២០១៥
យោបល់​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
មករា 2015


យោបល់​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​ទំាងឡាយ​ដែល​អាច​ប្រើ​ប្រាស់ សម្រាប់​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ ។ ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ចំនួន​ពីរ ។

« របៀបសម្រេច​គោលដៅ​អស់កល្ប​ជានិច្ច » ទំព័រ 60 និង « រឿងដ៏សំខាន់បំផុតទាំង 10 យ៉ាងរបស់ អាប់ប៊ី » ទំព័រ 76 ៖ ជាមួយ​នឹង​ការ​ចាប់ផ្ដើម​ឆ្នាំ​ថ្មី អ្នក និង​គ្រួសារ​អ្នក​អាច​គិត​ពី​គោលដៅ​ជាក់លាក់​នានា ដែល​អ្នក​ចង់​សម្រេច​ដោយ​ខ្លួន​ឯង និង ជា​គ្រួសារ ។ សូម​ពិចារណា​អាន​អត្ថបទ​របស់​ស៊ិស្ទើរ រ៉ូសម៉ារី អិម វិកស្សុម ស្ដីពី​គោលដៅដ៏សំខាន់​បំផុតកំពូលទាំង​ 10 នៅ​ក្នុង​ជីវិត​របស់​យុវនារី​ម្នាក់ ហើយ​អញ្ជើញ​កូនចៅ​របស់​អ្នក​គិត​ពី​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។​​ កូនចៅធំៗរបស់អ្នក​ក៏អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ពិភាក្សា​មួយ​នៅ​ក្នុង​អត្ថបទ​​របស់​អែលឌើរ រ៉ូបឺត ឌី ហែល ស្ដីពី​គោលដៅ​អស់កល្ប​ជានិច្ច និង សារៈសំខាន់​នៃ​ការដាក់​ផែនការ​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ​ផងដែរ ។ សូម​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​សរសេរ​ពី​គោលដៅ​របស់​ពួកគេ ហើយ​បិទ​វា​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ត្រង់​កន្លែង​ដែល​ងាយមើល​ឃើញ ។

« ការសាកល្បង​ក្នុង​ព្រះគម្ពីរ​សម្រាប់​ព្រះ​គម្ពីរសញ្ញាថ្មី » ទំព័រ 66 ៖ សូមពិចារណា​ចាប់ផ្ដើម​ការ​សាកល្បង​ការអាន​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ជា​គ្រួសារ ។ អ្នក​អាច​ចាប់ផ្ដើម​ដោយ​សុំ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ៗ​ចែកចាយ​ដំណើររឿង​ដែល​ពួកគេ​ចូលចិត្ត​ស្ដីពី​ឆាក​ជីវិត​ព្រះយេស៊ូវគ្រីស្ទ ។ រួច​ជា​គ្រួសារ​ សូម​ចូល​ទៅ gospelart.lds.orgscripturestories.lds.org ដើម្បី​រកមើល​វីដេអូ និង គំនូរ​ដែល​ទាក់ទង​នឹង​កាលវិភាគ​នៃ​ការអាន​របស់​អ្នក ។ ឬ​សូម​ពិចារណា​ធ្វើ​ការសម្ដែង​ពី​ទិដ្ឋភាព​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី កាល​អ្នក​កំពុង​អាន ។

ជា​ភាសា​របស់​អ្នក

លីអាហូណា និង​ ឯកសារ​ផ្សេង​ទៀត​របស់​សាសនា​ចក្រ​មាន​ជាច្រើន​ភាសា សូម​ចូល​ទៅកាន់ languages.lds.org ។