ឆ្នាំ​២០១៧
ផែនការ​នៃ​សេចក្ដីសង្គ្រោះ
January 2017


ការសន្យា​របស់​ព្យាការី

ផែនការ​នៃ​សេចក្ដីសង្គ្រោះ

« ផ្នែក​សំខាន់​នៃ​ផែនការ [ នៃ​សេចក្តីសង្គ្រោះ ] គឺ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​គ្មាន​ការពលិកម្ម​ធួន​របស់​ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​វង្វេង ។ ទោះជា​យ៉ាងណា វាពុំ​គ្រប់គ្រាន់​ទេ បើ​គ្រាន់តែ​ជឿ​ទៅលើ​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​នោះ ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ ហើយ​រៀន ស្រាវជ្រាវ និង​អធិស្ឋាន ប្រែចិត្ត ហើយ​កែលម្អ ។ យើង​ចាំបាច់​ត្រូវ​ស្គាល់​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងនោះ ។ យើង​ចាំបាច់​ត្រូវ​ទទួល​នូវ​ពិធីបរិសុទ្ធ​សង្គ្រោះ​របស់​ទ្រង់ ។ បើ​គ្រាន់តែ​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​បាន​ទទួល​សុភមង្គល​ដ៏​ពិត ដ៏​អស់​កល្ប​ជានិច្ច ។

« យើង​មាន​ពរ​ដែល មាន សេចក្ដីពិត ។ យើង​មាន​កាតព្វកិច្ច​ដើម្បី ចែកចាយ សេចក្ដីពិត ។ ចូរ​យើង រស់នៅ​តាម សេចក្ដីពិត​ដើម្បី​យើង​អាច​ទទួល​បាន​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន​សម្រាប់​យើង ។ ទ្រង់​ពុំ​ធ្វើ​អ្វី​ក្រៅ​ពី​ដើម្បី​ជា​ប្រយោជន៍​របស់​យើង​នោះ​ទេ ។ ទ្រង់​បាន​ប្រាប់​យើង​ថា ‹ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរី​ល្អ​របស់​យើង — គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស › [ ម៉ូសេ ១:៣៩ ] ។

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណោយ​ដ៏​មហិមា​ដែល​ជា​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​យើង ដោយ​អស់​ពី​ជម្រៅ​នៃ​ព្រលឹង​របស់​ខ្ញុំ និង​ដោយ​រាបសា​បំផុត ។ វា​គឺ​ជា​ផ្លូវ​មួយ​ដ៏​ឥតខ្ចោះ​ទៅកាន់​ភាព​សុខសាន្ដ និង​សុភមង្គល ទាំង​នៅ​ទីនេះ និង​នៅក្នុង​បរលោក​នាយ » ។