សូមហុចដៃជួយយើងផង!
រៀងរាល់ថ្ងៃ កុមារនៅជុំវិញពិភពលោកបង្ហាញថា ពួកគេមានចិត្តខ្វល់ខ្វាយតាមរយៈការស្វែងរកវិធីជួយដល់អ្នកដទៃ !
នំឃុកឃី និង រូបតុក្កតា
គ្រួសារយើងមាន « ការបម្រើដ៏ច្រើន » ។ បងប្អូនប្រុសខ្ញុំ និង ខ្ញុំបានធ្វើរូបតុក្កតាសម្រាប់កុមារនៅមណ្ឌលកុមារកំព្រា ។ យើងក៏បានយកនំឃុកឃីស៊ុកកូឡាទៅឲ្យពួកអ្នកពន្លត់អគ្គីភ័យមួយចំនួន ហើយបានសម្អាតបឹងមួយ ។ ខ្ញុំរីករាយដែលយើងមានការបម្រើ !
តូប៊ីន ភី អាយុ 9 ឆ្នាំ រដ្ឋអៃដាហូ ស.រ.អា.
លើសពីបុណ្យគ្រីស្ទម៉ាស់ទៅទៀត
ឪពុកម្ដាយខ្ញុំបាននឿយហត់យ៉ាងខ្លាំងដោយសារធ្វើការងារជាច្រើន ។ ខ្ញុំបានលាងចាន ហើយរៀបវាទុក ហើយបានបោសសម្អាតកម្រាល ជូតតុ និង កន្លែងចម្អិនអាហារ ។ រួចខ្ញុំបានសម្អាតបន្ទប់ទទួលភ្ញៀវ និង បន្ទប់សម្រាប់លេង ។ កាលឪពុកម្ដាយខ្ញុំក្រោកឡើង ពួកគាត់និយាយថា វាលើសពីបុណ្យគ្រីស្ទម៉ាស់ទៅទៀត !
ខាំប្រ៊ី ជី អាយុ 11 ឆ្នាំ រដ្ឋ ចចចារ ស.រ.អា.