថានដ៏ខ្ពស់ ដោយកមធ្យោបាយទាំងឡាយដែលបានរៀបចំទុកជាមុន ដើម្បីបកប្រែព្រះគម្ពីរមរមន
៩ដែលមានបញ្ជីប្រវត្តិអំពីប្រជារាស្ត្រដែលធ្លាក់ និងកភាពពោរពេញនៃខដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ និងដល់ពួកសាសន៍យូដាផងដែរ
១០ដែលបានប្រទានឲ្យមកដោយការបំភ្លឺគំនិត ហើយត្រូវបានបញ្ជាក់ដល់កអ្នកផងទាំងឡាយ ដោយការបម្រើនៃពួកទេវតា ហើយត្រូវបានខប្រកាសប្រាប់ដល់ពិភពលោកដោយសារពួកគេ —
១១ដោយបញ្ជាក់ដល់ពិភពលោកថា បទគម្ពីរដ៏បរិសុទ្ធទាំងឡាយ គឺកត្រឹមត្រូវ ហើយថាព្រះទ្រង់បានខបំភ្លឺគំនិតមនុស្សលោក ហើយហៅពួកគេឲ្យមករកកិច្ចការដ៏គបរិសុទ្ធរបស់ទ្រង់នៅសម័យ និងជំនាន់នេះ ក៏ដូចជានៅជំនាន់បុរាណដែរ
១២តាមផ្លូវនេះហើយ ដោយបង្ហាញថា ទ្រង់ជាព្រះនៅតែកដដែល ទោះពីម្សិលមិញ ថ្ងៃនេះ និងរហូតតទៅ។ អាម៉ែន។
១៣ហេតុដូច្នេះហើយ ដោយមានពួកសាក្សីដ៏មហិមា ដោយសារពួកគេនេះហើយ ដែលពិភពលោកនឹងត្រូវបានជំនុំជំរះ គឺពីអំណឹះតទៅ មនុស្សជាច្រើននឹងបានដឹងអំពីកិច្ចការនេះ។
១៤ហើយអស់អ្នកណាដែលទទួលកិច្ចការដោយនូវសេចក្ដីជំនឿ ហើយធ្វើការកសុចរិត អ្នកនោះនឹងបានទទួលខមកុដនៃជីវិតដ៏នៅអស់កល្បជានិច្ច
១៥ប៉ុន្តែអស់អ្នកណាពង្រឹងចិត្តរបស់ខ្លួន ដោយនូវការកឥតជំនឿ ហើយមិនទទួលស្គាល់ នោះការណ៍នេះនឹងបែរទៅជាសេចក្ដីដាក់ទោសដល់ពួកគេវិញ —
១៦ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានមានព្រះបន្ទូលថាដូច្នោះ ហើយយើង ជាពួកអែលឌើរនៃសាសនាចក្រ បានឮ និងធ្វើទីបន្ទាល់អំពីព្រះបន្ទូលទាំងឡាយនៃឫទ្ធានុភាពដ៏រុងរឿងនៅលើស្ថានដ៏ខ្ពស់ សូមឲ្យបានប្រកបដោយសិរីល្អរហូតរៀងដរាបតទៅ។ អាម៉ែន។
១៧ដោយសារការណ៍ទាំងនេះហើយ បានជាយើងកដឹងថា មានខព្រះមួយអង្គគង់នៅលើស្ថានសួគ៌ ដែលនៅជានិរន្តរ៍ និងអស់កល្បជានិច្ច គឺពីអស់កល្បទៅអស់កល្បជានិច្ច ជាព្រះដដែលឥតប្រែប្រួល ជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី និងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង
១៨ហើយថា ទ្រង់កបានបង្កើតមនុស្ស ជាប្រុស ជាស្រី ឲ្យដូចជាខរូបរបស់ទ្រង់ ហើយឲ្យមានភាពដូចទ្រង់ នោះទ្រង់បានបង្កើតពួកគេឡើង
១៩ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់ពួកគេថា ពួកគេគប្បីកស្រឡាញ់ ហើយខបម្រើទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ និងពិតតែមួយ ហើយថាទ្រង់ជាព្រះអង្គមួយគត់ ដែលពួកគេគប្បីគថ្វាយបង្គំ។
