យុវមជ្ឈិមវ័យ
ការស្វែងរកព្រះគ្រីស្ទជាជាងឥទ្ធិពលអាក្រក់នៃការណ៍អាសគ្រាម
នៅក្នុងការគ្រោងធ្វើអត្ថបទសម្រាប់យុវមជ្ឈិមវ័យ នោះយើងចំណាយពេលច្រើនគិតពីបញ្ហានានាដែលពួកគេកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ ។ មានបញ្ហាច្រើនណាស់ ។ ប៉ុន្តែនៅពេលបានគិតអំពីប្រធានបទសម្រាប់ខែនេះ យើងត្រូវបាននាំទៅរកប្រធានបទមួយ ដែលជះឥទ្ធិពលដល់យើងផ្ទាល់ខ្លួន មិត្តភក្ដិ និងមនុស្សដទៃទៀតរាប់មិនអស់ ៖ ការដើរលេងជាគូ និងការណ៍អាសគ្រាម ។ យើងដឹងថា ការដាក់ផែនការសម្រាប់វគ្គនេះគឺពិបាកណាស់ ។ លើសពីអ្វីៗទាំងអស់ ការណ៍អាសគ្រាមជះឥទ្ធិពលដល់មនុស្សជាច្រើនក្នុងរបៀបមួយដែលធ្វើឲ្យខូចចិត្ត ហើយជួនកាលបំផ្លាញជីវិត ។ ហើយសម្រាប់ពួកយុវមជ្ឈិមវ័យនៅលីវ អនាគតកាលហាក់ដូចជាពុំសូវប្រាកដប្រជាឡើយ ជាពិសេសការរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ ។
យើងពិតជាបានឃើញព្រះចេស្តារបស់ព្រះវរបិតាសួគ៌ដឹកនាំកិច្ចការយើង ពេលយើងចាប់ផ្តើមទទួលរឿងនានាមកពីយុវមជ្ឈិមវ័យ ដែលទំនាក់ទំនងរបស់ពួកគេរងឥទ្ធិពលមកពីការណ៍អាសគ្រាម ។ ហើយយើងឃើញថា មានសេចក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់អាពាហ៍ពិពាហ៍រីករាយ អាពាហ៍ពិពាហ៍អស់កល្បដែលគ្មានការញៀន ។ ហេតុអ្វី ? ដោយសាររឿងនីមួយៗថ្លែងទីបន្ទាល់អំពីអំណាចដែលផ្លាស់ប្តូរជីវិត ផ្តល់នូវក្តីសង្ឃឹម ការព្យាបាលដោយអំណាចនៃព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
ដូច្នេះ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកនៅក្នុងទំនាក់ទំនងមួយដែលទទួលរងឥទ្ធិពលពីការណ៍អាសគ្រាម នោះយើងសូមអញ្ជើញអ្នកឲ្យអានវគ្គនេះនៅក្នុងច្បាប់ចេញផ្សាយខែនេះ ដែលមានអត្ថបទនានាបានចែកចាយដោយក្តីឈឺចាប់ដោយមនុស្សដទៃ ដែលស្គាល់មនុស្សទាំងអស់យ៉ាងច្បាស់ដែលពុះពារប្រឆាំងនឹងការណ៍អាសគ្រាមថាគឺជាការពិត ។ អត្ថបទទាំងនេះមានប្រធានបទដូចជា របៀបលើកឡើងពីការណ៍អាសគ្រាម ពេលអ្នកដើរលេងជាគូ និងរបៀបពិភាក្សាអំពីវា ( ទំព័រ ៤៤ ) របៀបឆ្លើយតបពេលនរណាម្នាក់សារភាពថា មានបញ្ហាជាមួយការណ៍អាសគ្រាម ( មានតែឌីជីថលប៉ុណ្ណោះ ) របៀបអភ័យទោស និងការព្យាបាលដែលអាចមានសម្រាប់បុគ្គលទាំងពីរ ( មានតែឌីជីថលប៉ុណ្ណោះ ) និង របៀបដែលព្រះវិញ្ញាណអាចដឹកនាំអ្នកឲ្យស្គាល់របៀបបន្តទំនាក់ទំនងរបស់អ្នក ( មានតែឌីជីថលប៉ុណ្ណោះ ) ។
យើងដឹងថា ប្រសិនបើអ្នកពឹងផ្អែកលើព្រះអង្គសង្គ្រោះ ហើយអញ្ជើញព្រះវិញ្ញាណចូលក្នុងជីវិតអ្នក ពេលអ្នកស្វែងរកចម្លើយ នោះព្រះវរបិតាសួគ៌នឹងដឹកនាំអ្នកនៅក្នុងទិសដៅត្រឹមត្រូវសម្រាប់ស្ថានភាពជាក់លាក់របស់អ្នក ។ ឥទ្ធិពលអាក្រក់នៃការណ៍អាសគ្រាមអាចមានឥទ្ធិពលខ្លាំងនៅក្នុងពិភពលោកនេះ ប៉ុន្តែការព្យាបាលរបស់ព្រះអង្គសង្គ្រោះអាចកម្ចាត់ឥទ្ធិពលអាក្រក់នោះបាន ។ អ្វីដែលយើងត្រូវធ្វើនោះគឺស្វែងរកទ្រង់ ។
ដោយស្មោះស្ម័គ្រ
ឆាខែល វួដលែញ និង មីនឌី សេលូ
អ្នកនិពន្ធវគ្គយុវមជ្ឈិមវ័យសម្រាប់ទស្សនាវដ្តីសាសនាចក្រ
ស្វែងរកអត្ថបទទាំងនេះ និងអ្វីៗបន្ថែមទៀត ៖
-
នៅគេហទំព័រ liahona.ChurchofJesusChrist.org
-
នៅក្នុង យុវមជ្ឈិមវ័យប្រចាំសប្តាហ៍ ( ខាងក្រោមវគ្គយុវមជ្ឈិមវ័យនៅក្នុងកម្មវិធី Gospel Library )
-
នៅគេហទំព័រ facebook.com/liahona
ចែកចាយរឿងរបស់អ្នក
តើអ្នកមានរឿងដើម្បីចែកចាយឬទេ ? ឬតើអ្នកចង់ឃើញអត្ថបទអ្វីខ្លះអំពីប្រធានបទជាក់លាក់នានា ? អ្នកអាចផ្ញើអត្ថបទ ឬមតិកែលម្អរបស់អ្នកតាមគេហទំព័រ liahona.ChurchofJesusChrist.org ។