យុវវ័យ
ស្នាមញញឹមអាចធ្វើឲ្យមានការផ្លាស់ប្តូរ
ប្រធាន អុជដូហ្វ បង្ហាញអំពីគោលដៅពីរ ដែលយើងគប្បីមានក្នុងសកម្មភាពរបស់យើង ៖ ស្រឡាញ់ព្រះ និង ស្រឡាញ់មនុស្សនៅជុំវិញយើង ។ ប៉ុន្តែជួនកាលវាពុំងាយស្រួលឡើយ ដើម្បីស្រឡាញ់អ្នកដទៃនោះ ។ ពេញមួយជីវិតរបស់អ្នកអាចមានគ្រានានា ដែលអ្នកមានការលំបាកដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃ—ប្រហែលជាមាននរណាម្នាក់ធ្វើឲ្យអ្នកឈឺចាប់ ឬ អ្នកមានគ្រាលំបាកក្នុងការទាក់ទង ឬ ចុះសម្រុងជាមួយនរណាម្នាក់ ។ នៅក្នុងគ្រាទាំងនេះ សូមព្យាយាមនឹកចាំពីសេចក្តីស្រឡាញ់ដែលអ្នកធ្លាប់មានពីមិត្តភក្តិ គ្រួសាររបស់អ្នក ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សូមចងចាំពីអំណរដែលអ្នកបានទទួលនៅក្នុងស្ថានភាពទាំងនោះ ហើយព្យាយាមស្រមៃមើលថា តើមានសភាពបែបណា ប្រសិនបើមនុស្សគ្រប់គ្នាមានឱកាសទទួលក្តីស្រឡាញ់បែបនេះនោះ ។ សូមចងចាំថាមនុស្សគ្រប់គ្នាគឺជាបុត្រី ឬ បុត្រារបស់ព្រះ ហើយសមនឹងទទួលបាននូវសេចក្តីស្រឡាញ់របស់ទ្រង់ និង របស់អ្នក ។
សូមគិតអំពីមនុស្សមួយចំនួននៅក្នុងជីវិតអ្នក ដែលអ្នកពិបាកចុះសម្រុងនឹងពួកគេ ។ ហើយបញ្ចូលឈ្មោះរបស់ពួកគេនៅក្នុងការអធិស្ឋានរបស់អ្នក ហើយទូលសូមឲ្យព្រះវរបិតាសួគ៌បើកដួងចិត្តរបស់អ្នកចំពោះពួកគេ ។ មិនយូរប៉ុន្មាន អ្នកនឹងចាប់ផ្តើមចាត់ទុកពួកគេដូចជាទ្រង់ចាត់ទុកពួកគេដែរ ៖ ថាជាបុត្ររបស់ព្រះដែលសមនឹងទទួលសេចក្តីស្រឡាញ់ ។
បន្ទាប់ពីអ្នកបានអធិស្ឋាន សូមធ្វើអំពើល្អៗសម្រាប់ពួកគេ ! ប្រហែលអ្នកអាចអញ្ជើញពួកគេឲ្យចូលរួមសកម្មភាពម៉្ញូតឆល ឬ ដើរលេងជាមួយមិត្តភក្តិ ។ ជួយផ្តល់យោបល់លើកិច្ចការសាលា ។ អាចនិយាយ « សួស្តី » ហើយញញឹមដាក់ពួកគេ ។ កិច្ចការតូចតាចនានាអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំ … ទាំងនៅក្នុងជីវិតអ្នក និង ជីវិតរបស់ពួកគេ !