២០ប៉ុន្តែដោយសារការរំលងក្រឹត្យវិន័យដ៏បរិសុទ្ធទាំងនេះ នោះមនុស្សបានក្លាយទៅជាមានវិស័យកខាងកាមរាគ និងខខាងអារក្ស ហើយបានក្លាយទៅជាមនុស្សគធ្លាក់។
២១ហេតុដូច្នោះហើយ បានជាព្រះដ៏ប្រកបដោយមហិទ្ធិឫទ្ធិ ប្រទានព្រះរាជបុត្រាបង្កើតកតែមួយរបស់ទ្រង់ ដូចជាចែងទុកនៅក្នុងបទគម្ពីរ ដែលបានប្រាប់អំពីទ្រង់នោះ។
២២ទ្រង់បានរងទុក្ខកសេចក្ដីល្បួងទាំងឡាយ ប៉ុន្តែមិនបានរវីរវល់ដល់សេចក្ដីទាំងនោះឡើយ។
២៣ទ្រង់ត្រូវគេកឆ្កាង សុគត ហើយខបានមានព្រះជន្មរស់ឡើងបីថ្ងៃក្រោយមក
២៤ហើយកបានយាងឡើងទៅលើស្ថានសួគ៌ ដើម្បីទៅគង់នៅខាងស្ដាំព្រះហស្តនៃខព្រះវរបិតា ដើម្បីទៅសោយរាជ្យដោយព្រះចេស្ដាដ៏មហិទ្ធិឫទ្ធិ ស្របតាមបំណងព្រះហឫទ័យនៃព្រះវរបិតា
២៥ដើម្បីឲ្យអស់អ្នកណាដែលនឹងកជឿ ហើយទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ហើយខកាន់ខ្ជាប់នៅក្នុងសេចក្ដីជំនឿដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះ —
២៦មិនគ្រាន់តែអស់អ្នកណាដែលជឿ បន្ទាប់ពីទ្រង់បានយាងមក ក្នុងកាលកដ៏ខ្ពង់ខ្ពស់បំផុត គឺក្នុងសាច់ឈាមនោះទេ ប៉ុន្តែអស់អ្នកណា ចាប់តាំងពីដំបូងមក គឺមនុស្សជាច្រើនដែលមកមុនទ្រង់ផងដែរ ដែលបានជឿតាមពាក្យពេចន៍ទាំងឡាយនៃខពួកព្យាការីដ៏បរិសុទ្ធ ដែលបានពោលក្នុងកាលពួកគេត្រូវបានបណ្ដាលដោយសារគអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដែលឃបានធ្វើទីបន្ទាល់ដ៏ត្រឹមត្រូវអំពីទ្រង់ក្នុងការណ៍ទាំងអស់ នោះពួកគេនឹងបានជីវិតដ៏នៅអស់កល្បជានិច្ចផងដែរ
២៧ហើយព្រមទាំងអស់អ្នកណា ដែលនឹងមកតាមក្រោយ ដែលនឹងជឿដល់កអំណោយទាន និងការហៅទាំងឡាយនៃព្រះដោយព្រះវិញ្ញាណបរិសុទ្ធ ដែលខធ្វើទីបន្ទាល់អំពីព្រះវរបិតា និងអំពីព្រះរាជបុត្រា
២៨រីឯព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះកតែមួយ គង់នៅជានិរន្តរ៍និងអស់កល្បជានិច្ច ដោយគ្មានទីបំផុត។ អាម៉ែន។
២៩ហើយយើងដឹងថាមនុស្សទាំងអស់ ត្រូវតែកប្រែចិត្ត ហើយជឿដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយថ្វាយបង្គំដល់ព្រះវរបិតាដោយនូវព្រះនាមរបស់ទ្រង់ ហើយកាន់ខ្ជាប់នៅក្នុងខសេចក្ដីជំនឿជឿដល់ព្រះនាមរបស់ទ្រង់ដរាបដល់ចុងបំផុត បើពុំនោះសោតទេ ពួកគេពុំអាចគបានសង្គ្រោះនៅក្នុងនគរព្រះបានឡើយ។
៣០ហើយយើងដឹងថា ការរាប់ជាកសុចរិត តាមរយៈខព្រះគុណនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះដ៏ជាព្រះយេស៊ូវគ្រីស្ទ នោះគឺយុត្តិធម៌ និងត្រឹមត្រូវ
