ការអញ្ជើញនៃព្រះវិហារបរិសុទ្ធ
« ចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២:២ ) ។
ថ្ងៃអាទិត្យមួយទីប្រឹក្សារបស់ខ្ញុំ និងខ្ញុំបានទៅការប្រជុំមួយរបស់សាសនាចក្រ ។ យើងបានថ្លែងអំពីព្រះវិហារបរិសុទ្ធ និងអ្វីពិសេសទៀតដែលកើតឡើងនៅទីនោះ ។ បន្ទាប់ពីការប្រជុំចប់ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ឈ្មោះខុលប៊ីបានជួបខ្ញុំ ហើយចាប់ដៃខ្ញុំ ។ យើងបានជជែកគ្នាអំពីព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក ខ្ញុំបានអញ្ជើញគាត់ឲ្យស្វែងរកឈ្មោះគ្រួសារមួយយកទៅព្រះវិហារបរិសុទ្ធ ។
មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានទទួលសំបុត្រមួយពីខុលប៊ី ។ នេះជាអ្វីដែលខុលប៊ីបានប្រាប់ខ្ញុំ ៖
« ខ្ញុំបានទៅផ្ទះវិញ ហើយរកឃើញឈ្មោះថ្មីមួយ ។ ខ្ញុំបានរកឃើញឈ្មោះជីតាតួតទីបីរបស់ខ្ញុំ ។
មួយរយៈពេលក្រោយមក ខ្ញុំបានទៅព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យគាត់ ។ វាពិតជាពិសេសណាស់ ដោយសារបងប្រុសខ្ញុំជ្រមុជទឹកឲ្យខ្ញុំ ហើយឪពុកខ្ញុំបញ្ជាក់ខ្ញុំជំនួសឲ្យជីតាតួតខ្ញុំ ។
ខ្ញុំមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ដែលនាំភាពសុខសាន្តដល់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំបានធ្វើសម្រាប់ជីតារបស់ខ្ញុំគឺពិតជាល្អ ដោយសារឥឡូវនេះគាត់អាចទៅនគរសេឡេស្ទាល ដើម្បីរស់នៅជាមួយគ្រួសាររបស់គាត់ ។ ពេញមួយថ្ងៃនោះ ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ក្នុងចិត្តខ្ញុំ ។
ខ្ញុំក៏បានឃើញថា គ្មាននរណាស្គាល់លោកតាលោកយាយតួតទីបីរបស់ឪពុកម្តាយខ្ញុំទេ ដូច្នេះខ្ញុំអាចរកឃើញឈ្មោះរបស់ពួកគាត់ ហើយយកឈ្មោះនោះទៅព្រះវិហារបរិសុទ្ធផងដែរ ! »
ខុលប៊ីគឺជាគំរូដ៏ឆ្នើម ! ទោះបីអ្នកអាយុប៉ុន្មានក្តី អ្នកអាចធ្វើជាគំរូដល់គ្រួសារ និងមិត្តភក្តិរបស់អ្នក ។ អ្នកអាចចែកចាយដំណឹងល្អជាមួយមនុស្សគ្រប់គ្នាដែលអ្នកស្គាល់—សូម្បីតែជាមួយជីដូនជីតារបស់អ្នក !