ខ្ញុំធ្លាប់ជាមនុស្សកាច ប៉ុន្តែខ្ញុំបានផ្លាស់ប្ដូរ ហើយខ្ញុំចង់ចែកចាយដំណឹងល្អ ។តើខ្ញុំអាចយកឈ្នះលើនិស្ស័យរបស់ខ្ញុំបានដោយរបៀបណា ?
ដំបូង សូមកុំឲ្យភាពភ័យខ្លាចបញ្ឈប់អ្នកឡើយ ។ ប្រសិនបើអ្នកត្រូវបានប៉ះដោយព្រះវិញ្ញាណ ហើយកំពុងព្យាយាមប្រែចិត្ត ហើយផ្លាស់ប្ដូរ នោះគឺជារឿងមួយដ៏អស្ចារ្យ ។ ចូរចងចាំថា ការផ្លាស់ប្ដូរនេះកើតឡើងតាមរយៈព្រះចេស្ដាគាំទ្រនៃព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយមានជំនួយរបស់ទ្រង់ អ្នកអាចក្លាយជាមនុស្សថ្មីម្នាក់ ហើយចាប់ផ្ដើមផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ។ ទ្រង់ក៏នឹងជួយអ្នកឲ្យចែកចាយដំណឹងល្អផងដែរ ។ ទោះជាការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកតម្រូវនូវពេលវេលាជាច្រើនក្ដី វានឹងក្លាយជារឿងល្អ ។ ទាំងនេះជារឿងមួយចំនួនដែលអ្នកអាចធ្វើនៅក្នុងដំណើរការនោះ ៖
-
សុំទោសមនុស្សដែលអ្នកដឹងថា អ្នកបានធ្វើឲ្យអាក់អន់ចិត្ត ។
-
សូមបង្ហាញសេចក្ដីសប្បុរស ដល់នរណាដែលអ្នកមិនបានបង្ហាញសេចក្ដីសប្បុរសពីមុនមក ។
-
ចូរមានចិត្តស្មោះត្រង់ ហើយទៀងត្រង់ជានិច្ច ។
-
ប្រសិនបើមនុស្សដែលអ្នកសេពគប់ធ្វើរឿងមិនល្អដាក់មនុស្សដទៃទៀត អ្នកអាចប្រាប់ឲ្យគេបញ្ឈប់វា ឬឈប់សេពគប់នឹងពួកគេ ។ បើមិនដូច្នេះទេ មនុស្សទូទៅនឹងរាប់បញ្ចូលអ្នកជាមួយនឹងពួកគេដែរ ។
-
ពិចារណាសិក្សា មរ៉ូណៃ 7 ហើយអធិស្ឋានទូលសូមឲ្យមានសេចក្ដីសប្បុរស ។