៣១ហើយយើងក៏ដឹងដែរថា កការញែកជាបរិសុទ្ធ តាមរយៈព្រះគុណនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះដ៏ជាព្រះយេស៊ូវគ្រីស្ទ នោះគឺយុត្តិធម៌ និងត្រឹមត្រូវចំពោះអស់អ្នកណាដែលស្រឡាញ់ ហើយបម្រើព្រះដោយអស់ពីខពលំ អស់ពីគំនិត និងអស់ពីកម្លាំង។
៣២ប៉ុន្តែមានផ្លូវដែលមនុស្សអាចកធ្លាក់ចេញពីព្រះគុណ ហើយបោះបង់ព្រះដ៏មានព្រះជន្មរស់នៅ
៣៣ហេតុដូច្នេះហើយ ចូរឲ្យសាសនាចក្រប្រយ័ត្ន ហើយអធិស្ឋានជានិច្ច ក្រែងពួកគេធ្លាក់ទៅក្នុងកសេចក្ដីល្បួង
៣៤មែនហើយ គឺចូរឲ្យអស់អ្នកណាដែលបានញែកចេញជាបរិសុទ្ធប្រយ័ត្នផងចុះ។
៣៥ហើយយើងដឹងថា ការណ៍ទាំងនេះត្រឹមត្រូវ និងស្របតាមវិវរណៈនៃលោកយ៉ូហាន ដោយគ្មានកបន្ថែម ឬបន្ថយអ្វីចេញពីការព្យាករណ៍នៃគម្ពីររបស់លោកឡើយ គឺជាខបទគម្ពីរដ៏បរិសុទ្ធ ឬជាវិវរណៈទាំងឡាយពីព្រះដែលនឹងបានចេញមកនៅពេលក្រោយទៀត ដោយសារអំណោយទាន និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ គឺជាគសំឡេងនៃព្រះ ឬក៏ការបម្រើនៃពួកទេវតា។
៣៦ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានមានព្រះបន្ទូលថាដូច្នោះ ហើយសូមថ្វាយកិត្តិនាម ព្រះចេស្ដា និងសិរីល្អដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ ព្រមទាំងនៅពេលឥឡូវនេះ និងរៀងដរាបតទៅ។ អាម៉ែន។
៣៧ហើយជាថ្មីទៀត តាមបញ្ញត្តិចំពោះសាសនាចក្រ ស្ដីអំពីរបៀបធ្វើបុណ្យជ្រមុជទឹក — អស់អ្នកណាដែលបន្ទាបខ្លួននៅចំពោះព្រះ ហើយមានបំណងចង់កទទួលបុណ្យជ្រមុជទឹក ហើយមកដោយមានចិត្តខសង្រេង និងវិញ្ញាណទន់ទាប ហើយធ្វើបន្ទាល់នៅចំពោះសាសនាចក្រថា ពួកគេប្រាកដជាបានប្រែចិត្តចំពោះអំពើបាបរបស់ពួកគេទាំងអស់ ហើយយល់ព្រមលើកដាក់មកលើខ្លួននូវគព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយឃប្ដេជ្ញាថានឹងបម្រើទ្រង់ដល់ចុងបំផុត ហើយប្រាកដជាសម្ដែងដោយងកិច្ចការទាំងឡាយរបស់ពួកគេថា ពួកគេបានទទួលពីព្រះវិញ្ញាណនៃព្រះគ្រីស្ទចំពោះចការផ្ដាច់បាបទាំងឡាយរបស់ពួកគេ ឈ្មោះថានឹងបានទទួល ឲ្យទទួលបុណ្យជ្រមុជទឹកចូលសាសនាចក្ររបស់ទ្រង់។
៣៨កាតព្វកិច្ចនៃពួកអែលឌើរ ពួកសង្ឃ ពួកគ្រូ ពួកឌីកុន និងសមាជិកទាំងឡាយនៃសាសនាចក្រនៃព្រះគ្រីស្ទ — កសាវក ជាអែលឌើរ ហើយជាការហៅរបស់លោក ដើម្បីធ្វើបុណ្យខជ្រមុជទឹក
៣៩ហើយដើម្បីកតែងតាំងពួកអែលឌើរ ពួកសង្ឃ ពួកគ្រូ និងពួកឌីកុនផ្សេងៗទៀត
