២០១៩
បាន​ដឹកនាំ​ទៅ​រក​ម៉ូនីកា
ខែ តុលា ឆ្នាំ ២០១៩


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បាន​ដឹកនាំ​ទៅ​រក​ម៉ូនីកា

រ៉ូសាណា សូរ៉េស រដ្ឋ​យូថាហ៍ ស.រ.អា

woman standing on balcony watching other woman at window

រចនា​រូបភាព​ដោយ ស្ទេន ហ្វែឡូ

កាល​ខ្ញុំ​រស់នៅ​ទីក្រុង សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល ខ្ញុំ​បាន​ស្គាល់​ស្ត្រី​ដ៏អស្ចារ្យ​ម្នាក់​ឈ្មោះ​ហ្គ្រាស្សា ។ គាត់​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ហើយ​មាន​ចិត្ត​ល្អ ហើយជាមិត្ត​ជាមួយ​មនុស្ស​ទាំងអស់ ។

ហ្គ្រាស្សា​គឺ​ជាគ្រូបង្រៀនសួរសុខទុក្ខ​របស់​ខ្ញុំ ។ គាត់​មាន​កូន​បី​នាក់ ធ្វើការ​ក្រៅ​ម៉ោង ហើយ​គ្មាន​ឡាន ឬ​ទូរសព្ទ​ទេ ប៉ុន្តែ​ទោះបី​គាត់​គ្មាន​វា​ក្តី ក៏​វាមិន​អាច​បញ្ឈប់​គាត់​មិន​ឲ្យ​បម្រើ​ផងដែរ ។

ខ្ញុំ​អាច​មើល​ឃើញ​បង្អួច​មួយ​នៅ​ផ្ទះ​របស់​គាត់​ពី​រានហាល​ផ្ទះ​ខ្ញុំ ។ ពេល​គាត់​ទំនេរ ហ្គ្រាស្សា​នឹង​ដាក់​ក្រណាត់​ពណ៌​ក្រហម​មួយ​ផ្ទាំង​នៅបង្អួច​នោះ ដើម្បី​ផ្តល់​ជាសញ្ញា​ថា គាត់​ត្រៀម​ខ្លួន​ចេញ​ទៅ​សួរ​សុខទុក្ខ​ហើយ ។ គាត់​មិនដែល​ដោះសារ​ថា​មិន​បម្រើ​ឡើយ ។ ជារឿយៗ​ខ្ញុំ​បាន​គិត​អំពី​សញ្ញា​របស់​ហ្គ្រាស្សា និង​គំរូ​ដ៏អស្ចារ្យ​របស់​គាត់​អំពី​ការបម្រើ​ដោយ​ស្មោះត្រង់ និង​សាមញ្ញៗ ។

បទពិសោធន៍​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ យើង​បាន​រៀបចំ ហើយ​អធិស្ឋាន​ពីមុន​ទៅ​សួរ​សុខទុក្ខ​បងប្អូន​ស្រី​របស់​យើង​ម្នាក់ ។ ពេល​យើង​ទៅដល់​ផ្ទះ​គាត់ យើង​បាន​ដឹង​ថា យើងត្រូវបានទាក់ទាញចិត្តឲ្យទៅ​ផ្ទះ​បងស្រី​ផ្សេង​ម្នាក់​ទៀត ។ យើង​ត្រូវបាន​ចាត់​ឲ្យ​ទៅ​សួរ​សុខទុក្ខ​បងស្រី​នេះ ជា​ម្តាយ​មួយ​រូប​ដែល​មិន​សូវ​សកម្ម ដែល​មាន​កូន​តូច​ពីរ​នាក់ ប៉ុន្តែ​យើ​ង​ពុំ​បាន​គ្រោងទៅ​សួរ​សុខទុក្ខ​គាត់​នៅ​ថ្ងៃ​នោះ​ទេ ។ ដោយសារ​យើង​បានទៅ​ទីនោះ យើង​បាន​គោះ​ទ្វារ ប៉ុន្តែ​គ្មាន​នរណា​បើក​ទេ ។

យើង​បាន​សម្រេច​ចិត្ត​បន្ត​គោះទ្វារ ហើយ​រង់ចាំ ។ ទីបំផុត បងស្រី​ម៉ូនីកា​បាន​មក ហើយ​ប្រាប់​យើង​ថា គាត់​ជាប់​រវល់ ។ យើង​បាន​សម្គាល់​ឃើញ​ថា គាត់​ហត់នឿយ ហើយ​ស្ទើរតែ​យំ ។ ពេល​យើង​និយាយ​ថា យើង​មក​ទីនេះ​ដើម្បី​ជួយ នោះ​គាត់​បាន​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅ​ក្នុង​ផ្ទះ ។ កូន​របស់​គាត់​បាន​ស្រែក​យំ ដូច្នេះ​យើង​បាន​ប្រាប់​គាត់​ឲ្យ​មើល​កូន​គាត់ ហើយ​យើង​បាន​រង់ចាំ ។ ពេល​ម៉ូនីកា​បាន​ឡើង​ទៅ​ជាន់​ខាង​លើ​ជាមួយ​កូន​គាត់ យើង​បាន​ធ្វើ​កិច្ចការ​ផ្សេងៗ ជូត​សម្អាត​បន្ទប់​បី​បួន និង​បត់​ខោ​អាវ​ដែល​យើង​អាច​មើល​ឃើញ ។

ពេល​ម៉ូនីកា​បាន​ឃើញ​ថា ផ្ទះ​គាត់​មើល​ទៅ​មាន​សណ្តាប់ធ្នាប់ នោះ​គាត់​បាន​ចាប់ផ្តើម​យំ បាន​បើក​ដួងចិត្ត​ចំពោះ​យើង ហើយ​គាត់​បាន​ប្រាប់យើង​ពី​ឧបសគ្គ​មួយ​ចំនួន​របស់​គាត់ ។ យើង​បាន​សន្យា​ដើម្បី​ជួយ​គាត់ ហើយ​យើង​បាន​និយាយ​ជាមួយ​ប្រធាន​សមាគម​សង្រ្គោះ​អំពី​ឧបសគ្គ​របស់​គាត់ ។ នៅ​សប្តាហ៍​បន្ទាប់ ម៉ូនីកា​បាន​ទៅ​ព្រះវិហារ ។

ម៉ូនីកា​បាន​សកម្ម​ឡើង​វិញ ជា​ស្ត្រី​រីករាយ​ម្នាក់ ហើយ​យើង​បាន​បន្ត​ផ្តល់​ការងារ​បម្រើ​ដល់​គាត់​ដោយ​សេចក្តីស្រឡាញ់ និង​ការ​មើលថែ ។ គាត់​នៅតែ​មាន​ឧបសគ្គ​ដដែល ប៉ុន្តែ​គាត់​អាច​ដោះស្រាយ​ឧបសគ្គ​នោះ​បាន​ជាមួយ​នឹង​សេចក្តីជំនឿ​កាន់តែ​ខ្លាំង ហើយ​មាន​ភាព​ក្លាហាន ដោយសារ​សកម្មភាព​របស់​គាត់​នៅ​ក្នុង​ព្រះវិហារ ។

ខ្ញុំមានអំណរគុណ​ចំពោះ​គំរូ​របស់​ហ្គ្រាស្សា ពេល​យើង​បាន​បម្រើ​ជាមួយ​គ្នា ។ យើង​បាន​អធិស្ឋាន​ទូល​សូម​ការណែនាំ ហើយ​ព្រះ​បាន​នាំ​យើង​ទៅ​រក​ម៉ូនីកា ។