រឿងក្នុងព្រះគម្ពីរ
ដំណើរផ្សព្វផ្សាយសាសនារបស់ប៉ុល
បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ សាវកប៉ុលបានធ្វើដំណើរទៅដែនដីផ្សេងៗ ដើម្បីបង្រៀនមនុស្សអំពីព្រះយេស៊ូវ ។ កាលជំនាន់នោះគ្មានឡាន ឬយន្តហោះទេ ដូច្នេះលោកបានធ្វើដំណើរដោយថ្មើជើងច្រើន ។ ជួនកាលលោកបានជិះសំពៅ ។
ប៉ុលបានបង្រៀនមនុស្សនៅក្នុងព្រះវិហារ និងតាមផ្ទះ ។ លោកបានបង្រៀនមនុស្សនៅលើកំពូលភ្នំ និងតាមផ្លូវនានាក្នុងទីក្រុង ។
មនុស្សជាច្រើនពុំចូលចិត្តអ្វីដែលប៉ុលបានបង្រៀនទេ ។ ជួនកាលគេចាប់ប៉ុលដាក់គុក ។ ជួនកាលលោកបានឈឺ ។
ប៉ុន្តែទោះបីជាមានការលំបាកទាំងនេះក្តី ប៉ុលនៅតែមានសេចក្តីជំនឿ ។ លោកបានមានប្រសាសន៍ថា « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទ » ។ លោកបានដឹងថា ព្រះយេស៊ូវនឹងជួយលោកឲ្យរឹងប៉ឹង ។
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យរឹងប៉ឹងផងដែរ ។ ទ្រង់ស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់ទ្រង់ដែរ !