២០១៥
ការ​ធ្វើអ្វី​មួយ​ដែល​ល្អ​សក្ដិសម​នឹង​ពេល​វេលា​ខ្ញុំ
មករា 2015


ការ​ធ្វើអ្វី​មួយ​ដែល​ល្អ​សក្ដិសម​នឹង​ពេល​វេលា​ខ្ញុំ

ពេលខ្លះ អាកាសធាតុ​ពិត​ជា​ត្រជាក់ ហើយ​មាន​ព្រិល​ច្រើន​ណាស់​នៅ​ទីកន្លែង​ដែល​យើង​រស់នៅ ។ ពេលខ្លះ យើង​ត្រូវ​បាន​ឈប់សម្រាក​ពី​សាលា ហើយ​ជិះគាវ​ទឹកកក​របស់​យើង​ចុះ​ពី​លើទួល​ដ៏​ធំ​មួយ​នៅ​ក្បែរ​ផ្ទះ​របស់​យើង​ទៀត​ផង ។ មាន​ថ្ងៃ​មួយ កាល​យើង​កំពុង​រៀបចំ​ខ្លួន​ពាក់អាវ​រងារ មួក និង ស្រោមដៃ​របស់​យើង ស្រាប់​តែ​ម្ដាយ​ខ្ញុំ​បាន​ពោល​ថា កុំ​ចេញ​ទៅ​ខាង​ក្រៅ​អី វា​ត្រជាក់ ហើយ​មាន​ខ្យល់​បក់​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​រអ៊ូរទាំ ដោយសារ​យើង​ត្រូវ​នៅ​តែ​ក្នុង​ផ្ទះ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ត្អូញត្អែរ ហើយ​ម្ដាយ​ខ្ញុំ​បាន​ពោល​ថា « កូន​ត្រូវ​ឡើង​ទៅ​បន្ទប់​កូន ហើយរកអ្វីមួយធ្វើ​ដែល​ល្អសក្ដិសម​នឹង​ពេលវេលា​កូន » ។

កាល​ខ្ញុំ​ឡើង​ទៅ​ដល់​បន្ទប់​ខ្ញុំ​ ខ្ញុំ​បាន​គិត​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ ។ ខ្ញុំ​បាន​សម្រេចចិត្ត​ដើម្បី​ទន្ទេញ​មាត្រា​នៃ​សេចក្តី​ជំនឿ ។ ពីរ​បី​ម៉ោង​ក្រោយមក កាល​ខ្ញុំ​ចុះ​មក​វិញ ខ្ញុំ​បាន​ប្រាប់​ម្ដាយ​ខ្ញុំ បងប្រុស និង បងប្អូនស្រី​ខ្ញុំ​ថា ខ្ញុំ​សុំទោស​ដែល​បាន​រអ៊ូរទាំ ហើយ​ថា​ខ្ញុំ​បាន​ទន្ទេញចាំ​មាត្រា​នៃ​សេចក្តី​ជំនឿ​គ្រប់​មាត្រា​ទាំងអស់ ។ ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ! ខ្ញុំ​បាន​សូត្រ​មាត្រា​នីមួយៗ​ឲ្យ​ពួកគេ​ស្ដាប់ ហើយ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ដែល​បាន​ចំណាយ​ពេល​របស់​ខ្ញុំ​ដោយ​មាន​ប្រយោជន៍ ។

ខ្ញុំ​គិត​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​រីករាយ​ដោយសារ​ខ្ញុំ​បាន​សម្រេចចិត្ត​រៀន​បន្ថែម​ទៀត​ពី​ទ្រង់ នៅ​ពេលទំនេរដែល​ខ្ញុំ​មាន​នៅ​ពេល​ព្រឹក ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ទ្រង់​បាន​ប្រទាន​គ្រួសារ និង ព្រះគម្ពីរ​មក​ដល់​ខ្ញុំ ដើម្បី​ជួយ​យើង​រៀន​បន្ថែម​ទៀត​ពី​ព្រះវរបិតាសួគ៌​យើង និង ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។