បងស្រី វិកស្សុម បង្រៀនថា យើងម្នាក់ៗមកកាន់ផែនដីជាមួយនឹងនិស្ស័យនៃព្រះ។ ការយល់ដឹង និងការអភិវឌ្ឍនិស្ស័យនៃព្រះរបស់យើង ជួយយើងដឹងពីមូលហេតុដែលយើងនៅទីនេះ លើផែនដី ហើយវាក៏ជួយយើងដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់យើង និស្ស័យនៃព្រះនៅក្នុងខ្លួនយើងម្នាក់ៗ ជម្រុញទឹកចិត្តយើងអំឡុងជីវិតនេះដើម្បីរៀនអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច និងដើម្បីបម្រើអ្នកដទៃ។