ឆ្នាំ​២០១៧
ដង្វាយធួន​ដ៏​ឥតខ្ចោះ​នៃ​ព្រះគ្រីស្ទ
January 2017


ដង្វាយធួន​ដ៏​ឥតខ្ចោះ​នៃ​ព្រះគ្រីស្ទ

Carole M. Stephens

« ព្រះអង្គសង្គ្រោះ ជា​អង្គ​ព្យាបាល​ដ៏​កំពូល​មាន​ព្រះចេស្តា​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង ហើយ​ផ្តល់​នូវ​ការសង្គ្រោះ​ដ៏​និរន្តរដល់​យើង ចេញ​ពី​ទុក្ខសោក​ដែល​បណ្តាល​មក​ពី​អំពើបាប​របស់​យើង​ផ្ទាល់ ។ …

« … [ ទ្រង់ ] អាច​លួងលោម​ចិត្ត និង ពង្រឹង​ដល់​យើង នៅពេល​យើង​ជួប​ការឈឺចាប់ ដោយសារ​តែ​ទង្វើ​ដ៏​អសុចរិត​របស់​អ្នក​ដទៃ ។ …

« … [ ទ្រង់ ] អាច​លួងលោម​ចិត្ត និង​គាំទ្រ​យើង​នៅពេល​យើង​ជួប ‹ ភាព​ពិត​នៃ​ជីវិត​រមែង​ស្លាប់ › ដោយ​ការឈឺចាប់ ដូច​ជា​ភាពអន្តរាយ, ជំងឺ​សសៃប្រសាទ, ជំងឺ, ការឈឺ​រាំរៃ, និង សេចក្តីស្លាប់ ។ …

ព្រះអង្គសង្គ្រោះ [ មាន​បន្ទូល​ថា ] ៖ …

« ‹ … បើ​សិន​ជា​អ្នក​រាល់​គ្នា​មក​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ មើល​ចុះ ដៃ​នៃ​សេចក្ដី​មេត្តាករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នក​ណា​ដែល​មក … នោះ​យើង​នឹង​ទទួល › [ នីហ្វៃទី៣ ៩:១៤ ] » ។