ឆ្នាំ​២០១៧
ព្រះគម្ពីរ​នៅលើ​ធ្នើរ
January 2017


ព្រះគម្ពីរ នៅលើ​ធ្នើរ

« ស្វែង គិត អធិស្ឋាន​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។

កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ​ខ្ញុំ​បាន​ឮ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​បាន​ជួប​អ្នក​ផ្សព្វផ្សាយសាសនា​អិល. ឌី. អេស.ពីរ​នាក់​នៅលើ​ឡាន​ក្រុង ។ ពួកគេ​បាន​សួរ ថា​តើ​ពួកគេ​អាច​មក​បង្រៀន​គ្រួសារ​របស់​ខ្ញុំ​ឬ​ទេ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ទុក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល និង ខិតប័ណ្ណ​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​មនុស្ស​ល្អ​ណាស់ ។ ប៉ុន្តែ​ពួកលោក​មិន​បាន​ចូលរួម​សាសនាចក្រ​កាល​គ្រា​នោះ​ទេ ។

ឯកសារ​ទាំង​ពីរ​នោះ​បាន​បន្ត​ទុក​នៅលើ​ធ្នើរ​សៀវភៅ​របស់​យើង​អស់​ពេល​ជាច្រើន​ឆ្នាំ ។ បន្ទាប់​មក នៅថ្ងៃ​មួយ​កាល​ខ្ញុំ​អាយុ ១៨ ឆ្នាំ ខ្ញុំ​បាន​ទៅមើល​ធ្នើរ​ដាក់​សៀវភៅ​របស់​យើង ដើម្បី​រក​សៀវភៅ​ល្អៗ​មក​អាន ។ ខ្ញុំ​បាន​យក​ព្រះគម្ពីរ​មរមន ហើយ​អាន​ជំពូក​ទី​មួយ ។ កាល​ខ្ញុំ​អាន​វា អារម្មណ៍​ពិសេស​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ។

ខ្ញុំ​មាន​បទពិសោធន៍ពិសេស​មួយ​ដែល​ខ្ញុំបាន​ដឹង​ថា គម្ពីរ​នេះ​ពិត ។ ព្រះគម្ពីរ​មរមន​ជា​សារលិខិត​ពិសេស​មួយ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​រៀន​បន្ថែម​ទៀត​អំពី​ជីវិត​ខ្ញុំ​ផ្ទាល់ និង អំពី​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌ ។

ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ទោះបី​ជា​យ៉ូសែប ស្ម៊ីធ​មាន​អាយុ ១៤ ឆ្នាំ លោកមានចិត្តក្លាហានអានព្រះគម្ពីរ ហើយ​ទូលសូម​ដល់​ព្រះវរបិតា​ថា​តើ​ព្រះវិហារ​មួយ​ណា​ត្រឹមត្រូវ ។

ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប ស្ម៊ីធ​ជានិច្ច ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ ហើយ​ទូលសូម​ដល់​ព្រះវរបិតាសួគ៌​សូម​ជំនួយ និង ការណែនាំ ។ ការអធិស្ឋាន និង ព្រះគម្ពីរ​មរមន ជា​ផ្នែក​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។

នៅពេល​ប្អូនៗ​មាន​បញ្ហា សូម​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន ។ ប្អូនៗ​នឹង​រៀន​បន្ថែម​ទៀត​អំពី​ដំណឹង​ល្អ ហើយ​ស្វែងរក​ចម្លើយ​ដែល​ប្អូនៗ​ត្រូវការ គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ ចូរ​ចងចាំ​ពី​អារម្មណ៍​នោះ នៅពេល​ប្អូនៗ​ធ្វើកិច្ចការ​នេះ ។

Elder Gonzalez story