២០១៥
លក្ខណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ បុត្រា​ដ៏​ស្ដាប់​បង្គាប់
មករា 2015


សារ​លិខិត​ការ​បង្រៀន​សួរ​សុខ​ទុក្ខ

លក្ខណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ បុត្រា​ដ៏​ស្ដាប់​បង្គាប់

សូម​សិក្សា​ឯកសារ​នេះ ហើយ​ស្វែងយល់​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ​ប្រកប​ដោយ​ការ​អធិស្ឋាន ។ តើ​ការ​យល់​ដឹង​ពី​ឆាក​ជីវិត និង បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​មើល​ថែ តាម​ការបង្រៀន​សួរ​សុខ​ទុក្ខ​បាន​ដោយ​របៀប​ណា ? ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ការ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ស្ដីពី​ការគោរព​ប្រតិបត្តិ បង្កើន​សេចក្ដីជំនឿ​យើង​លើ​ទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « តើ​មាន​នរណាម្នាក់​ងឿង​ឆ្ងល់ ថា​ហេតុអ្វី​បាន​ជា​ព្រះគ្រីស្ទ​ជ្រើស​បង្ហាញ​ថាទ្រង់មាន​ទំនាក់ទំនង​នឹង​ព្រះវរបិតាទ្រង់ — ថា​ទ្រង់​ស្រឡាញ់ ហើយ​គោរពតាម​ព្រះវរបិតា​ទ្រង់ ហើយ​ធ្វើតាម​ទ្រង់​ជា​បុត្រា​មួយ​អង្គ​ដ៏​ស្មោះ​ត្រង់​ដែរ​ឬ​ទេ ? … ការគោរព​ប្រតិ្តបត្តិ គឺ​ជា​ក្រិត្យវិន័យ​ទី​មួយ​នៃ​ស្ថានសួគ៌ » ។1

ហើយ​កាល​ណា​យើង​បាន​ព្រះពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព​ដល់​ក្រិត្យវិន័យ​នោះ​ដែល​ព្រះពរ​នោះ​ផ្អែក​ទៅ​លើ » ( គ. និង ស. 130:21 ) ។ ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង​កើត​ឡើង កាលណា​យើង​ខិត​ទៅ​ជិត​ព្រះ​តាមរយៈ​ការគោរព​ប្រតិបត្តិ ហើយ​អញ្ជើញ​ព្រះចេស្ដា​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​យើង ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « នៅ​ពេល​យើង​ដើរ​នៅ​ក្នុង​ការគោរព​ប្រតិបត្តិ​ចំពោះ​គោលការណ៍ និង ព្រះបញ្ញត្តិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​រីករាយនឹង​ការ​ចាក់​ព្រះពរ​ជា​បន្តបន្ទាប់​ដែល​ព្រះ​បាន​សន្យា​នៅ​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​យើង ។ ពរជ័យ​ទាំងនោះ​បាន​ផ្ដល់​ជា​ធនធាន​ដែល​យើង​ត្រូវការ​ដើម្បី​ធ្វើ​សកម្មភាព​ជា​ជាង​ទទួល​សកម្មភាព​នៅ​ពេល​យើង​បន្តដំណើរ​នៅ​ក្នុង​ជីវិត​នេះ ។ … ការគោរព​ប្រតិបត្តិ ផ្ដល់​ឲ្យ​យើង​នូវ​ការ​គ្រប់គ្រង​កាន់តែ​ច្រើន​លើ​ជីវិត​យើង ឲ្យ​យើង​មាន​សមត្ថភាព​កាន់តែ​ច្រើន​ដើម្បី​ផ្លាស់ប្ដូរ ធ្វើ​ការ និង បង្កើត »។2

ព្រះគម្ពីរ​បន្ថែម

លូកា 22:41–46, គោលលទ្ធិ និង សេចក្ដីសញ្ញា 82:10, 93:28

ដកស្រង់​ចេញ​ពី​ព្រះ​គម្ពីរ

« តើ​កម្លាំង​ខាង​វិញ្ញាណ​ដែល​កើត​ចេញ​ពី​ការគោរព​ប្រតិបត្តិ​ជា​ទៀងទាត់​ចំពោះ​ព្រះបញ្ញត្តិ​អាច​ផ្ដល់ ឲ្យ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ​ឬ​ទេ ? » អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​សួរ ។ « ចម្លើយ​ដ៏​ជាក់ច្បាស់ … គឺ​ថា ទេ » ។3

រឿង​ប្រៀបប្រដូច​ស្ដីពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់ គឺ​ជា​ឧទាហរណ៍​មួយ​នៃ​គោលការណ៍​នេះ ។ កាល​ដែល​ស្ត្រី​ព្រហ្មចារី​គ្រប់​រូប​បាន​យក​ចង្កៀង​របស់​ខ្លួន​ទៅ « ជួប​នឹង​កូន​កម្លោះ » មាន​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ ដែល​ឈ្លាសវៃ​ដាក់​ប្រេង​ក្នុង​ចង្កៀង​ខ្លួន ។ រី​ឯ​ប្រាំ​នាក់​ទៀត​គឺ​ជា​មនុស្ស​ល្ងង់​ខ្លៅ ដោយសារ​ពួកគេ « មិន​បាន​យក​ប្រេង​មក​ជាមួយ​នោះ​ទេ » ។

លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​ឮ​សំឡេង​ស្រែក​ឡើង​ថា ៖ « នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ » ។ ស្ត្រី​ព្រហ្មចារី​ទាំងអស់​រៀបចំ​ចង្កៀង​ខ្លួន ប៉ុន្តែ​ពួក​ស្ត្រី​ព្រហ្មចារី​ដែល​ល្ងង់​គ្មាន​ប្រេង​ទេ ។ ពួកគេ​បាន​និយាយ​ទៅ​កាន់​ពួក​ស្ត្រី​ព្រហ្មចារី ដែល​មានគំនិត​ថា « សូម​ចែកប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ » ។

ពួក​នាង​ដែល​មាន​គំនិត​បាន​តប​ថា « ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ៖ ស៊ូទៅ … ទិញ​សម្រាប់​ខ្លួន​វិញ​ទៅ » ។ រួច​កាល​ពួក​នាង​ដែល​ល្ងង់​ចេញ​ទៅ កូន​កម្លោះ​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​មាន​គំនិត​បាន​ចូល​ទៅ​ជាមួយ​គាត់ រួច « បិទទ្វារ »

( ម៉ាថាយ 25:1–13 ) ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « The Will of the Father in All Things » ( Brigham Young University devotional ថ្ងៃ​ទី 17 ខែ មករា ឆ្នាំ 1989 ) ទំព័រ 4, speeches.byu.edu

  2. ឌី ថត គ្រីស្តូហ្វឺសិន « The Power of Covenants » Liahona ខែ ឧសភា ឆ្នាំ 2009 ទំព័រ 21 ។

  3. ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ 2012 ទំព័រ 109 ។