២០១៥
តើ​ខ្ញុំ​អាច​ដឹង​ថា ព្រះអម្ចាស់​បាន​អត់ទោស​ឲ្យ​ខ្ញុំ​តាម​របៀបណា ?
មករា 2015


លុះ​ត្រា​ជួប​ទៀត

តើ​ខ្ញុំ​អាច​ដឹង​ថា ព្រះអម្ចាស់​បាន​អត់ទោស​ឲ្យ​ខ្ញុំ​តាម​របៀបណា ?

ដកស្រង់ពី « Stand Ye in Holy Places » Ensign ខែ កក្កដា ឆ្នាំ 1973 ទំព័រ 122 ។

តើ​អ្នក​នឹង​ឆ្លើយ​តបចំពោះ​មនុស្ស​ម្នាក់​ដែល​មក​សួរ​អ្នក​នៅ​សំណួរ​នោះ​តាម​របៀបណា ?

ជាយូរយារ​មក​ហើយ ប្រធាន [ ម៉ារុន ជី ] រ៉ូមនី [ 1897–1988 ] និង ខ្ញុំ​បាន​អង្គុយ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ ។ ទ្វារ​បាន​បើក​ឡើង ហើយ​មាន​យុវជន​ដ៏​ប្រពៃ​ម្នាក់​បាន​ដើរចូល​មក​ដោយ​មាន​ទឹកមុខ​សោកសៅ ហើយ​គាត់​បាន​និយាយ​ថា « បងប្អូនប្រុស ខ្ញុំ​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ស្អែក ។ ខ្ញុំ​បាន​ធ្វើ​កំហុស​មួយ​ចំនួន​កាល​ពី​អតីតកាល ហើយ​ខ្ញុំ​បាន​ធ្លាប់​ទៅ​ជួប​នឹង​ប៊ីស្សព និង ប្រធានស្តេក​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សារភាព​វា​ទាំងអស់ ហើយ​ក្រោយ​ពី​ការប្រែចិត្ត និង ការបញ្ជាក់​​មួយរយៈពេល​មក ដើម្បី​ប្រាកដ​ថា​ខ្ញុំ​មិន​ត្រឡប់​ទៅ​ធ្វើ​កំហុស​ទាំងនោះ​ម្ដង​ទៀត ឥឡូវនេះ​ពួកគាត់​បាន​ប្រកាស​ថា ខ្ញុំ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ហើយ ។ ប៉ុន្តែ បងប្អូនប្រុស ការណ៍​នោះ​វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។​ ខ្ញុំ​ចង់​ដឹង ហើយ​ថា​តើ​ខ្ញុំ​អាច​ដឹង​តាម​របៀបណា​បាន​ថា ព្រះអម្ចាស់​ក៏​បាន​អត់ទោស​ឲ្យ​ខ្ញុំ​ហើយ​ផងដែរ » ។

Nephites gathered to listen to King Benjamin.

តើ​អ្នក​នឹង​ឆ្លើយ​ចំពោះជនម្នាក់​ដែល​មក​សួរ​អ្នក​នូវ​សំណួរ​នោះ​តាម​របៀបណា ? កាល​យើង​បាន​សញ្ជឹង​គិត​មួយ​ភ្លែត យើង​បាន​នឹក​ចាំ​ពី​សុន្ទរកថា​របស់​ស្ដេច​ប៊េនយ៉ាមីន​នៅ​ក្នុង​ព្រះគម្ពីរ​ម៉ូសាយ ។ ឥឡូវនេះ នេះ​គឺជា​មនុស្ស​មួយ​ក្រុម​ដែល​ចង់​បាន​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ពួកគេ​បាន​និយាយ​ថា ពួកគេ​បាន​មើល​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​ស្ថានភាព​ខាង​រូបកាយ​របស់​ពួកគេ ៖

« ហើយ​ពួកគេ​ទាំងអស់​គ្នា​បាន​ស្រែក​ព្រមគ្នា ដោយ​សំឡេង​តែ​មួយ​ថា ៖ ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យ​ទោស​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផងចុះ ។ …

« … បន្ទាប់ពី​ពួកគេ​បាន​ពោល​ពាក្យ​ទាំងនេះ​ហើយ នោះ​ព្រះវិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ក៏​បាន​ចុះ​មក​សណ្ឋិត​លើ​ពួកគេ ហើយ​ពួកគេ​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ដោយ​បាន​ទទួល​ការ​ផ្ដាច់បាប​ទាំងឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដីសុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ( ម៉ូសាយ 4:2–3 ) ។​

មាន​នូវ​ចម្លើយ ។

ប្រសិនបើ​ពេល​នោះ​មក​ដល់ នៅ​ពេល​អ្នក​បាន​ធ្វើ​នូវ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​អ្នក មិនថា​អ្នក​ជា​នរណា អ្នក​នៅ​កន្លែង​ណា ហើយ​បាន​ធ្វើ​ការសងថ្លៃ និង ការផ្គុំ​សងវិញ​អស់​ពី​សមត្ថភាព​របស់​អ្នក ប្រសិនបើ​វា​ជា​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​សមាជិកភាព​របស់​អ្នក ​នៅ​ក្នុង​សាសនាចក្រ ហើយ​អ្នក​បាន​ទៅ​រក​អ្នក​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ បន្ទាប់​មក​អ្នក​នឹង​ចង់​បាន​ចម្លើយ​នៃ​ការបញ្ជាក់​នោះ ថា​តើ​ព្រះអម្ចាស់​បាន​ទទួល​យក​អ្នកហើយ​ឬនៅ ។ នៅ​ក្នុង​ការ​ស្វែងរក​វិញ្ញាណរបស់អ្នក ប្រសិនបើ​អ្នកស្វែងរក ហើយ​អ្នករកឃើញសេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ​នោះ តាម​របៀប​នោះ​ហើយ​ដែល​អាច​ដឹង​ថា​ព្រះអម្ចាស់​បាន​ទទួលយក​ការ​ប្រែចិត្ត​របស់​អ្នក​ហើយ ។ សាតាំង​នឹង​ធ្វើ​ឲ្យ​អ្នក​បែរចិត្ត​គំនិត​ផ្សេង​ពី​នោះ ហើយ​ពេលខ្លះ​វា​ញុះញុងឲ្យ​អ្នក​គិត​ថា ឥឡូវនេះ​ដោយសារ​អ្នក​ធ្វើ​បានធ្វើ​កំហុស​មួយ​ហើយ នោះ​អ្នក​អាច​នឹង​ធ្វើ​បន្ត ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​គ្មាន​ការត្រឡប់​មក​វិញ​បាន​ទេ ។ នេះ​គឺជា​ការកុហក​ដ៏​ធំ​មួយ ។ អព្ភូតហេតុ​នៃ​ការអត់ទោស​គឺមាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​ងាក​ចេញ​ពី​ការធ្វើ​អាក្រក់ ហើយ​មិន​ត្រឡប់​ទៅ​ធ្វើ​វា​ទៀត​ឡើយ ។