ការអញ្ជើញអោយធ្វើលិបិក្រម បានផ្តល់នូវកំណត់ត្រាថ្មី
អ្នកចូលរួមជាច្រើនក្នុងកម្មវិធីការអញ្ជើញអោយធ្វើលិបិក្រមជាអន្តរជាតិ បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់អ្នកចូលរួមធ្វើលិបិក្រមភាគច្រើនបំផុតតាមអិនធើរណិតក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។ នៅថ្ងៃទៅ 22 ខែ កក្កដា ឆ្នាំ 2014 មានអ្នកស្ម័ក្រចិត្តចំនួន 66511 នាក់បានប្រើអិនធើណិត ដើម្បីមើលរូបភាពនៃបញ្ជីពង្សប្រវត្តិ ហើយវាយបញ្ចូលព័ត៌មានក្នុងទិន្នន័យស្រាវជ្រាវនៅលើគេហទំព័រ familysearch.org។ តាមកំណត់ត្រាកាលពីលើកមុនក្នុងតែមួយថ្ងៃ មានអ្នកស្ម័ក្រចិត្តចំនួន 49,025 នាក់ ដែលបានចូលរួមនៅខែកក្កដា ឆ្នាំ 2012 ក្នុងកិច្ចប្រឹងប្រែងដ៏ខ្លាំងបំផុតនៃការស្រង់ធ្វើលិបិក្រមប្រជាជនអាមេរិចកាំងចាប់ពីឆ្នាំ 1940 ។
ការអញ្ជើញក៏បានបង្កើតឲ្យមានចំនួនរួមគ្នាសរុបខ្ពស់បំផុតទីពីរ ( លិបិក្រម ឬវិនិច្ឆ័យ ) នៃកំណត់ត្រាដែលបានបញ្ជូន ដែលកើនទៅដល់ 5.7 លាននាក់ ។ ( រាល់បញ្ជីនិមួយៗត្រូវបានធ្វើលិបិក្រមដោយអ្នកស្ម័គ្រចិត្តពីរនាក់ ហើយបន្ទាប់មក ពិនិត្យដោយអ្នកស្ម័គ្រចិត្តទីបីម្នាក់ដែលគេហៅគាត់ថាជា អាជ្ញាកណ្តាល ដើម្បីបញ្ជាក់ពីគុណភាព និង ភាពច្បាស់លាស់ ) ។
ប៊ីស្សព ខ្រូអេត៍ ពីទីក្រុងត្រូឡូស ប្រទេសបារាំង បានមានប្រសាសន៍ថា « សមាជិកទាំងឡាយរបស់យើងទាំងក្មេង និង ចាស់បានចូលរួមដោយចិត្តសប្បាយរីករាយ » ។ « ជាបទពិសោធន៍ដ៏ល្អអ្វីម្ល៉េះ »។
ខ្រិសតូហ្វើ ចនស៍ មកពីវេលស៍ បានមាននិយាយថា « យើងបានរៀបចំធ្វើរាត្រីជួបជុំក្រុមគ្រួសារដើម្បីយើងទាំងអស់គ្នាអាចធ្វើលិបិក្រម — ឪពុកម្តាយ និងកូនប្រាំពីរនាក់អាយុពី 18 ឆ្នាំ ទៅ 5ឆ្នាំ។ ពួកគេទាំងអស់គ្នាបានប្រាប់ថា គ្រាន់តែមួយគ្រួសារ យើងបានធ្វើលិបិក្រមជាង900 កំណត់ត្រា! »។
ណាតាលី ធែរី ពី ក្រុងបាំងកក ប្រទេស ថៃ បានមាននិយាយថា នាងពេញចិត្តនឹងការចូលរួមថ្ងៃធ្វើលិបិក្រមទូទាំងពិភពលោកជាមួយកូនស្រីរបស់នាងដែលមានអាយុ13 ឆ្នាំ។ ហើយគ្រីស ស្ស៊ីត ពីខលី ប្រទេសអង់គ្លេស បានមាននិយាយថា គាត់អាចស្វែងរកឈ្មោះគ្រួសារថ្មីប្រហែលជា30ឈ្មោះ ដោយមានរួមទាំង «ក្មេងស្រីម្នាក់ដែលបានស្លាប់បន្ទាប់ពីបុណ្យជ្រមុជទឹក ហើយបានប្រទះឃើញនៅចន្លោះបញ្ជីការស្រង់ស្ថិតិប្រជាជន » ។