ចម្លើយមកពីសាវក
តើព្រះវរបិតាសួគ៌ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ជានិច្ច ឬ ?
ដកស្រង់ចេញពី « Faith in the Lord Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៩៨–១០០ ។
ព្រះវរបិតាសួគ៌ជ្រាបដឹងច្រើនជាងពួកយើង ។ ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើងតាមរបៀបមួយដែលល្អបំផុត ។
នៅពេលយើងមានជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងទុកចិត្តលើពួកទ្រង់ ។
សូមទុកចិត្តថាព្រះវរបិតាសួគ៌ស្គាល់ប្អូន ហើយទ្រង់ស្រឡាញ់ប្អូន ។ សូមទុកចិត្តថា ទ្រង់នឹងព្រះសណ្តាប់ការអធិស្ឋានរបស់ប្អូន ហើយឆ្លើយតបការអធិស្ឋានទាំងនោះដែលជាចម្លើយដ៏ល្អបំផុតសម្រាប់ប្អូន ។ ( សូមមើល នីហ្វៃទី៣ ១៨:២០ ) ។