របាយការណ៍ការិយាល័យសវនកម្មនៃសាសនាចក្រឆ្នាំ 2011
ជូនចំពោះគណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
បងប្អូនប្រុសជាទីស្រឡាញ់៖ ដូចបានបង្គាប់ពីវិវរណៈនៅក្នុងកណ្ឌទី 120 នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ មានសិទ្ធិអំណាចលើមូលនិធិចំណាយរបស់សាសនាចក្រ។ ក្រុមប្រឹក្សានេះមានគណៈប្រធានទីមួយ កូរ៉ុមសាវកដប់ពីរនាក់ និង គណៈប៊ីស្សព។
ក្រុមប្រឹក្សានេះអនុម័តថវិកាសម្រាប់ការិយាល័យ ប្រតិបត្តិការ និង ប្រាក់បំណែកដែលពាក់ព័ន្ធឲ្យទៅអង្គភាពសាសនាចក្រ។ ការចំណាយលុយលើសម្ភារៈរបស់សាសនាចក្រ ត្រូវឲ្យត្រូវគ្នានឹងថវិកាដែលបានអនុម័ត ហើយស្របតាមគោលការណ៍ និង នីតិវិធីរបស់សាសនាចក្រ។
ការិយាល័យសវនកម្មនៃសាសនាចក្រ បានផ្ដល់ការភ្ជាប់ទៅគ្រប់កំណត់ត្រា និង ប្រព័ន្ធទាំងអស់ដែលចាំបាច់ដើម្បីធ្វើការវាយតម្លៃភាពគ្រប់គ្រាន់នៃការគ្រប់គ្រងបង្កាន់ដៃថវិកា ការចំណាយ និង សន្ដិសុខចំពោះទ្រព្យសម្បត្តិសាសនាចក្រ។ ការិយាល័យសវនកម្មនៃសាសនាចក្រ មានឯករាជ្យភាពពីការិយាល័យ និង ប្រតិបត្តិការផ្សេងៗទាំងអស់របស់សាសនាចក្រ ហើយមានបុគ្គលិកជាគណនេយ្យករសាធារណៈដែលមានវិញ្ញាបនបត្រ សវនករផ្ទៃក្នុងដែលមានវិញ្ញាបនបត្រ សវនករលើប្រព័ន្ធព័ត៌មានដែលមានវិញ្ញាបនបត្រ និង អ្នកអាជីពដែលអាចទុកចិត្តបានផ្សេងទៀត។
ដោយផ្អែកលើសវនកម្មដែលបានធ្វើមក ការិយាល័យសវនកម្មនៃសាសនាចក្រមានគំនិតថា គ្រប់សម្ភារៈទាំងអស់មាន វិភាគទានដែលទទួលបាន ការធ្វើការចំណាយ និង ទ្រព្យសម្បត្តិរបស់សាសនាចក្រសម្រាប់ឆ្នាំ 2011 ត្រូវកត់ត្រា និង រៀបចំឲ្យស្របតាមការអនុវត្តគណនេយ្យដ៏សមរម្យ ថវិកាដែលបានអនុម័តរួច និង គោលការណ៍ និង នីតិវិធីនៃសាសនាចក្រ។
ដាក់ជូនដោយសេចក្ដីគោរព,
ការិយាល័យសវនកម្មនៃសាសនាចក្រ
រ៉ូប៊ើត ដបុលយូ ខានវែល
ប្រធានគ្រប់គ្រង