ឆ្នាំ​២០១៧
ការប្រែចិត្ត​គឺ​ជា​អំណោយ​របស់​ព្រះ​ចំពោះ​យើង
January 2017


ការ​ដកស្រង់​គោលលទ្ធិ​សំខាន់ៗ

ការប្រែចិត្ត​គឺ​ជា​អំណោយ​របស់​ព្រះ​ចំពោះ​យើង

Portrayal of Jesus Christ in Gethsemane

« ពាក្យ​មួយ​ដែល​យើង​ស្ដាប់​ឮ​ញឹកញាប់​នា​សព្វ​ថ្ងៃ​នេះ គឺ​ថា​សេចក្ដីស្រឡាញ់​របស់​ព្រះ​គឺ ‹ គ្មាន​លក្ខខណ្ឌ › ។ ក្នុង​ន័យ​មួយ​ថា ការ​ពិត​អ្នក​ពិពណ៌នា​ថា គ្មាន​លក្ខខណ្ឌ គឺ​ពុំ​មាន​នៅក្នុង​គម្ពីរ​ទេ ។ …

ព្រះ​នឹង​ស្រឡាញ់​យើង​ជានិច្ច ប៉ុន្ដែ​ទ្រង់​មិន​អាច​សង្គ្រោះ​យើង​នៅ​ក្នុង​អំពើ​បាប​របស់​យើង​បាន​ទេ ។ សូម​ចងចាំ​ពាក្យ​របស់​អាមូលេក​ថ្លែង​ទៅកាន់​ស៊ីអែសរ៉ុម​ថា ព្រះអង្គ​សង្គ្រោះ​នឹង​មិន​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ក្នុង អំពើ​បាប​របស់​ពួកគេ​ទេ ប៉ុន្ដែ ពី អំពើ​បាប​របស់​ពួកគេ​វិញ យើង​មិន​ស្អាត​ស្អំ​ដោយ​សារ​អំពើ​បាប ដោយ​មូលហេតុ​ថា ‹ គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​ទទួល​គ្រង​នគរ​ស្ថានសួគ៌ › [ អាលម៉ា ១១:៣៧ ] ឬ​អាស្រ័យ​នៅក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ។ …

ចេញ​មកពី​ព្រះគម្ពីរ​មរមន យើង​រៀន​ថា​ព្រះរាជ​បំណង​នៃ​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ — ជា​ការ​បើក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់​ទ្រង់​គឺ — ‹ ដើម្បី​នាំ​មក​នូវ​ចិត្ត​ក្ដួល​មេត្តា​ដែល​មាន​អំណាច​លើ​សេចក្ដី​យុត្តិធម៌ ដើម្បី​នឹង​នាំ​មក​នូវ​មធ្យោបាយ​ទាំង​ឡាយ​ដល់​មនុស្ស ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត › [ អាលម៉ា ៣៤:១៥ ] ។ …

ការ​ប្រែចិត្ត​គឺជា​អំណោយ​របស់​ទ្រង់​ចំពោះ​យើង បាន​ទិញ​ដោយ​តម្លៃ​ដ៏​ថ្លៃ​បំផុត » ។