២០១៥
យើ​ង​ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​ព្យាការី​ដែល​នៅ​រស់ ។
មករា 2015


ការដក​ស្រង់​គោលលទ្ធិ

យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​ព្យាការី​ដែល​នៅ​រស់ ។

Portrait of the First Presidency.  Includes President Thomas S. Monson, Henry B. Eyring and Dieter F. Uchtdorf, 2011.

« ឆ្នាំមុន ពេល​ប្រធាន ម៉នសុន បាន​ឈាន​ដល់​រយៈពេល​ប្រាំ​ឆ្នាំ នៃ​ការ​បម្រើ​ជា​ប្រធាន​សាសនាចក្រ នោះ​លោក​បាន​គិត​ពី​ការបម្រើ​ជា​សាវក​រយៈពេល 50 ឆ្នាំ​របស់​លោក ហើយ​បាន​ថ្លែង​ដូច​នេះ​ថា ៖ … ‹ ខ្ញុំ​សូម​អះអាង​បងប្អូន​ថា សាសនាចក្រ​គឺ​ស្ថិត​នៅក្នុង​ការ​មើល​ថែ​យ៉ាង​ល្អ ។ ប្រព័ន្ធ​ដែល​បង្កើត​ឡើង​សម្រាប់​ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ូម​នៃ​ពួក​ដប់ពីរ​នាក់ បញ្ជាក់​ដល់​ [ យើង ] ថា វា​នឹង​ស្ថិត​នៅក្នុងការ​មើល​ថែ​យ៉ាង​ល្អ​ជានិច្ច មិនថា​អ្វី​កើត​ឡើង​ទេ យើង​ពុំ​ចាំបាច់​ព្រួយ​បារម្ភ ឬ​ខ្លាច​ឡើយ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​យើង​ដើរតាម ដែល​យើង​ថ្វាយ​បង្គំ ហើយ​ដែល​យើង​បម្រើ គឺ​កំពុង​ដឹកនាំ​សាសនាចក្រ​ទ្រង់ › ។1

« ប្រធាន ម៉នសុន យើង​សូម​អរគុណ​​សម្រាប់​ការ​ពិត​ទាំង​នោះ​ណាស់ ! ហើយ​យើង​អរគុណ​លោក​ចំពោះ​ភាពជា​គំរូ និង​ការ​បម្រើ​ដ៏​លះបង់​ពេញ​មួយ​ជីវិត​របស់​លោក​ប្រធាន ។ … ពួក​យើង​គាំទ្រ​លោក​ប្រធាន ពុំគ្រាន់​តែ​ដោយការ​លើក​ដៃ​ទេ ប៉ុន្តែ​ដោយ​អស់​ពី​ដួងចិត្ត និង​កិច្ចខិតខំក្នុង​ការ​ថ្វាយ​​ខ្លួន​​របស់​យើង » ។

អែលឌើរ រ័សុល អិម ណិលសុន « ការ​គាំទ្រ​ពួក​ព្យាការី » Liahona, ខែ វិច្ឆិកា ឆ្នាំ 2014 ទំព័រ 76 ។

កំណត់​ចំណាំ

  1. « សារលិខិត​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន » Church News, ថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2013 ទំព័រ 9 ។