២០១៥
រឿងដ៏សំខាន់បំផុត​ទាំង 10 យ៉ាងរបស់អាប់ប៊ី
មករា 2015


រឿងដ៏សំខាន់បំផុតទាំង​ 10 យ៉ាង របស់អាប់ប៊ី

ដកស្រង់ពី « Taking Time to Talk and Listen » Liahona ខែ មេសា ឆ្នាំ 2012 ទំព័រ 37 ។

« នេះ​ហើយ​ជា​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ » ( ម៉ូសេ 6:62 ) ។

មាន​គ្រាមួយ កាល​ខ្ញុំ​បាន​ទៅ​លេង​ថ្នាក់​យុវនារី គ្រូ​បង្រៀន​បាន​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​សរសេរពី​​គោលដ​ដ៏សំខាន់​បំផុតទាំង 10 ក្នុង​ជីវិត​របស់​ពួកគេ ។ រួច​គាត់​បាន​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ អ៊ែប៊ី ដែលទើបតែមាន​អាយុ 12 ឆ្នាំ បាន​អង្គុយ​នៅ​ជិត​ខ្ញុំ ។ នេះ​គឺជា​បញ្ជី​របស់អាប់ប៊ី ៖

  1. ទៅ​រៀន​នៅ​មហាវិទ្យាល័យ ។

  2. ធ្វើជា​អ្នក​រចនា​ម៉ូដស្ថាបត្យកម្ម​ផ្នែក​ខាង​ក្នុង​ម្នាក់ ។

  3. ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​ឥណ្ឌា ។

  4. រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​ត្រឡប់​ពី​ផ្សព្វផ្សាយ​សាសនា​នៅ​ព្រះវិហារ​បរិសុទ្ធ ។

  5. មាន​កូន​ប្រាំ​នាក់ និង ផ្ទះ​មួយ​ខ្នង ។

  6. បញ្ជូន​កូន​របស់​ខ្ញុំ​ទៅ​បេសកកម្ម និង ទៅ​រៀន​នៅ​មហាវិទ្យាល័យ ។

  7. ធ្វើ​ជា​ជីដូន « ចែក​នំ​ឃុកឃី » ។

  8. ស្រឡាញ់​ចៅៗ​ឲ្យ​ខ្លាំង ។

  9. រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ហើយ​រីករាយនឹងអ្វីដែលមានក្នុងជីវិត ។

  10. ត្រឡប់​ទៅ​រស់នៅ​នឹង​ព្រះវរបិតាសួគ៌​វិញ ។

អាប់ប៊ី មាន​នូវ​ទស្សនៈ​អំពីផែនការ​ដែល​ព្រះវរបិតាសួគ៌​បាន​រៀបចំ​សម្រាប់​យើង​គ្រប់​គ្នា ។ នៅ​ពេល​​អ្នក​ផ្ដោត​ទៅ​លើ​គោលដៅ​ដ៏​សំខាន់បំផុតនៃការ​ត្រឡប់​ទៅ​ព្រះវរ​បិតាសួគ៌វិញ​ នោះ​អ្នក​នឹង​អាច​ទៅ​ដល់​ទីនោះ​បាន !