៤០ហើយដើម្បីកចាត់ចែងនំប៉័ង និងស្រាទំពាំងបាយជូរ — ជាតំណាងទាំងឡាយអំពីសាច់និងព្រះលោហិតនៃព្រះគ្រីស្ទ —
៤១ហើយដើម្បីកបញ្ជាក់អស់អ្នកណា ដែលបានទទួលបុណ្យជ្រមុជទឹកហើយ ឲ្យចូលសាសនាចក្រ ដោយសារការដាក់ខដៃលើសម្រាប់បុណ្យជ្រមុជដោយភ្លើង និងដោយគព្រះវិញ្ញាណបរិសុទ្ធ ស្របតាមបទគម្ពីរទាំងឡាយ
៤២ហើយដើម្បីបង្រៀន ពន្យល់ ទូន្មាន ធ្វើបុណ្យជ្រមុជទឹក និងមើលការខុសត្រូវលើសាសនាចក្រ
៤៣ហើយដើម្បីបញ្ជាក់សាសនាចក្រ ដោយការដាក់ដៃលើ និងការប្រគល់ព្រះវិញ្ញាណបរិសុទ្ធឲ្យ
៤៤ហើយដើម្បីដឹកនាំការប្រជុំទាំងអស់។
៤៥ពួកអែលឌើរត្រូវកនាំមុខការប្រជុំ ដូចដែលពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ស្របតាមព្រះបញ្ញត្តិ និងវិវរណៈទាំងឡាយនៃព្រះ។
៤៦កាតព្វកិច្ចរបស់កសង្ឃ គឺដើម្បីផ្សាយ ខបង្រៀន ពន្យល់ ទូន្មាន និងធ្វើបុណ្យជ្រមុជទឹក និងចាត់ចែងបុណ្យសាក្រាម៉ង់
៤៧ហើយទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ ហើយទូន្មានពួកគេឲ្យកអធិស្ឋានខឲ្យឮ និងនៅទីអាថ៌កំបាំង ហើយឲ្យធ្វើកាតព្វកិច្ចគគ្រួសារគ្រប់យ៉ាង។
៤៨ហើយលោកក៏អាចកតែងតាំងពួកសង្ឃ ពួកគ្រូ និងពួកឌីកុនផ្សេងៗទៀតបានផងដែរ។
៤៩ហើយលោកត្រូវនាំមុខការប្រជុំ កាលណាគ្មានអែលឌើរនៅទីនោះ
៥០ប៉ុន្តែកាលណាមានអែលឌើរនៅទីនោះ នោះលោកគ្រាន់តែត្រូវផ្សាយ បង្រៀន ពន្យល់ ទូន្មាន និងធ្វើបុណ្យជ្រមុជទឹក
៥១ហើយទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ ហើយទូន្មានពួកគេឲ្យអធិស្ឋានឲ្យឮ និងនៅទីអាថ៌កំបាំង ហើយឲ្យធ្វើកាតព្វកិច្ចគ្រួសារគ្រប់យ៉ាង។
៥២ក្នុងកាតព្វកិច្ចទាំងឡាយនេះ សង្ឃត្រូវកជួយអែលឌើរ បើសិនជាត្រូវការ។
៥៣កាតព្វកិច្ចរបស់កគ្រូ គឺដើម្បីខមើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និងចម្រើនកម្លាំងពួកគេ
៥៤ហើយមើលឲ្យឃើញថា គ្មានសេចក្ដីទុច្ចរិតនៅក្នុងសាសនាចក្រ ទាំងគ្មានកភាពរឹងទទឹងនឹងគ្នាទៅវិញទៅមក ឬការកុហក ការពោលបង្កាច់ ឬក៏ការនិយាយខអាក្រក់ឡើយ
៥៥ហើយមើលឲ្យឃើញថា សាសនាចក្រជួបជុំគ្នាជាញឹកញាប់ ហើយក៏មើលឲ្យឃើញថា សមាជិកទាំងអស់ធ្វើនូវកាតព្វកិច្ចរបស់ខ្លួន។
៥៦ហើយលោកត្រូវនាំមុខការប្រជុំ នៅពេលមិនមានអែលឌើរ ឬសង្ឃនៅទីនោះ —
៥៧ហើយតម្រូវឲ្យជួយជានិច្ចពីកពួកឌីកុនក្នុងកាតព្វកិច្ចទាំងអស់របស់លោក នៅក្នុងសាសនាចក្រ បើសិនជាត្រូវការ។
