សាវកផ្តល់ពាក្យទូន្មានអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម
អែលឌើរ ដេវិឌ អេ.បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ក្នុងសន្ទុរកថាមួយនៃកម្មវិធីអប់រំជាសប្តាហ៍នៅសកលវិទ្យាល័យព្រិហាំង យាំង នៅថ្ងៃទី 19 ខែ សីហា ឆ្នាំ 2014 ថា « ចាប់ផ្តើមនៅទីនេះ និងនៅពេលនេះ ខ្ញុំទូន្មានអ្នកឲ្យបោសសំអាតផែនដីនេះជាមួយនឹងសារលិខិតដែលពោពេញដោយសេចក្តីសុចរិត និងសេចក្តីពិត សារលិខិតទាំងឡាយដែលជាការពិត ស្អាងឡើង និង គួរឲ្យសរសើរ ហើយត្រូវតែពិតដូចជាការបោសសំអាតផែនដីដោយទឹកជំនន់មែន ។
« ខ្ញុំអធិស្ឋានថា យើងនឹងមិនគ្រាន់តែចូលរួមក្នុងទឹកជំនន់ដែលឡើងយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកស្រកយ៉ាងរហ័សនោះទេ » លោកបានមានប្រសាសន៍ក្នុងសារមួយដែលគូសបញ្ជាក់ពីអំណាចនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទំនាក់ទំនងសេចក្តីពិត ។ អែលឌើរ បែឌណា បានហៅជំនាន់យើងថាជា « រដូវកាលដែលមានតែមួយគត់ក្នុងប្រវត្តិសាស្រ្តពិភពលោក » ដែលយើងមានពរជ័យនៃភាពរុងរឿងខាងគំនិត និងសម្ភារឆ្នៃប្រឌិតថ្មីៗដែលផ្តល់ឲ្យនូវលទ្ធភាព និង ពន្លឿនកិច្ចការនៃសេចក្តីសង្គ្រោះ ។
លោកបានមានប្រសាសន៍ថា « ប្រមាណជា 40 ភាគរយនៃកម្លាំងអ្នកផ្សព្វផ្សាយសាសនារបស់យើងទូទាំងពិភពលោកនឹងប្រើប្រាស់សម្ភារឌីជីថលដែលជាឧបករណ៍ក្នុងកិច្ចការនៃការផ្លាស់ប្រែចិត្តជឿ ការថែរក្សា ហើយនិងការធ្វើឲ្យសកម្មឡើងវិញ »។ ខ្ញុំមានទំនុកចិត្តថា យើងទាំងអស់គ្នាក៏ទទួលស្គាល់ពីរបៀបដែលបច្ចេកវិជ្ជាបានបង្កើនល្បឿនកិច្ចការពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ការសិក្សាដំណឹងល្អស្តារឡើងវិញផ្ទាល់ខ្លួន និង ជាគ្រួសារ ហើយដែលធ្វើឲ្យយើងអាចរៀនបាន មើលឃើញ និងទទួលបានបទពិសោធ៍ពីពិភពលោកនេះយ៉ាងងាយតាមរបៀបដ៏អស្ចារ្យ » ។
លោកបានលើកឡើងពីប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះដោយមានរួមទាំងវិដេអូសម្រាប់បុណ្យអ៊ីសស្ទើដែលផលិតដោយសាសនាចក្រដែលមានចំណងជើងថា ដោយសារទ្រង់, ដែលមានគេចូលទស្សនាចំនួនជាងប្រាំលានដងក្នុងប្រទេស 191 និងស្លាកមួយដែលសរសេរថា #តើបានអធិស្ឋានឬ ដែលនាំឲ្យមានការសន្ទនាច្រើនជាង 4000 ដងអំពីភាពចាំបាច់នៃការអធិស្ឋាន ។
ការណ៍ទាំងអស់នេះ និង កិច្ចប្រឹងប្រែងផ្សេងៗទៀតគឺ « គ្រាន់តែជាខ្សែទឹកដ៏តូចមួយប៉ុណ្ណោះ » លោកមានប្រសាសន៍ដោយការអំពាវនាវទៅកាន់ពួកបរិសុទ្ធថ្ងៃចុងក្រោយ « ឲ្យជួយផ្លាស់ប្តូរខ្សែទឹកនេះទៅជាទឹកជំនន់ » ។ លោកក៏បានមានប្រសាសន៍ថា នៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ៖
-
« យើងគប្បីមិននិយាយបំផ្លើស បញ្ចេញបញ្ចូល ឬធ្វើពុតជានរណាម្នាក់ ឬក៏អ្វីមួយដែលពុំមែនជាខ្លួនយើងនោះទេ ។ មាតិការរបស់យើងគួរតែទុកចិត្តបាន និង ស្ថាបនាឲ្យរឹងមាំ » ។
-
« សារលិខិតរបស់យើងគួរតែព្យាយាមស្អាងឡើង និង លើកតម្កើងជាជាងជម្លោះ ប្រកែកគ្នា ថ្កោលទោស ឬ បន្ថោកគ្នា » ។
-
« ចូរក្លាហាន ហើយមោះមុត ប៉ុន្តែកុំធ្វើហួសហេតុ ក្នុងការគាំទ្រ និង ការពារដល់ជំនឿរបស់យើង ហើយចៀសវាងពីជម្លោះ ។ ក្នុងនាមជាសិស្ស គោលបំណងរបស់យើងគួរតែប្រើប្រាស់ប៉ុស្ដ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមជាមធ្យោបាយសម្រាប់បញ្ចាំងពន្លឺ និង សេចក្តីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ » ។
-
« ការចំណាយពេលច្រើនពេកអាចជាការខ្ជះខ្ជាយ ការទំនាក់ទំនងច្រើនពេកអាចត្រូវបានខូចប្រយោជន៍ ឬ បំផ្លាញ ហើយបទដ្ឋានដ៏មានតម្លៃនៃសេចក្តីសុចរិតអាចត្រូវបានបង្អាក់នៅពេលបច្ចេកវិជ្ជាត្រូវបានប្រើប្រាស់មិនត្រឹមត្រូវ ។ យើងគប្បីកុំអនុញ្ញាតសូម្បីតែការអុវត្តន៍ល្អនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីច្រានចោលការប្រើប្រាស់ពេលវេលាថាមពល និង ធនធានទាំងឡាយរបស់យើងឲ្យកាន់តែប្រសើរ និងប្រសើរបំផុត » ។
-
« យើងមិនចាំបាច់ប្រែក្លាយខ្លួនជាអ្នកជំនាញ ឬអ្នកនិយមជ្រុលខាងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ។ ហើយយើងមិនចាំបាច់ចំណាយពេលច្រើនពេកក្នុងការបង្កើត និងចែកចាយនូវសារលិខិតដ៏ល្អិតល្អន់នោះដែរ » ។