កម្មវិធីបង្ហាញ ហើយនិទានប្រាប់
សន្និសីទទូទៅគឺនៅខែនេះហើយ ! នេះជាអ្វីដែលកុមារមួយចំនួនបានរីករាយអំពីសន្និសីទ ។
អាបិល ស៊ី និង ធីណា អេស អាយុ ១០ និង ៩ ឆ្នាំ ទីក្រុង បង ខោនធី ប្រទេសលីបេរីយ៉ា គឺជាបងប្អូននឹងគ្នា ។ អាបិលចូលចិត្តសន្និសីទ « ដោយសារនោះជាពេលដែលយើងគាំទ្រព្យាការីយើងជាប្រធានសាសនាចក្ររៀងរាល់ឆ្នាំ » ។ ធីណា « ចូលចិត្តសន្និសីទ ពេលព្យាការីថ្លែងអំពីព្រះវិហារបរិសុទ្ធ » ។
អាណា ប៊ី អាយុ ១០ ឆ្នាំ ទីក្រុង ម៉ាហារ៉ាស្ត្រា ប្រទេសឥណ្ឌា បានមើលសន្និសីទជាមួយម្តាយរបស់នាង ។ នាងបានយកសៀវភៅកំណត់ចំណាំ និងប៊ិចទៅជាមួយនៅពេលសន្និសីទម្តងៗ ដើម្បីកត់ទីបន្ទាល់ និងសារលិខិតដែលនាងស្តាប់ឮ ។
ដាវីឌ និង ជូលៀណា អិម អាយុ ៤ និង ៦ ឆ្នាំ ទីក្រុង ហូឡិន ខាងត្បូង ប្រទេសហូល្លង់ បានដាក់អាហារសម្រន់ ១៥ ចាន ហើយដាក់រូបថតរបស់សាវកម្នាក់ៗ ឬសមាជិកនៃគណៈប្រធានទីមួយនៅលើចានទាំងនោះ ។ ពេលបងប្អូនប្រុសម្នាក់និយាយ ពួកគេបរិភោគអាហារដែលមាននៅក្នុងចាននោះ !
ខ្ញុំចូលចិត្តស្តាប់ព្យាការី ដោយសារព្រះអម្ចាស់មានបន្ទូលតាមរយៈលោក ។
អែនឌ្រេ ស៊ី អាយុ ១២ ឆ្នាំ ទីក្រុង វ៉ាលេ ឌេល កៅកា ប្រទេសកូឡុំប៊ី ។
ខ្ញុំចូលចិត្តមើលសន្និសីទ ដោយសារខ្ញុំចូលចិត្តរៀនពីព្យាការី ហើយខ្ញុំចូលចិត្តចំណាយពេលនោះជាមួយគ្រួសារខ្ញុំ ។
ដាវីឌ ជេ អាយុ ៩ ឆ្នាំ ទីក្រុងសូឡូឡា ប្រទេសហ្គូតេម៉ាឡា
ខ្ញុំចូលចិត្តស្តាប់រឿងនានា និងក្រុមចម្រៀងច្រៀង ។ ខ្ញុំក៏ចូលចិត្តស្តាប់រឿងប្រៀបប្រដូចដែលពួកលោកថ្លែងផងដែរ ។
យូរី អេច អាយុ ៨ ឆ្នាំ ទីក្រុងតៅយួន ប្រទេសតៃវ៉ាន់