៥៨ប៉ុន្តែគ្មានពួកគ្រូ ឬពួកឌីកុនណា មានសិទ្ធិអំណាចដើម្បីធ្វើបុណ្យជ្រមុជទឹក ចាត់ចែងបុណ្យសាក្រាម៉ង់ ឬដាក់ដៃលើបានឡើយ
៥៩ប៉ុន្តែពួកគេត្រូវព្រមាន ពន្យល់ ទូន្មាន និងបង្រៀន ហើយអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ។
៦០កអែលឌើរ សង្ឃ គ្រូ ឬឌីកុនរាល់ៗគ្នា ត្រូវបានតែងតាំងឡើងតាមអំណោយទាន និងខការហៅទាំងឡាយនៃព្រះចំពោះខ្លួន ហើយលោកត្រូវបានតែងតាំងឡើង ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលនៅក្នុងអ្នកដែលតែងតាំងលោក។
៦១ពួកអែលឌើរនានា ដែលធ្វើជាសាសនាចក្រនៃព្រះគ្រីស្ទនេះ ត្រូវជួបជុំគ្នានៅក្នុងសន្និសីទបីខែម្ដង ឬពីមួយគ្រាទៅមួយគ្រា ដូចជាសន្និសីទទាំងនេះដឹកនាំ ឬកំណត់
៦២ហើយសន្និសីទទាំងនេះ ត្រូវធ្វើកិច្ចការណាដែលជារបស់ផងសាសនាចក្រ ដែលចាំបាច់ឲ្យធ្វើនៅពេលនោះ។
៦៣ពួកអែលឌើរត្រូវទទួលអាជ្ញាប័ណ្ណពីពួកអែលឌើរផ្សេងៗទៀត ដោយកការអនុមតិពីសាសនាចក្រ ដែលពួកគេចូលរួម ឬពីសន្និសីទទាំងឡាយ។
៦៤សង្ឃ គ្រូ ឬឌីកុនម្នាក់ៗ ដែលត្រូវបានតែងតាំងឡើងដោយសង្ឃ គេអាចយកសំបុត្រពីអ្នកតែងតាំងនៅពេលនោះ គឺជាកសំបុត្រ ពេលប្រគល់ទៅឲ្យអែលឌើរ នោះនឹងឲ្យលោកមានសិទ្ធិទទួលអាជ្ញាប័ណ្ណបាន ដែលនឹងអនុញ្ញាតឲ្យលោកអនុវត្តភារកិច្ចទាំងឡាយ នៃការហៅរបស់លោក ឬលោកអាចបានទទួលអាជ្ញាប័ណ្ណពីសន្និសីទក៏បាន។
៦៥គ្មាននរណាអាចកបានតែងតាំងឡើងឲ្យកាន់តំណែងណាមួយនៅក្នុងសាសនាចក្រនេះ នៅកន្លែងមានសាខាមួយដែលបានរៀបចំឡើងដោយត្រឹមត្រូវ ដោយគ្មានខការអនុមតិពីសាសនាចក្រនោះឡើយ។
៦៦ប៉ុន្តែពួកអែលឌើរដែលត្រួតពិនិត្យ ពួកប៊ីស្សពដែលធ្វើដំណើរ ពួកអ្នកប្រឹក្សាជាន់ខ្ពស់ ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរទាំងប៉ុន្មាន គេអាចមានឯកសិទ្ធិនៃការតែងតាំងនៅកន្លែងណាដែលគ្មានសាខានៃសាសនាចក្រ សម្រាប់ស្នើសុំការអនុមតិគាំទ្រនោះ។
៦៧គ្រប់ប្រធាននៃបព្វជិតភាពជាន់ខ្ពស់ (ឬអែលឌើរដែលត្រួតត្រា) កប៊ីស្សព អ្នកប្រឹក្សាជាន់ខ្ពស់ និងខសង្ឃជាន់ខ្ពស់ ត្រូវបានតែងតាំងឡើង តាមការដឹកនាំពីគក្រុមប្រឹក្សាជាន់ខ្ពស់ ឬក៏នៅឯសន្និសីទទូទៅ។
៦៨កកាតព្វកិច្ចនៃសមាជិកទាំងឡាយ បន្ទាប់ពីពួកគេបានទទួលឲ្យចូលដោយបុណ្យជ្រមុជទឹក — ពួកអែលឌើរ ឬពួកសង្ឃ ត្រូវមានពេលគ្រប់គ្រាន់ ដើម្បីពន្យល់អ្វីៗទាំងអស់ ដែលទាក់ទងទៅនឹងសាសនាចក្រនៃព្រះគ្រីស្ទ ដើម្បីឲ្យគេខយល់ មុនពេលពួកគេទទួលទានគសាក្រាម៉ង់ និងមុនពួកគេទទួលការបញ្ជាក់ដោយការដាក់ឃដៃលើ ពីពួកអែលឌើរ ដើម្បីឲ្យអ្វីៗទាំងអស់អាចបានធ្វើឡើងតាមរបៀបរៀបរយ។
