ការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រ
បងប្អូនប្រុសស្រី ប្រធាន ម៉នសុន បានសុំឲ្យខ្ញុំបង្ហាញដល់បងប្អូននូវអ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងគណៈប្រធានអង្គការជំនួយទូទៅនៃសាសនាចក្រសម្រាប់ការគាំទ្ររបស់បងប្អូន ។
យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់ ថូម៉ាស ស្ពែនស៊ើរ ម៉នសុន ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ហើយជាប្រធាន នៃសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ហិនរី ប៊ែនញៀន អាវរិង ជាទីប្រឹក្សាទីមួយ នៅក្នុងគណៈប្រធានទីមួយ ព្រមទាំង ឌៀថើរ ហ្វ្រែឌទ្រីច អុជដូហ្វ ជាទីប្រឹក្សាទីពីរ នៅក្នុងគណៈប្រធានទីមួយ។
អស់អ្នកដែលគាំទ្រ សូមបង្ហាញ។
មានអ្នកណាជំទាស់ សូមបង្ហាញ។
ការគាំទ្រត្រូវបានកត់ចំណាំ ។
យើងត្រូវបានស្នើរសុំឲ្យគាំទ្រដល់ រ័សុល អិម ណិលសុន ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងសមាជិកក្នុងកូរ៉ុមនោះដូចតទៅ ៖ រ័សុល អិម ណិលសុន, ដាល្លិន អេក អូក, អិល រ័សុល បាឡឺដ, រ៉ូបឺត ឌី ហែល, ជែហ្វ្រី អ័រ ហូឡិន, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, និង នែល អិល អាន់ឌើរសិន និងសមាជិកថ្មីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី. ស្ទីវិនសុន, និង ដេល ជី. រិនឡាន់ ។
អស់អ្នកដែលគាំទ្រ សូមបង្ហាញដោយការលើកដៃ ។
មានអ្នកណាជំទាស់ សូមបង្ហាញ។
ការគាំទ្រត្រូវបានកត់ចំណាំ ។
យើងត្រូវបានដាក់ស្នើសុំឲ្យគាំទ្រដល់ទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ និងពួកសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។
អស់អ្នកដែលគាំទ្រ សូមបង្ហាញ។
មានអ្នកណាជំទាស់ សូមបង្ហាញដោយសញ្ញាដូចគ្នា។
ការគាំទ្រត្រូវបានកត់ចំណាំ ។
ដោយពួកលោកត្រូវបានហៅឲ្យបម្រើជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ នោះយើងសូមដោះលែង រ៉ូណល អេ រ៉ាសបាន ដែលជាសមាជិកនៃគណៈប្រធាននៃពួកចិតសិប ហើយ អែលឌើរ រ៉ាសបាន និងអែលឌើរ ដេល ជី រិនឡាន់ ពីសមាជិកនៃកូរ៉ុមនៃពួកចិតសិបនាក់ទីមួយ ។
អ្នកទាំងឡាយណា ដែលចង់ចូលរួមថ្លែងអំណរគុណ សូមបង្ហាញ ។
យើងត្រូវបានស្នើសុំឲ្យដោះលែងដោយថ្លែងអំណរគុណចំពោះការបម្រើដ៏លះបង់របស់ពួកលោក គឺ អែលឌើរ ដន អ. ក្លាក ជាសមាជិកនៃកូរ៉ូមទីមួយ នៃពួកចិតសិបនាក់ និងអែលឌើរ គ័យឈី អូយ៉ាហ្គី និង ប្រ៊ូស អេ. ខាលសុន ពីសមាជិកនៃកូរ៉ុមទីពីរនៃពួកចិតសិបនាក់ ហើយតែងតាំងពួកលោកជាអ្នកមានសិទ្ធិអំណាចទូទៅដែលលាលែងពីតំណែង។
អស់អ្នកដែលចង់ចូលរួមនឹងយើងថ្លែងអំណរគុណចំពោះការបម្រើដ៏ល្អរបស់ពួកលោក សូមបង្ហាញ ។
យើងក៏សូមដោះលែងបងប្រុស ស៊ើរហ៊ីអិ អេ. កូវ៉ាឡូវ ពីពួកចិតសិបប្រចាំតំបន់ផងដែរ ។
អស់អ្នកដែលចង់ចូលរួមនឹងយើងថ្លែងអំណរគុណចំពោះការបម្រើរបស់លោក សូមបង្ហាញ ។
ក្នុងពេលនេះដែរ យើងក៏សូមដោះលែងបងប្រុស ចន អេស. ថានណឺ ពីទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ និង បងប្រុស ដេវិន ជី ឌើរ៉ាន់ ពីទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ ។ ដូចបានប្រកាសពីខាងដើម បងប្រុស ថានណឺ ត្រូវបានតែងតាំងឲ្យបម្រើជាប្រធាននៃសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ–ហាវ៉ៃ ។
អស់អ្នកដែលចង់ចូលរួមនឹងយើងថ្លែងអំណរគុណដល់បងប្អូនប្រុសទាំងនេះ ចំពោះការបម្រើ និងការលះបង់របស់ពួកលោក នោះសូមបង្ហាញ ។
បងប្រុស ដេវិន ជី ឌើរ៉ាន់ ត្រូវបានហៅឲ្យបម្រើជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ ហើយ បងប្រុស ប្រាយអិន ខេ. អាស្ដុន បម្រើជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ ។
អស់អ្នកដែលគាំទ្រ សូមបង្ហាញ។
អស់អ្នកណាជំទាស់ សូមបង្ហាញ ។
យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់អ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងគណៈប្រធានអង្គការជំនួយទូទៅដទៃទៀត ដែលបង្កើតឡើងនៅបច្ចុប្បន្ននេះ ។
អស់អ្នកដែលគាំទ្រ សូមបង្ហាញ។
អស់អ្នកណាជំទាស់ សូមបង្ហាញ ។
ការគាំទ្រត្រូវបានកត់ចំណាំ ។ យើងសូមអញ្ជើញអ្នកទាំងឡាយដែលអាចមានការដាក់ស្នើសុំជំទាស់ សូមទាក់ទងទៅប្រធានស្ដេករបស់ពួកគេ ។
បងប្អូនប្រុសស្រីទាំងឡាយ យើងសូមអរគុណចំពោះសេចក្តីជំនឿ និងការអធិស្ឋានរបស់បងប្អូនឲ្យថ្នាក់ដឹកនាំសាសនាចក្រ ។
ឥឡូវយើងសូមអញ្ជើញសមាជិកថ្មីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មកកាន់កន្លែងពួកលោកនៅលើវេទិកា ។ ពួកលោកនឹងមានឱកាសថ្លែងមកកាន់យើងនៅព្រឹកថ្ងៃស្អែក ។