ទំព័ររបស់យើង ឪពុកខ្ញុំគឺជាប៊ីស្សពក្នុងវួដរបស់យើង ហើយគាត់បានសម្ភាសន៍ខ្ញុំពីមុនគាត់ជ្រមុជទឹកឲ្យខ្ញុំ ។ ខ្ញុំរីករាយខ្លាំងណាស់ ។ ខ្ញុំបានសម្រេចចិត្តអញ្ជើញមិត្តសម្លាញ់ខ្ញុំនៅឯសាលារៀន និង គ្រួសារគាត់មកពិធីបុណជ្រមុជទឹករបស់ខ្ញុំ ។ ពួកគេបានមកមែន ! ខ្ញុំមិនដែលភ្លេចពីថ្ងៃពិសេសនោះឡើយ ។ អ៊ីហ្វ្រេន ដបុលយូ អាយុ 8 ឆ្នាំ ប្រទេសអេស្ប៉ាញ ខ្ញុំដឹងពីរបៀបចូលទៅកាន់គេហទំព័ររបស់ពង្សប្រវត្តិ ហើយរកឈ្មោះរបស់ជីដូនជីតា ។ ខ្ញុំសិក្សាស្វែងយល់ថាតើជីដូនជីតារូបនោះត្រូវការកិច្ចការព្រះវិហារបរិសុទ្ធដែរឬទេ ។ នេះគឺជាចំណែករបស់ខ្ញុំក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ ស្ទេហ្វិន អេស អាយុ 6 ឆ្នាំ ប្រទេសហ្វីលីពីន ឡូរ៉ា ឌី អាយុ 8 ប្រទេសប្រេស៊ីល