ចម្រៀងបាវចនាម៉្ញូតឆល
សូមដល់ព្រះ
អ្នកបានដឹងឮរឿងជាច្រើន
ហើយបានស្វែងរកគ្រប់ទីកន្លែង ។
អ្នកឆ្ងល់ថាត្រូវជឿលើអ្វី ។
មានរបៀបមួយដែលអាចដឹង ។
បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។
បើលុតជង្គង់ទ្រង់នឹងជួយ ។
បើអ្នកបិទនេត្រាព្រមទាំងខ្សឹប
ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។
បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។
បើអ្នករាបសាទ្រង់នឹងមក ។
បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។
សូមដល់ព្រះ ។
លូតលាស់ទៅមុខម្ដងបន្តិច
ឃើញការណ៍នោះច្បាស់ជាងពីមុន ។
ហើយកាន់តែមានក្ដីសង្ឃឹមឡើង ។
នោះអ្នកនឹងមិនឆ្ងល់ទៀតឡើយណា ។
បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។
បើលុតជង្គង់ទ្រង់នឹងជួយ ។
បើអ្នកបិទនេត្រាព្រមទាំងខ្សឹប
ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។
បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។
បើអ្នករាបសាទ្រង់នឹងមក ។
បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។
សូមដល់ព្រះ ។
ពីមុនអ្នកធ្លាប់ភ័យខ្លាចរងា ហើយវង្វេងលើផ្ទៃជលសា
ជំនឿនេះណាស្រង់អ្នកឡើង ។
ពីមុនអ្នកត្រូវខ្យល់ព្យុះបោកបក់
ឥឡូវឈរខ្ពស់យ៉ាងក្លៀវក្លារឹងមាំអស្ចារ្យក្នុងក្ដីពិត ។
បើអ្នកសូមនោះទ្រង់នឹងឆ្លើយតប ។
បើលុតជង្គង់ទ្រង់នឹងជួយ ។
បើអ្នកបិទនេត្រាព្រមទាំងខ្សឹប
ទ្រង់នឹងខ្សឹបទៅព្រលឹងអ្នក ។
បើអ្នកឈឺចាប់ទ្រង់នឹងព្យាបាល ។
បើអ្នករាបសាទ្រង់នឹងមក ។
បើខ្វះប្រាជ្ញាចូរសូមដល់ព្រះ ។
សូមដល់ព្រះ ។