ព្រះអង្គសង្គ្រោះបានមានបន្ទូលថា វិញ្ញាណនៃការទាស់ទែងគ្នាគឺជារបស់ផងអារក្ស ( សូមមើលនីហ្វៃទី 3 11:29 ) ។ តើការមិនចុះសម្រុងនឹងមនុស្សទូទៅ និង ការឈ្លោះប្រកែកនឹងពួកគេខុសគ្នាដូចម្ដេច ?
វាគឺជារឿងធម្មតាទេ ដែលមនុស្សទូទៅមានទស្សនៈខុសៗពីគ្នា ហើយមានពេលខ្លះ ដែលពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទត្រូវក្រោកឈរឡើងប្រឈមមុខនឹងការជំទាស់ចំពោះអ្វីដែលយើងជឿ ។ ប៉ុន្តែយើងត្រូវតែប្រាប់ពីទស្សនៈរបស់យើងតាមរបៀបវិជ្ជមាន ហើយពិត ដោយគ្មានការខឹងសម្បារ គ្មានភាពជូរចត់ ឬការជេរប្រមាថនោះទេ ។ ដូច្នេះតើយើងជៀសវាងការទាស់ទែងគ្នាបានដោយរបៀបណា ?
អ្នកប្រហែលជាធ្លាប់ឮថា យើងអាច « បដិសេធដោយគ្មានការខ្វែងគំនិតគ្នា » ។ ការជៀសវាងពីការទាស់ទែងគ្នា ចាប់ផ្ដើមឡើងជាមួយនឹងហេតុផល និង បំណងប្រាថ្នារបស់អ្នក ។ ព្រះគម្ពីរចែងថា « ផលនៃសេចក្ដីឆ្មើងឆ្មៃនោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ » ( សុភាសិត 13:10 ) ។ ប្រសិនបើអ្នកខ្វល់ខ្វាយច្រើនពី « ការចង់ឈ្នះការប្រកែកគ្នាមួយ » ឬ « ចង់ឲ្យខ្លួនត្រូវ » នោះវិញ្ញាណនៃការទាស់ទែងគ្នាគឺពិតជានឹងកើតឡើង ។
អែលឌើរ រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីរបៀបមួយចំនួនដើម្បីចៀសវាងពីការទាស់ទែងគ្នាថា ៖ (1) « បង្ហាញចិត្តមេត្តាដល់អ្នកដទៃ » (2) « បញ្ឈប់ការចង់និយាយ ឬសរសេរជាបន្តបន្ទាប់បង្កើនមុខមាត់ ឬភាពរុងរឿងផ្ទាល់ខ្លួន » និង (3) « ក្នុងការចេះស្ដាប់បង្គាប់ដោយរាបសា [ ស្រឡាញ់ ] ព្រះដោយពិតប្រាកដ » ។1 នោះយើងនឹងអាចមានព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅជាមួយយើង ពុំមែនជាវិញ្ញាណនៃការទាស់ទែងគ្នានោះទេ ។