មួយបន្ទាត់ម្តងៗ
យ៉ាកុប ១:៥–៦
យ៉ាកុបបានបង្រៀនយើងអំពីរបៀបសូមដល់ព្រះ ដូច្នោះយើងនឹងទទួលបានចម្លើយ ។
៥ តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ ។
៦ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿឥតសង្ស័យអ្វីសោះ ។ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង ។
សូមដោយសេចក្ដីជំនឿ
« តម្រូវការនៃការសូមដោយចិត្តជឿ [ ថ្លែងបញ្ជាក់ ] ពីរឿងដ៏ចាំបាច់ដើម្បីធ្វើតាមតម្រូវការនោះដើម្បីប្រកាស ហើយអនុវត្ត ពុំមែនគ្រាន់តែសម្ដែងឡើងនោះទេ វាគឺជាកាតព្វកិច្ចដើម្បីទូលអង្វរ ហើយអនុវត្ត » ។
អែលឌើរ ដាវីឌ អេ បេដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Ask in Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤ ។
ខ្វះប្រាជ្ញា
មានចំណុចមួយចំនួន ឬ ជាច្រើនទៀត ដែលយើងទាំងអស់គ្នាខ្វះប្រាជ្ញាដែលមានតែព្រះប៉ុណ្ណោះដែលអាចប្រទានដល់យើងបាន ។ « ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះនោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ » ( កូរិនថូសទី១ ២:១១ ) ។ នោះជាមូលហេតុដែលយើងទាំងអស់គ្នាត្រូវតែសូមដល់ទ្រង់ ។
សូមដល់ព្រះ
« ការអធិស្ឋានគឺជាការនិយាយទៅកាន់ព្រះវរបិតាសួគ៌ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ …
គោលបំណងនៃការអធិស្ឋាន គឺមិនមែនដើម្បីផ្លាស់ប្តូរព្រះហឫទ័យរបស់ព្រះឡើយ ប៉ុន្តែដើម្បីនឹងទទួលសម្រាប់ខ្លួនយើង និង សម្រាប់អ្នកដទៃនូវព្រះពរនានា ដែលព្រះអម្ចាស់ពិតជាប្រទានឲ្យ ប៉ុន្តែគឺយើងត្រូវតែសូមដើម្បីឲ្យបានទទួល » ។
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការអធិស្ឋាន » scriptures.lds.org ។
ប្រទានដល់មនុស្សទាំងអស់
« ទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ … ហើយមនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។
ដោយសទ្ធា
ដោយសទ្ធា—ពាក្យភាសាក្រិកបានបកប្រែមកពីពាក្យ « មិនស្មុគស្មាញ » ដែលអាចបញ្ជាក់ពីន័យត្រង់នៅក្នុងគោលបំណងរបស់ព្រះ ដើម្បីប្រទានដល់យើងដោយព្រះទ័យបើកចំហ និង ទូលាយ ។
ឥតបន្ទោស
ព្រះនឹងឆ្លើយតបដល់អ្នក ហើយនឹង ឥតបន្ទោស ( រិះគន់ ជេរ ឬ បន្ទោស ) អ្នក ដោយសារតែការសួរទ្រង់ដ៏រាបទាប សូមចម្លើយចំពោះសំណួរដ៏ស្មោះសរ ។
ឥតសង្ស័យអ្វីសោះ
« ក្នុងគ្រាមានទុក្ខព្រួយ ចូរឲ្យសេចក្ដីសញ្ញារបស់អ្នកក្លាយជាអ្វីដែលសំខាន់បំផុត ហើយចូរឲ្យការគោរពរបស់អ្នកបានឥតល្អៀង ។ បន្ទាប់មក អ្នកអាចសុំដោយសេចក្ដីជំនឿ ដោយឥតប្រែប្រួល ទៅតាមអ្វីដែលអ្នកត្រូវការ ហើយព្រះនឹងឆ្លើយតប » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « The Power of Covenants » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២២ ។