ទីកន្លែងរបស់យើង
ខាងលើ ៖ រូបថតនេះតំណាងឲ្យសេចក្តីស្រឡាញ់របស់ព្រះចំពោះខ្ញុំដោយផ្ទាល់ និង ចំពោះបងប្អូនស្រីរបស់ខ្ញុំ ដែលមានម្នាក់កំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអំណរដែលពុំអាចពិពណ៌នាបាននៅក្នុងជីវិតរបស់យើង ។
ខេនៀរ អ័រ នៅព្រះវិហារបរិសុទ្ធ ម៉ុនទើរ៉េ ម៉ិកស៊ិក
ការទទួលយក #ការអញ្ជើញនៃព្រះវិហារបរិសុទ្ធ
ខ្ញុំបានជ្រមុជទឹកនៅក្នុងឆ្នាំ ២០១២ ហើយបានចូលរួមក្នុងសាខាមួយនៅមណ្ឌល អ៊ីប៉ូមៀរ ប្រេស៊ីល ។ តាំងពីឆ្នាំ ២០១៤ មក ខ្ញុំពិតជាបានសកម្មក្នុងកិច្ចការពង្សប្រវត្តិណាស់ ។ វាបានចាប់ផ្តើមជាមួយនឹងការសំណូមពរមកពីអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅកម្មវិធី RootsTech ដើម្បីធ្វើបុណ្យជ្រមុជទឹកសម្រាប់ឈ្មោះក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ ។ ខ្ញុំមានអារម្មណ៍តាំងចិត្តពិតប្រាកដដើម្បីធ្វើកិច្ចការពង្សប្រវត្តិ ដោយដឹងថាប្រសិនបើខ្ញុំ « គោះ » នោះវានឹង « បើក » ( សូមមើល ម៉ាថាយ ៧:៧ ) ។
ឥឡូវនេះខ្ញុំមានឈ្មោះជាច្រើនជំនាន់ រូបថត ឯកសារ និង អ្វីៗដែលសំខាន់បំផុត ប្រវត្តិគ្រួសារកាន់តែច្រើនបន្ថែមទៀត ដែលអស្ចារ្យយ៉ាងខ្លាំង ។ ដោយមានព័ត៌មាននេះ ខ្ញុំបានសរសេរសៀវភៅមួយជាមួយរូបថត និង កាលបរិច្ឆេទនានាមកពីពង្សប្រវត្តិរបស់ខ្ញុំ ។ គម្រោងនេះបានជួយខ្ញុំឲ្យទាក់ទងសមាជិកគ្រួសារខ្ញុំ ដែលមិនមែនជាសមាជិកសាសនាចក្រ ហើយបានផ្តល់ឱកាសដល់ខ្ញុំ ដើម្បីចែកចាយទីបន្ទាល់ខ្លួន ដែលថាក្រុមគ្រួសារអាចនៅជាមួយគ្នាអស់កល្បជានិច្ច ។
កិច្ចការនេះបានជួយខ្ញុំឈរយ៉ាងរឹងប៉ឹងនៅក្នុងទីបរិសុទ្ធនានា បន្តសកម្មនៅក្នុងសាសនាចក្រ ហើយទទួលការហៅបម្រើព្រះអម្ចាស់តាមរយៈការបម្រើបេសកកម្ម ។
ខ្ញុំមានទីបន្ទាល់ថា កិច្ចការនៃសេចក្តីសង្គ្រោះដែលបានធ្វើឡើងដោយសាសនាចក្រនៅផ្នែកទាំងសងខាងនៃវាំងននគឺជាការពិត ហើយបានបំផុសគំនិតដោយព្រះវរបិតាសួគ៌របស់យើង ។ ពីមុនបេសកកម្មរបស់ខ្ញុំ នោះខ្ញុំបានមានឱកាសធ្វើបុណ្យជ្រមុជទឹកឲ្យជីដូនជីតារបស់ខ្ញុំ ហើយឥឡូវនេះក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំមានឱកាសជ្រមុជទឹកមនុស្សដែលកំពុងនៅរស់ ហើយចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេជារៀងរហូត ។
អែលឌើរ ខ្លោឌីអូ ខ្លោស ជុញ្ញ័រ បេសកកម្ម មេសា អារីហ្សូណា