ដង្វាយធួនដ៏ឥតខ្ចោះនៃព្រះគ្រីស្ទ
« ព្រះអង្គសង្គ្រោះ ជាអង្គព្យាបាលដ៏កំពូលមានព្រះចេស្តាផ្លាស់ប្តូរដួងចិត្តរបស់យើង ហើយផ្តល់នូវការសង្គ្រោះដ៏និរន្តរដល់យើង ចេញពីទុក្ខសោកដែលបណ្តាលមកពីអំពើបាបរបស់យើងផ្ទាល់ ។ …
« … [ ទ្រង់ ] អាចលួងលោមចិត្ត និង ពង្រឹងដល់យើង នៅពេលយើងជួបការឈឺចាប់ ដោយសារតែទង្វើដ៏អសុចរិតរបស់អ្នកដទៃ ។ …
« … [ ទ្រង់ ] អាចលួងលោមចិត្ត និងគាំទ្រយើងនៅពេលយើងជួប ‹ ភាពពិតនៃជីវិតរមែងស្លាប់ › ដោយការឈឺចាប់ ដូចជាភាពអន្តរាយ, ជំងឺសសៃប្រសាទ, ជំងឺ, ការឈឺរាំរៃ, និង សេចក្តីស្លាប់ ។ …
ព្រះអង្គសង្គ្រោះ [ មានបន្ទូលថា ] ៖ …
« ‹ … បើសិនជាអ្នករាល់គ្នាមករកយើង នោះអ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។ មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក … នោះយើងនឹងទទួល › [ នីហ្វៃទី៣ ៩:១៤ ] » ។