៦៩ហើយសមាជិកទាំងឡាយត្រូវសម្ដែងនៅចំពោះសាសនាចក្រ ហើយនៅចំពោះពួកអែលឌើរដែរ ដោយដំណើរ និងវាចាដ៏សុចរិត ដើម្បីឲ្យពួកគេបានសមនឹងការណ៍នោះ ដើម្បីឲ្យមានកកិច្ចការ និងសេចក្ដីជំនឿ សមស្របទៅនឹងបទគម្ពីរដ៏បរិសុទ្ធទាំងឡាយ — ដោយដើរក្នុងខបរិសុទ្ធភាពនៅចំពោះព្រះអម្ចាស់។
៧០សមាជិកទាំងឡាយនៃសាសនាចក្រនៃព្រះគ្រីស្ទដែលមានកូនចៅ នោះត្រូវនាំពួកគេមករកពួកអែលឌើរ នៅចំពោះសាសនាចក្រ ជាអ្នកដែលត្រូវដាក់ដៃលើពួកគេដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយកឲ្យពរដល់ពួកគេដោយនូវព្រះនាមរបស់ទ្រង់។
៧១គ្មាននរណាមួយអាចបានទទួលឲ្យចូលសាសនាចក្រនៃព្រះគ្រីស្ទបានឡើយ លើកលែងតែអ្នកនោះ មានអាយុនៃកការទទួលខុសត្រូវនៅចំពោះព្រះ ហើយមានសមត្ថភាពអាចខប្រែចិត្តបាន។
៧២កបុណ្យជ្រមុជទឹកត្រូវចាត់ចែងឡើងតាមរបៀបដែលមានដូចតទៅនេះ ចំពោះអស់អ្នកណាដែលបានប្រែចិត្ត —
៧៣បុគ្គលដែលត្រូវបានហៅដោយព្រះ ហើយមានសិទ្ធិអំណាចពីព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើបុណ្យជ្រមុជទឹក នោះត្រូវចុះទៅក្នុងទឹកជាមួយបុគ្គលដែលប្រគល់ខ្លួនលោក ឬខ្លួននាង សម្រាប់បុណ្យជ្រមុជទឹក ហើយត្រូវនិយាយដោយហៅលោក ឬនាងតាមឈ្មោះថា ៖ ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។
៧៤រួចហើយ អ្នកនោះត្រូវកពន្លិចលោក ឬនាងទៅក្នុងទឹក ហើយលើកឡើងពីទឹកមកវិញ។
៧៥ជាការចាំបាច់ដែលសាសនាចក្រជួបជុំគ្នាជាញឹកញាប់ ដើម្បីកទទួលទាននំប៉័ង និងស្រាទំពាំងបាយជូរ ដោយនូវខការចងចាំពីព្រះអម្ចាស់យេស៊ូវ
៧៦ហើយអែលឌើរ ឬសង្ឃត្រូវចាត់ចែងនំប៉័ង និងស្រាទំពាំងបាយជូរ ហើយលោកត្រូវធ្វើឡើងកតាមរបៀបនេះ — លោកត្រូវលុតជង្គង់ជាមួយនឹងសាសនាចក្រ ហើយសូមដល់ព្រះវរបិតាដោយនូវពាក្យអធិស្ឋានដ៏ម៉ឺងមាត់ថា ៖
៧៧ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ យើងខ្ញុំសូមដល់ព្រះអង្គ ដោយនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ សូមប្រទានពរ ហើយញែកកនំប៉័ងនេះ ចេញជាបរិសុទ្ធដល់ព្រលឹងនៃជនទាំងអស់ណា ដែលទទួលទាននំប៉័ងនេះ ប្រយោជន៍ឲ្យពួកគេអាចទទួលទាន ដោយនូវការចងចាំដល់ព្រះកាយនៃព្រះរាជបុត្រារបស់ព្រះអង្គ ហើយខធ្វើបន្ទាល់ដល់ព្រះអង្គ ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ ថាពួកគេនឹងព្រមគលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ ហើយចងចាំទ្រង់ជានិច្ច ហើយឃកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានប្រទានដល់ពួកគេ ប្រយោជន៍ឲ្យពួកគេអាចបានងព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេជាដរាប។ អាម៉ែន។
