ការដកស្រង់គោលលទ្ធិ
យើងត្រូវបានដឹកនាំដោយពួកព្យាការីដែលនៅរស់ ។
« ឆ្នាំមុន ពេលប្រធាន ម៉នសុន បានឈានដល់រយៈពេលប្រាំឆ្នាំ នៃការបម្រើជាប្រធានសាសនាចក្រ នោះលោកបានគិតពីការបម្រើជាសាវករយៈពេល 50 ឆ្នាំរបស់លោក ហើយបានថ្លែងដូចនេះថា ៖ … ‹ ខ្ញុំសូមអះអាងបងប្អូនថា សាសនាចក្រគឺស្ថិតនៅក្នុងការមើលថែយ៉ាងល្អ ។ ប្រព័ន្ធដែលបង្កើតឡើងសម្រាប់ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ូមនៃពួកដប់ពីរនាក់ បញ្ជាក់ដល់ [ យើង ] ថា វានឹងស្ថិតនៅក្នុងការមើលថែយ៉ាងល្អជានិច្ច មិនថាអ្វីកើតឡើងទេ យើងពុំចាំបាច់ព្រួយបារម្ភ ឬខ្លាចឡើយ ។ ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដែលយើងដើរតាម ដែលយើងថ្វាយបង្គំ ហើយដែលយើងបម្រើ គឺកំពុងដឹកនាំសាសនាចក្រទ្រង់ › ។1
« ប្រធាន ម៉នសុន យើងសូមអរគុណសម្រាប់ការពិតទាំងនោះណាស់ ! ហើយយើងអរគុណលោកចំពោះភាពជាគំរូ និងការបម្រើដ៏លះបង់ពេញមួយជីវិតរបស់លោកប្រធាន ។ … ពួកយើងគាំទ្រលោកប្រធាន ពុំគ្រាន់តែដោយការលើកដៃទេ ប៉ុន្តែដោយអស់ពីដួងចិត្ត និងកិច្ចខិតខំក្នុងការថ្វាយខ្លួនរបស់យើង » ។
អែលឌើរ រ័សុល អិម ណិលសុន « ការគាំទ្រពួកព្យាការី » Liahona, ខែ វិច្ឆិកា ឆ្នាំ 2014 ទំព័រ 76 ។