ទំព័រក្នុងស្រុក
គណៈប្រធានទី១ ប្រកាសអំពីប្រព័ន្ធថ្មីតាមអ៊ិនធើណែតសម្រាប់បញ្ជីឈ្មោះសម្រាប់ការអធិស្ឋានក្នុងព្រះវិហារបរិសុទ្ធ
ប្រព័ន្ធថ្មីអនុញ្ញាតឱ្យសមាជិកសាសនាចក្របញ្ជូនឈ្មោះបុគ្គលដែលមានតម្រូវការដោយផ្ទាល់ទៅព្រះវិហារបរិសុទ្ធ ដែលឈ្មោះទាំងនោះអាចត្រូវបានបញ្ចូលក្នុងការអធិស្ឋានដោយសេចក្តីជំនឿ
វាគឺជាទម្លាប់ធម្មតាមួយនៅក្នុងចំណោមមនុស្សជាច្រើនដែលមានជំនឿដើម្បីអធិស្ឋានសម្រាប់មនុស្សជាទីស្រឡាញ់ នៅពេលពួកគេប្រឈមមុខនឹងជំងឺ ការរងទុក្ខ ឬឧបសគ្គផ្សេងៗទៀត ។ នៅក្នុងប្រពៃណីជំនឿជាច្រើន នេះរួមបញ្ចូលទាំងការអធិស្ឋានរួមគ្នាសម្រាប់អ្នកដែលមានតម្រូវការជាក់លាក់ ។ បទគម្ពីរកត់ត្រាឧទាហរណ៍ជាច្រើននៅពេលព្រះយេស៊ូវគ្រីស្ទបានអធិស្ឋានជាក្រុម ហើយបានដាស់តឿនអ្នកដែលមានវត្តមានឲ្យអធិស្ឋានផងដែរ ។
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ការអនុវត្តនេះត្រូវបានគោរពតាម ។ សមាជិកត្រូវបានអញ្ជើញឲ្យដាក់ឈ្មោះនៃអ្នកទាំងឡាយដែលមានតម្រូវការនៅក្នុងប្រអប់ដែលយើងស្គាល់ថា « បញ្ជីឈ្មោះសម្រាប់ការអធិស្ឋាន » នៃព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក សមាជិកបានសាមគ្គីសេចក្តីជំនឿរបស់ពួកគេក្នុងការសុំឲ្យព្រះវបិតាសួគ៌ប្រទានពរដល់មនុស្សទាំងនោះដែលមានឈ្មោះនៅលើបញ្ជីសម្រាប់ការអធិស្ឋាន ។
គណៈប្រធានទី១ បានប្រកាសថា មានប្រព័ន្ធនៅតាមអ៊ិនធើណែតមួយត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឲ្យសមាជិកបញ្ចូលឈ្មោះនៃគ្រួសារ ឬមិត្តភក្តិមកកាន់ព្រះវិហារបរិសុទ្ធ ជាទីដែលឈ្មោះទាំងនោះនឹងត្រូវបានដាក់ទៅក្នុងបញ្ជីឈ្មោះសម្រាប់ការអធិស្ឋាន ។ ឥឡូវនេះ ការស្នើដើម្បីដាក់ឈ្មោះមួយនៅលើបញ្ជីសម្រាប់អធិស្ឋានអាចធ្វើបានដោយការចូលទៅកាន់ temple’s information page ណាមួយ ហើយចុចលើតំណភ្ជាប់ បញ្ជីសម្រាប់អធិស្ឋាន ។ ការស្នើអាចធ្វើបានផងដែរតាមរយៈវគ្គ « ព្រះវិហារបរិសុទ្ធ » នៃកម្មវិធីតាមទូរសព្ទ Member Tools ( ចាប់ផ្តើម ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ សម្រាប់ Android និង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ iOS ) ។ នៅពេលដែលឈ្មោះត្រូវបានបញ្ចូលរួចហើយ វានឹងត្រូវបានផ្ញើទៅកាន់ព្រះវិហារបរិសុទ្ធនោះ ( ឬទៅកាន់ព្រះវិហារបរិសុទ្ធដែលជិតបំផុត ប្រសិនបើព្រះវិហារបរិសុទ្ធនោះបិទដំណើរការ ) ។