៧៨ករបៀបប្រគល់ស្រាទំពាំងបាយជូរ — លោកត្រូវយកខពែងផងដែរ ហើយថា ៖
៧៩ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយ យើងខ្ញុំសូមដល់ព្រះអង្គ ដោយនូវព្រះនាមនៃព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ សូមប្រទានពរ ហើយញែកកស្រាទំពាំងបាយជូរនេះចេញជាបរិសុទ្ធដល់ព្រលឹងនៃជនទាំងអស់ណា ដែលទទួលទានស្រាទំពាំងបាយជូរនេះ ប្រយោជន៍ឲ្យពួកគេអាចធ្វើយ៉ាងនោះ ដោយនូវការចងចាំដល់ព្រះលោហិត នៃព្រះរាជបុត្រារបស់ព្រះអង្គ ដែលបានច្រួចជំនួសពួកគេ ប្រយោជន៍ឲ្យពួកគេអាចធ្វើបន្ទាល់ដល់ព្រះអង្គ ឱព្រះអង្គ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចអើយថា ពួកគេនឹងចងចាំទ្រង់ជានិច្ច ប្រយោជន៍ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេ។ អាម៉ែន។
៨០សមាជិកសាសនាចក្រនៃព្រះគ្រីស្ទណាម្នាក់ ដែលរំលង ឬបានឃើញទាន់ថា ធ្វើខុសអ្វីមួយ នោះត្រូវដោះស្រាយតាមដែលបទគម្ពីរណែនាំ។
៨១កាតព្វកិច្ចនៃសាសនាចក្រនានា ដែលជាសាសនាចក្រនៃព្រះគ្រីស្ទ នឹងត្រូវចាត់គ្រូរបស់ពួកគេម្នាក់ ឬច្រើនឲ្យទៅសន្និសីទនានា ដែលពួកអែលឌើរនៃសាសនាចក្របានធ្វើឡើង
៨២ជាមួយនឹងបញ្ជីកឈ្មោះនៃសមាជិកនានា ដែលចូលខ្លួនរួមជាមួយសាសនាចក្រ ចាប់តាំងពីសន្និសីទមុនមក ឬក៏បានចាត់ដោយដៃនៃសង្ឃម្នាក់ ដើម្បីឲ្យមានបញ្ជីទៀងទាត់ អំពីឈ្មោះទាំងឡាយនៃសាសនាចក្រទាំងមូល អាចបានកត់ទុកនៅក្នុងសៀវភៅដោយពួកអែលឌើរណាម្នាក់ ឬក៏ពួកអែលឌើរណា ដែលនឹងតាំងពីមួយគ្រាទៅមួយគ្រានោះ
៨៣ហើយម្យ៉ាងទៀត បើសិនជាជនណា ត្រូវបានកបណ្ដេញចេញពីសាសនាចក្រ នោះឈ្មោះគេទាំងឡាយ អាចបានលុបចេញពីបញ្ជីឈ្មោះទូទៅនៃសាសនាចក្រ។
៨៤សមាជិកទាំងអស់ណាដែលរើចេញពីក្រុមជំនុំ កន្លែងដែលគេអាស្រ័យនៅ បើសិនជាទៅក្រុមជំនុំនៅកន្លែងដែលគ្មានគេឯងស្គាល់ នោះគេអាចយកលិខិតបញ្ជាក់ថា ពួកគេជាសមាជិកពេញទី ហើយមានជំហរល្អ សំបុត្រនោះអាចបានចុះហត្ថលេខា ដោយអែលឌើរ ឬសង្ឃណាមួយក៏បាន បើសិនជាសមាជិកដែលទទួលសំបុត្រ ត្រូវជាអ្នករាប់អានគ្នានឹងអែលឌើរ ឬសង្ឃនោះផ្ទាល់ ឬក៏អាចបានចុះហត្ថលេខាដោយពួកគ្រូ ឬពួកឌីកុននៃសាសនាចក្រក៏បាន។