ពាក្យចុងក្រោយ
ថ្មជ្រុងយ៉ាងឯកនៃសេចក្តីជំនឿរបស់យើង
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ១៩៨៤ ។
នៅក្នុងព្រះវិហារបរិសុទ្ធថ្មីនីមួយៗ យើងមានពីធីបញ្ចុះបឋមសីលា ដែលស្របទៅនឹងប្រពៃណីដែលត្រឡប់ទៅរកគ្រាបុរាណ ។ ពីមុនការប្រើប្រាស់បេតុង គ្រឹះជញ្ជាំងនៃអគារត្រូវបានចាក់ជាមួយនឹងថ្មធំៗ ។ រណ្តៅត្រូវបានជីក ហើយថ្មត្រូវបានដាក់ជាគ្រឹះក្រោម ។ ផ្តើមពីចំណុចចាប់ផ្តើម គ្រឹះជញ្ជាំងនឹងត្រូវសាងសង់តម្រង់ទៅទិសដៅតែមួយ ទៅមេថ្មជ្រុងយ៉ាងឯក បន្ទាប់មកជ្រុងម្ខាងនឹងត្រូវបានបង្វែរ ហើយជញ្ជាំងនឹងរៀបទៅរកជ្រុងម្ខាងទៀត ជាកន្លែងដែលថ្មផ្សេងទៀតនឹងត្រូវបានដាក់ ចេញពីកន្លែងដែលជញ្ជាំងនឹងរៀបទៅកាន់ជ្រុងម្ខាងទៀត ហើយនោះគឺជាចំណុចចាប់ផ្តើម ។ … ថ្មចុងក្រោយគេដែលត្រូវបាននិយាយនោះគឺថ្មជ្រុងយ៉ាងឯង ហើយទីតាំងរបស់វាក្លាយជាហេតុផលមួយសម្រាប់ការសាទរដ៏ខ្លាំងក្លា ។ ជាមួយនឹងថ្មជ្រុងនេះឈរនៅក្នុងទីតាំងវា នោះគ្រឹះត្រូវបានត្រៀមជាស្រេចសម្រាប់សំណង់ដ៏មហិមា ។ ហេតុដូច្នេះ ពាក្យប្រដូចដែលប៉ុលបានប្រើក្នុងការពិពណ៌នាអំពីសាសនាចក្រពិត ៖
ដូច្នេះអ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែមួយនឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ
ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯងទ្រង់ជាថ្មជ្រុងយ៉ាងឯក
ដែលដោយសារទ្រង់ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ » ( អេភេសូរ ២:១៩–២១ ) ។
យើងមានថ្មជ្រុងគ្រឹះដែលសាសនាចក្រនៅថ្ងៃចុងក្រោយនេះត្រូវបានស្ថាបនាដោយព្រះអម្ចាស់ និងសាងសង់ឡើង « បានផ្គុំភ្ជាប់គ្នា » ។ វាពិតជាគ្រឹះដ៏រឹងមាំចំពោះកិច្ចការនេះ ជាគ្រឹះពិតប្រាកដ ជាយុថ្កាដែលសាសនាចក្រនេះឈរលើ ។ [ ប៉ុន្តែ ] ខ្ញុំនិយាយពីថ្មជ្រុងយ៉ាងឯង ដែលយើងទទួលស្គាល់ ហើយគោរពនោះគឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ …
ទ្រង់គឺជាថ្មជ្រុងយ៉ាងឯងនៃសាសនាចក្រនេះដែលមានព្រះនាមរបស់ទ្រង់គឺ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ ( សូមមើល កិច្ចការ ៤:១២ ) ។ ទ្រង់គឺជាអ្នកនិពន្ធនៃសេចក្តីសង្គ្រោះរបស់យើង ជាអ្នកប្រទានជីវិតអស់កល្បជានិច្ច ( សូមមើល ហេព្រើរ ៥:៩ ) ។ គ្មាននរណាដែលស្មើទ្រង់ឡើយ ។ គ្មាននរណាធ្លាប់ស្មើទ្រង់ដែរ ។ គ្មាននរណានឹងស្មើទ្រង់ឡើយ ។ សូមថ្លែងអំណរគុណដល់ព្រះចំពោះអំណោយនៃបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ដែលបានប្រទានព្រះជន្មទ្រង់ ដែលយើងអាចរស់នៅ ហើយទ្រង់គឺជាថ្មជ្រុងយ៉ាងឯកដ៏រឹងមាំនៃសេចក្តីជំនឿរបស់យើង និង សាសនាចក្ររបស់ទ្រង់ ។