២០១៩
ជូន​ចំពោះ​មាតាបិតា
ខែ តុលា ឆ្នាំ ២០១៩


ជូន​ចំពោះ​មាតាបិតា

Dear Parents

សារលិខិត​ចម្បង​មួយ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​គឺ​ថា យើង​អាច​រកឃើញ​ភាព​សុខសាន្ត និង​សេចក្តីអំណរ​ក្នុង​ព្រះគ្រីស្ទ ទោះបី​ជីវិត​របស់យើង​មាន​សភាព​បែប​ណា​ក្តី ។ ទស្សនាវដ្តី​ក្នុង​ខែ​នេះ​ចែកចាយ​នូវ​ទីបន្ទាល់​មួយ​ស្រដៀង​គ្នា ។

  • នៅ​ ទំព័រ ខ៤ ក្មេង​ប្រុស​ម្នាក់​ត្រូវបាន​លួងលោម​ចិត្ត ពេល​គាត់​សុបិន​អាក្រក់ ។

  • នៅ​ទំព័រ ខ៨ ក្មេងស្រី​ដែល​មាន​ជំងឺ​វិបត្តិ​ក្រូម៉ូសូម​ម្នាក់​ត្រូវ​បាន​រំឭក​ថា ព្រះ​វរ​បិតា​សួគ៌​ស្រឡាញ់​នាង ។

  • នៅ ទំព័រ ខ១៥ ប័ណ្ណ​ប្រកាស​បង្រៀន​ថា កិច្ចការ​ទាំងអស់​អាច​ធ្វើ​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះយេស៊ូវគ្រីស្ទ ។

  • នៅ ទំព័រ ខ២០–ខ២៣ ប៉ុល​បាន​ធ្វើ​ជា​គំរូ​អំពី​សេចក្តីជំនឿ ។

នៅពេល​អ្នក​អាន​ទស្សនា​វដ្តី​ខែ​នេះ​ជាមួយ​គ្នា សូម​រកមើល​របៀប​ដែល​ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌​បាន​ជួយ​មនុស្ស​នៅក្នុង​រឿងនីមួយៗ ។ អ្នក​អាច​គូស​បន្ទាត់​ពី​ក្រោម​ពាក្យ​ដែល​ពិពណ៌នា​ពី​ឧបសគ្គ​ដែល​ពួកគេ​បាន​ជួប​ប្រទះ ។ បន្ទាប់​មក​គូស​រង្វង់​លើ​ពាក្យ​ដែល​ពិពណ៌នា​ពី​ជំនួយ​ដែល​ពួកគេ​បាន​ទទួល ។ ជាគ្រួសារ សូម​ពិភាក្សា​គ្នា​អំពី​របៀប​ដែល​ការសាកល្បង​ជួនកាល​ត្រូវបាន​ដកចេញ ហើយ​ជួន​កាល​ទៀត​ យើង​ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ​តាមរយៈ​ការពុះពារ​យក​ឈ្នះ​លើ​ការសាក​ល្បង​របស់យើង ។ ហើយ​ម្យ៉ាង​វិញ​ទៀត ព្រះយេស៊ូវ និង​ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើង ហើយ​ពួក​ទ្រង់​ជួយ​យើង ។

យើង​សង្ឃឹម​ថា អ្នក​នឹង​ពោរពេញ​ដោយ​អំណរ​ក្នុង​ខែ​នេះ​

ទស្សនាវដ្តី ប្រិយមិត្ត