ចម្លើយមកពីថ្នាក់ដឹកនាំនៃសាសនាចក្រ
របៀប ចែកចាយដំណឹងល្អ
ដកស្រង់ចេញពីសុន្ទរកថាសន្និសីទទូទៅខែ មេសា ឆ្នាំ ២០០០ ។
យើងពុំចាំបាច់សោកស្ដាយចំពោះសេចក្តីជំនឿរបស់យើង ឬ ដកយកអ្វីដែលយើងដឹងថាជាការពិតវិញឡើយ ។ ប៉ុន្តែយើងអាចចែកចាយដំណឹងល្អនៅក្នុងស្មារតីមួយនៃការយល់ដឹងដោយក្តីស្រឡាញ់—ដោយម៉ឺងម៉ាត់ និង មានទំនុកចិត្ត ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ—ដោយមិនគាបសង្កត់ដល់អ្នកដែលស្តាប់យើង ឬ មានអារម្មណ៍ថា យើងពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រសិនបើពួកគេពុំបានទទួលយកភ្លាមៗនូវអ្វីដែលយើងជឿនោះ ។
នៅពេលយើងមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូ នោះយើងអាចធ្វើកិច្ចការសាមញ្ញៗ ដើម្បីជួយនាំការយល់ដឹងអំពីដំណឹងល្អកាន់តែប្រសើរឡើង ទៅកាន់ជីវិតនៃសមាជិកសាសនាចក្រដែលមិនសូវសកម្ម ព្រមទាំងអស់អ្នកដែលគ្មានជំនឿដូចជាពួកយើង ។ គ្មានការត្រូវការនូវកម្មវិធីថ្មីដើម្បីធ្វើកិច្ចការនេះឡើយ ។ យើងពុំចាំបាច់ត្រូវការសៀវភៅក្បួនខ្នាត ឬ ការហៅបម្រើ ឬ ការប្រជុំបំពាក់បំប៉នឡើយ ។ តម្រូវការដែលចាំបាច់នោះគឺសមាជិកល្អរបស់សាសនាចក្រត្រូវរៀន ពឹងផ្អែកលើព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ហើយជាមួយនឹងព្រះចេស្តានេះ អាចឈោងទៅជួយ និង ជះឥទ្ធិពលដល់ជីវិតនៃកូនចៅរបស់ព្រះវរបិតាយើង ។ គ្មានការបម្រើណាដែលយើងអាចធ្វើកាន់តែអស្ចារ្យជាងការចែកចាយ ទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង ជាមួយអស់អ្នកដែលខ្វះការយល់ដឹងអំពីដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។
ដូច្នេះបងប្អូនប្រុសស្រី តើបងប្អូនបានត្រៀមខ្លួនធ្វើអ្វីមួយហើយឬនៅ ? តើយើងម្នាក់ៗអាចតាំងចិត្តនៅថ្ងៃនេះដើម្បី បង្កើនការរៀបចំខ្លួនខាងវិញ្ញាណរបស់យើង តាមរយៈការស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយដោយមានព្រះចេស្តារបស់ទ្រង់ជាដៃគូ ផ្តល់ពរកាន់តែច្រើនដល់កូនចៅរបស់ព្រះវរបិតា ឲ្យមានការយល់ដឹង និង ចំណេះដឹងដែលថាសាសនាចក្រនេះពិតដែរឬទេ ?
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ហើយទ្រង់នឹងប្រធានពរដល់យើងម្នាក់ៗ ប្រសិនបើយើងនឹងធ្វើឲ្យអស់ពីសមត្ថភាពយើង ដើម្បីជំរុញកិច្ចការដ៏អស្ចារ្យរបស់សាសនាចក្រទ្រង់ឲ្យបន្តឆ្ពោះទៅមុខនោះ ។ សូមឲ្យយើងម្នាក់ៗតាំងចិត្តធ្វើនូវកិច្ចការបន្ថែមទៀត ។