២០១៥
តម្រូវ​ការ​នា​នា​ដើម្បី​លើកទឹកចិត្ត​សិស្ស​ថ្នាក់​សិក្ខា​សាលា​ឲ្យ​លើក​កម្ពស់ដល់​ការ​សិក្សា
មករា 2015


តម្រូវ​ការ​នា​នា​ដើម្បី​លើកទឹកចិត្តសិស្ស​ថ្នាក់​សិក្ខា​សាលា​ឲ្យ​លើក​កម្ពស់​ដល់ការ​សិក្សា

Young men studying the scriptures in seminary class.

តម្រូវការ​ថ្មី​មួយ​សម្រាប់​ការបញ្ចប់​ថ្នាក់​សិក្ខាសាលា​ដែល​នឹង​ជួយ​សិស្ស « លើក​កម្ពស់ដល់​ការសិក្សា » ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ទូទាំង​សាសនាចក្រ។ តម្រូវ​ការនានា​ដែលដាក់​ឲ្យ​អនុវត្តក្នុង​ការសិក្សា​នៅដើម​ឆ្នាំ​នេះពី​គោលលទ្ធិ និង សេចក្តី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ មានរួមចំណុច​ពីរ​សំខាន់​៖

  1. សិស្ស​ថ្នាក់សិក្ខាសាលា​នឹងតម្រូវ​ឲ្យ​អាន​​ព្រះគម្ពីរ​ដែល​ពួកគេ​កំពុង​សិក្សា​ពេញ​មួយ​ឆ្នាំ​ បន្ថែម​ពី​លើ​ការ​ទទួល​បាន​ពិន្ទុ​ដោយ​ផ្អែក​​ទៅលើ​វត្តមាន និង ឯកសារ​គាំទ្រ​ពី​ប៊ីស្សព ឬ​ប្រធាន​សាខា ។ ការអាន​ព្រះគម្ពីរត្រូវ​បាន​គូស​បញ្ជាក់​តាំង​ពី​មុន​មក​ហើយ ប៉ុន្តែ​ឥឡូវ​នេះ​​ តម្រូវ​ឲ្យ​ធ្វើ​សម្រាប់​ការបញ្ចប់​ការសិក្សា ។

  2. សិស្ស​នឹង​តម្រូវ​ឲ្យ​ឆ្លងកាត់​ការប្រឡង​វគ្គសិក្សា​ចំនួន​ពីរ​អំឡុង​ពេល​មួយ​ឆ្នាំ ដោយ​ទទួល​បាន​ពិន្ទុ​យ៉ាងយោចណាស់​ 75 ភាគរយ ។ ការប្រឡងលើក​ទីមួយ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ហើយ​ការ​ប្រឡងលើក​ទីពីរ​នឹង​មាន​នៅ​ចុងឆ្នាំ​នៃ​ការសិក្សា​នោះ ។ ការ​ប្រឡង​ទាំងឡាយ​នឹង​ទាក់ទង​ជាទូទៅ​លើ​ការ​យល់ដឹង​ពីគោលលទ្ធិ និង ការអនុវត្តន៍​គោលការណ៍​ទាំងឡាយ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ។

តម្រូវការ​នានា​សម្រាប់​ថ្នាក់សិក្ខាសាលា​ថ្មី​គឺ-សិក្សា​រួមជាមួយ​នឹង​សៀវ​ភៅ​ ប្រកាស​ដំណឹង​ល្អ​ទ្រង់៖ មគ្គុទេស​សម្រាប់​ការបម្រើ​ជា​អ្ន​ក​ផ្សព្វ​ផ្សាយ​សាសនា និងកម្មវិធីសិក្សា​សម្រាប់​យុវវ័យ​នៅថ្ងៃ​អាទិត្យ ចូរ​មក​តាម​ខ្ញុំ — នឹង​ផ្តល់​ដល់​យុវវ័យ​នូវឱកាស​ដើម្បី​ប្រែក្លាយ​ខ្លួន​កាន់តែ​នឹង​មាំ​ក្នុង​ទីបន្ទាល់ មានការយល់ដឹង​កាន់ជ្រៅជ្រះ​ពី​ដំណឹងល្អ ហើយ​បង្កើន​សមត្ថភាព​ដើម្បី​ចែកចាយ​ចំណេះដឹងរបស់​ពួកគេ​នៅពេល​ពួកគេ​រៀបចំ​ជីវិត​សម្រាប់​ការបម្រើ និងភាព​ជាសិស្ស ។

នៅ​រាល់​ចុងឆ្នាំ សិក្សានុសិស្ស​នឹង​ទទួល​សញ្ញាប័ត្រ​ដែល​បញ្ជាក់​ថា ពួកគេ​បាន​បញ្ចាប់​តម្រូវ​ការ​ចាំបាច់​នានា ( រួមទាំង​ការអាន និង​ការវាយតម្លៃ​នានា ) ឬ​ក៏​ទទួល​បាន​សញ្ញាប័ត្រទទួល​ស្គាល់​មួយដែល​បញ្ជាក់​ថា ពួកគេ​បំពេញ​តម្រូវ​ការ​វត្តមាន ។