២០១៩
ការ​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ព្រះយេស៊ូវ​ស្រឡាញ់​យើង
ខែ តុលា ឆ្នាំ ២០១៩


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

ការ​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ព្រះយេស៊ូវ​ស្រឡាញ់​យើង

ដកស្រង់​មក​ពី « Loving Others and Living with Differences » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៥–២៨ ។

Loving Others as Jesus Loves Us 1
Loving Others as Jesus Loves Us 2

ព្រះយេស៊ូវ​បាន​ប្រទាន​បទបញ្ញត្តិ​សំខាន់​មួយ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ៖ « ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ » ( យ៉ូហាន ១៥:១២ ) ។ ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​គួរ​តែ​រស់នៅ​ជាមួយ​មនុស្ស​ដទៃ​ប្រកប​ដោយ​ភាពសុខសាន្ត ។ នោះ​គឺរួម​ទាំង​អ្នក​ដែល​គ្មាន​ជំនឿ​ដូច​យើងផងដែរ ។

នេះ​ជា​របៀបមួយចំនួន​ដែល​យើង​អាច​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​យើង ៖

  • ចូរ​មាន​សន្តាន​ចិត្ត​ល្អ​ជាមួយ​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ពី​យើង ។

  • បង្ហាញ​ការ​គោរព​ដល់​ជំនឿ​របស់​ពួកគេ ។

  • មិន​ត្រូវ​សម្លុត​គំរាម ឬ​ជេរ​នរណាទេ ។

  • ចូរ​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏ល្អម្នាក់ ។

  • ចូរ​ចេះ​គួរ​សម ។ កុំ​ឈ្លោះ​ប្រកែក​គ្នា​ដោយ​កំហឹង ។

  • ការពារ​អ្វី​ដែល​ពិត ។

  • ប្រាប់​មនុស្ស​ដទៃ​អំពី​ដំណឹងល្អ​ក្នុង​របៀប​ដ៏​រាបសា ។ « [ និយាយ ] សេចក្ដីពិត​ដោយ​ស្លូត​ត្រង់ » ( អេភេសូរ ៤:១៥ ) ។

បទ​បញ្ញត្តិ​របស់​ព្រះ​អង្គ​សង្រ្គោះ​ដែលឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ដែល​ទ្រង់​ស្រឡាញ់​យើង​គឺ​ប្រហែល​ជា​សេចក្តីល្បងដ៏​ធំ​ជាង​គេ​របស់​យើង ។ ខ្ញុំ​អធិស្ឋាន​ថា យើង​អាច​ព្យាយាម​បង្ហាញ​សេចក្តីស្រឡាញ់​នៅ​គ្រប់​កិច្ចការ​ដែល​យើងធ្វើ ។