រឿងអំពីព្រះយេស៊ូវ
ព្រះយេស៊ូវស្រឡាញ់ខ្ញុំ
ពីមុនផែនដីបានបង្កើតឡើង យើងទាំងអស់គ្នាបានរស់នៅឯស្ឋានសួគ៌ជាមួយព្រះមាតាបិតាសួគ៌យើង និង បងប្រុសរបស់យើងគឺព្រះយេស៊ូវ ។ យើងមានភាពរីករាយ ហើយយើងស្រឡាញ់គ្នាយ៉ាងខ្លាំង ។
ថ្ងៃមួយព្រះវរបិតាសួគ៌បានប្រាប់ពួកយើងថា ទ្រង់នឹងបង្កើតផែនដីសម្រាប់ឲ្យពួកយើងរស់នៅ ។ ទ្រង់ជ្រាបដឹងថា ជួនកាលយើងនឹងមិនគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ឡើយអំឡុងពេលយើងរស់នៅលើផែនដី ។ យើងត្រូវការព្រះអង្គសង្គ្រោះ ដើម្បីជួយយើងឲ្យត្រឡប់ទៅផ្ទះគឺទៅកាន់ទ្រង់វិញ ។ ព្រះវរបិតាសួគ៌បានជ្រើសរើសយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់យើង ។
នៅពេលព្រះយេស៊ូវបានយាងមកលើផែនដី ទ្រង់បានបង្ហាញរបៀបត្រឹមត្រូវដល់យើង ដើម្បីរស់នៅ ។ ទ្រង់ជួយមនុស្ស ។ ទ្រង់បានបង្រៀនពួកគេ ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ។
ព្រះយេស៊ូវបានរងទុក្ខនៅក្នុងសួនគែតសេម៉ានី និង នៅលើឈើឆ្កាង ។ ទ្រង់ធ្វើបែបនេះ ប្រយោជន៍ឲ្យយើងអាចប្រែចិត្ត ហើយដើម្បីឲ្យយើងអាចរស់ឡើងវិញបន្ទាប់ពីយើងស្លាប់ ។
នៅពេលខ្ញុំរៀនអំពីព្រះយេស៊ូវ ខ្ញុំទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ទ្រង់ដែលមានចំពោះខ្ញុំ ។