ព្រះយេស៊ូវស្រឡាញ់កុមាររបស់យើង
ខ្ញុំបានចំណាយពេលច្រើនគិតអំពីកុមារ ។ ខ្ញុំស្រឡាញ់ក្មេងៗនៅក្នុងរង្វង់គ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ។ លើសពីនោះទៀត ការងាររបស់ខ្ញុំជាមួយទស្សនាវដ្តីសាសនាចក្រទាក់ទងនឹងការបង្កើត និងការនិពន្ធឯកសារសម្រាប់កុមារនៅជុំវិញពិភពលោក ។ ប៉ុន្តែកាលពីពីរឆ្នាំមុន ខ្ញុំបានដឹងថា ខ្ញុំពុំដែលបានសិក្សាពីអ្វីដែលខគម្ពីរបានបង្រៀនអំពីកុមារទេ ។ ដូច្នេះខ្ញុំបានសម្រេចចិត្តអានព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរមរមន ហើយចំណាយពេលយកចិត្តទុកដាក់បន្ថែម ទៅលើអ្វីដែលខ្ញុំអាចរៀនអំពីក្រុមដ៏ពិសេសនេះ ។
វាគឺជាបទពិសោធន៍ដ៏ផ្លាស់ប្តូរជីវិតមួយ ! ក្នុងចំណោមសេចក្តីពិតជាច្រើនដែលខ្ញុំបានរកឃើញ នោះសេចក្តីពិតដែលមានតម្លៃបំផុតគឺការយល់ដឹងបន្ថែមទៀត អំពីការខ្វល់ព្រះទ័យដ៏ខ្លាំងដែលព្រះយេស៊ូវមានដល់កុមារ ។ ទ្រង់បានប្រទានការងារបម្រើដល់កុមារទុកដូចជាក្រុមពិសេសមួយ ញែកចេញពីក្រុមផ្សេងទៀត ម្តងហើយម្តងទៀត ។ តើយើងអាចធ្វើតាមគំរូរបស់ទ្រង់យ៉ាងដូចម្ដេច ?
អត្ថបទរបស់ខ្ញុំនៅទំព័រទី ១៨ ចែកចាយពីមេរៀនមួយចំនួនដែលខ្ញុំបានប្រមែប្រមូលពីបទពិសោធន៍នៃការសិក្សាខគម្ពីរ រួមផ្សំនឹងគំនិត និងយោបល់ពីអ្នកជំនាញមួយចំនួនទៀត នៅក្នុងវិស័យនៃការបង្ការការរំលោភបំពាន ។
កុមារគឺគួរឲ្យស្រឡាញ់ណាស់ ។ ខ្ញុំសង្ឃឹមថា យើងអាចធ្វើការរួមគ្នាដើម្បីការពារ ហើយផ្តល់អំណាចដល់ពួកគេ ប្រព្រឹត្តចំពោះពួកគេដូចព្រះគ្រីស្ទបានធ្វើ !
ដោយក្តីស្រឡាញ់
ម៉ារីស្សា វីដឌីសុន