២០២០
ទីបន្ទាល់របស់​ខ្ញុំ
ខែ តុលា ឆ្នាំ ២០២០


ទំព័រក្នុងស្រុក

ទីបន្ទាល់របស់​ខ្ញុំ

នាង​ខ្ញុំ​ឈ្មោះ គង់ ម៉េង ជា​សមាជិក​នៅ​សាខាខេត្ត​កំពង់ធំនៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​បាន​ក្លាយជា​សមាជិក​អស់​រយៈពេលជាង​បី​ឆ្នាំ​ហើយ ។ ​ក្រុមគ្រួសារ​ខ្ញុំពុំ​មែនជា​សមាជិកទេ មានតែខ្ញុំ និង​ប្អូន​ប្រុសខ្ញុំប៉ុណ្ណោះ ដែល​បាន​ទទួល​បុណ្យជ្រមុជទឹក ។

ចាប់តាំង​ពី​ខ្ញុំ​ផ្ដើម​សិក្សា​ព្រះគម្ពីរមរមន នោះ​សេចក្ដីជំនឿ និង​ការ​ទុកចិត្ត​ទៅលើ​ទ្រង់ គឺ​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​មាន​នៅពេល​ខ្ញុំ​អធិស្ឋាន មិន​ថា​ស្ថិត​នៅក្នុង​ស្ថានភាព​ឧបសគ្គ​យ៉ាងណាទេ ។​

ខ្ញុំ​បាន​ទទួល​ពរជ័យដូច​មាន​រៀបរាប់​នៅក្នុង​ទំនុកតម្កើង « ចូរ​រាប់ព្រះពរ » ។ ខ្ញុំ​មាន​អំណរ​ចំពោះ​ការ​ឆ្លើយតប​ពីព្រះចំពោះ​ការ​អធិស្ឋាន​របស់ខ្ញុំ ហើយ​ពេល​ខ្លះ​ក៏​ការ​អធិស្ឋាន​របស់​ខ្ញុំ​ពុំ​បាន​ទទួល​ចម្លើយដែរ តែ​ខ្ញុំ​ដឹងថា​ទ្រង់​ការពារ​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ពុំ​គួរ​មាន​នៅ​ពេល​នោះ ។ ខ្ញុំ​មាន​អំណរគុណចំពោះ​ពរជ័យ​ទាំងឡាយជានិច្ច ។ ខ្ញុំ​ក៏​ចូលចិត្ត​ចែករំលែក​ជាមួយ​អ្នក​ជិតខាង​របស់ខ្ញុំ​ផងដែរ ទោះ​ជា​ពួកគាត់​ពុំ​មែនជា​សមាជិក​នៃសាសនាចក្រ​ក្ដី ។ អ្វីៗ​ទាំងនេះ​បាន​បង្រៀន​ខ្ញុំ​អំពី​គំរូ​នៃ​ការ​បម្រើ និងការ​ចែករំលែក​ដោយ​ក្ដី​ស្រឡាញ់ដូចជា​ព្រះគ្រីស្ទ​បានធ្វើ ពេល​ទ្រង់គង់នៅលើ​ផែនដី ។

ខ្ញុំ​ដឹងថា​បើ​យើង​រក្សា​សេចក្ដីសញ្ញា​ ដូចជា​ទ្រង់បានធ្វើ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យដ៏បរិបូរ​ ៕